
ពេលនេះការងឿងឆ្ងល់លែងមានទៀតហើយសំរាប់មិត្តអ្នកអានដែលចង់ដឹងពី
វិធី បង្កើតគណនី Microsoft
តាមរយៈការប្រើប្រាស់ស្មាតហ្វូនម៉ាកផ្សេងខុសពី Lumia
មកបង្កើតគណនី Microsoft នេះ។ យើងបានពាំនាំពីរបៀបនៃការបង្កើតគណនី
Microsoft តាមរយៈទូរស័ព្ទ iPhone ហើយបាន screenshot
រាល់សកម្មភាពនៃការបង្កើតនោះ
មកណែនាំឲ្យមិត្តអ្នកអានយល់បានកាន់តែច្បាស់ទៀតផង
ដូចនេះនេះមិនបង្អង់ សូមមិត្តអ្នកអានទាំងអស់គ្នា
ក្រលេកមកមើលរបៀបនៃការបង្កើតនោះនៅខាងក្រោម៖
1. អ្នកត្រូវចូលទៅកាន់ Safari
2. បន្ទាប់ពីចូលក្នុង Safari រួច អ្នកត្រូវវាយពាក្យ login.live.com ឬ live.com ក៏បាន នៅក្នុងក្រឡោននៅខាងលើនោះ
3. ពេលនោះអ្នកនឹងឃើញដូចរូបនៅខាងក្រោមនេះ បន្ទាប់ចុចពាក្យ Sign up now

4. មុនដំបូងវានឹងបញ្ចេញ Form មួយសំរាប់ឲ្យអ្នកបំពេញ
បន្ទាប់អ្នកត្រូវវាយតាមចន្លោះនីមួយៗ ឲ្យគ្រប់ និងបានត្រឹមត្រូវ
ទើបអាចបន្តទៅមុខទៀតបាន។ បញ្ជាក់ថា ត្រង់ចំនុច Country/region
អ្នកត្រូវជ្រើសរើសយក Cambodia និងត្រង់ចំនុច Country code
អ្នកត្រូវយក Cambodia (+855)

5. បន្ទាប់ពីបំពេញបានពេញលេញត្រឹមត្រូវរួចរាល់ហើយ
អ្នកត្រូវតែដោះធីកត្រង់ Send me promotional offers from Microsoft.
រួចចុចប៊ូតុង Create account ។ នៅពេលដែលអ្នកឃើញរូបដូចខាងក្រោមនេះ
វាគ្រាន់តែជោគជ័យដំណាក់កាលដំបូងតែប៉ុណ្ណោះមិនទាន់រួចរាល់
ជាស្ថាពរនោះទេ វាតម្រូវឲ្យអ្នក verify
គណនីនេះសិនទើបអាចប្រើប្រាស់បាន

6. អ្នកត្រូវចូលទៅ Log in
អ៊ីម៉ែលរបស់អ្នកនៅក្នុងទំព័រថ្មីមួយទៀតក្នុង Safari
រួចអ្នកច្បាស់ជាឃើញសារមួយនៅក្នុង Primary inbox របស់អ្នកដែល
Microsoft ផ្ញើរមក, រួចអ្នកត្រូវតែបើកវា,
បន្ទាប់អ្នកច្បាស់ជាឃើញប៊ូតុង Verify រួចអ្នកត្រូវចុចវាភ្លាម,
បន្ទាប់ទៀតវានឹងនាំអ្នកចេញទៅកាន់ទំព័រថ្មីមួយទៀត
រួចអ្នកអាចចុចប៊ូតុង OK


7. ពេលនោះអ្នកនឹងចូលទៅកាន់គណនី Microsoft របស់អ្នកបានភ្លាម ហើយអ្នកអាចរីករាយនិងការប្រើប្រាស់ដោយគ្មានក្តីបារម្មណ៍។

បន្ទាប់ពីធ្វើការបង្កើតគណនីខាងលើនេះហើយ
មិត្តអ្នកអានទាំងអស់គ្នាអាចប្រើប្រាស់គណនីនេះ
ទៅប្រើប្រាស់សំរាប់ដោនឡូដកម្មវិធីនៅលើ Window Phone Store
បានតាមរយៈទូរស័ព្ទ Lumia ហើយអាចដោនឡូដកម្មវិធីផ្សេងៗនៅលើ Store
របស់ Window 8.1 ដែលដំនើរការដោយកុំព្យូទ័របាន
និងប្រើប្រាស់គណនីនេះនៅលើកម្មវិធី Skype ក៏បានដែរ។
Post a Comment