Unknown Unknown Author
Title: ចាត់ចែងឯកសារ iPhone, iPad, iPod touch របស់​អ្នក កាន់​តែ​ងាយ​ស្រួល​ជាមួយ iStick
Author: Unknown
Rating 5 of 5 Des:
កាលពីសប្ដាហ៍មុន យើងធ្លាប់បានចុះអត្ថបទផ្សាយរួចមកហើយនូវកម្មវិធី iTools ដែល​វា​គឺ​ជាជំ​នួយ​កា​រ​ដ៏​ពិ​សេ​ស​មួ​យ​ស​ម្រា​ប់​ចា​ត់​ចែ​ង​ឯ​ក​សា...

កាលពីសប្ដាហ៍មុន យើងធ្លាប់បានចុះអត្ថបទផ្សាយរួចមកហើយនូវកម្មវិធី iTools ដែល​វា​គឺ​ជាជំ​នួយ​កា​រ​ដ៏​ពិ​សេ​ស​មួ​យ​ស​ម្រា​ប់​ចា​ត់​ចែ​ង​ឯ​ក​សា​រ​ទូ ​ទៅ​នៅ​លើ​ ​i​P​h​o​n​e​,​ ​i​P​a​d​ ​និង iPod Touch របស់​យើង​។​ ​ក៏​ប៉ុន្តែ​ប្រសិន​បើជា​អ្នក​គិត​ថា ​កម្ម​វិធី​នេះ​មិន​សូវ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​នៅ​ឡើយ​ទេ យើង​ក៏​មាន​កម្មវិធី​ពិសេស​ៗ​ផ្សេង​ទៀត​ដែរ សម្រាប់​ជ្រើស​រើស ដែល​វា​មាន​ឈ្មោះ​ថា iStick។
1
iStick គឺជាកម្មវិធីដ៏ពិសេសមួយ ដែលអនុញ្ញាត្តិអោយយើងធ្វើការចម្លងចម្រៀង វីដេអូ រូបភាពនិង Ringtones ចូលទៅក្នុង iDevice របស់យើងដូចជា USB Flash ដែរ។ លក្ខណៈប្រើប្រាស់របស់វា គឺមានភាពងាយស្រួល យើងអាច Copy, Paste បានដូចការប្រើប្រាស់នៅលើកុំព្យូទ័រទូទៅដែរ។ ដើម្បីចម្លងឯកសារនានា គឺមានភាពងាយស្រួល គ្រាន់តែភ្ជាប់ iDeviece របស់អ្នកទៅកាន់កុំព្យូទ័រ តាមរយៈខ្សែ USB បន្ទាប់មកទៀត កុំព្យូទ័រអ្នក នឹងលោតចេញជា Driver មួយនៅក្នុង My computer តែម្តង។
វីធីប្រើប្រាស់
  • ជាដំបូង សូមដោនឡូដកម្មវិធី iStick សម្រាប់កុំព្យូទ័រ ដោយចុចទីនេះរួចហើយតម្លើងវា
  • បើកកម្មវិធី iStick ដែលទើបតម្លើងរួច បន្ទាប់មកទៀតភ្ជាប់ iPhone, iPad រឺក៏ iPod Touch របស់អ្នកទៅកាន់កុំព្យូទ័រ តាមរយៈខ្សែរ USB
2
  • យើងមានជម្រើសច្រើន ដើម្បីចម្លងឯកសារដូចជា Media (វីដេអូ, ចម្រៀង, Ringtones), Book (ឯកសារនៅក្នុង iBooks), USB Stick (ប្រើសម្រាប់ជំនួស Flash USB) …។ ប្រសិនបើជាយើងពេញចិត្តមួយនេះ សូមចុចប៊ុតុង Mount ដែលស្ថិតនៅផ្នែកខាងស្តាំ និងខាងក្រោម។
  • បន្ទាប់ពីចុចហើយ សូមចូលទៅកាន់ Explorer នៅលើកុំព្យូទ័រយើង និងបើក My Computer រឺ This PC។ អ្នកនឹងឃើញ លោតចេញជា Driver ជាច្រើនដូចជា Photo, Media រឺក៏ USB។ យើងអាចចម្លងឯកសារ ចេញចូលពីកុំព្យូទ័ររបស់យើង ទៅក្នុង iDevice របស់អ្នកបាន តាមរយៈ Folder ទាំងនោះ។
  • បើកកម្មវិធី iStick ដែលទើបតម្លើងរួច បន្ទាប់មកទៀតភ្ជាប់ iPhone, iPad រឺក៏ iPod Touch របស់អ្នកទៅកាន់កុំព្យូទ័រ តាមរយៈខ្សែរ USB
  • បន្ទាប់ពីចម្លងចូលក្នុង Folder ទាំងនោះហើយ វានឹង Sync ចូលទៅក្នុង iDevice អ្នក​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង។
cover
គួរអោយសោកស្តាយដែរ ដែលកម្មវិធីនេះជាប្រភេទ Trail ដែល​អនុញ្ញាត្តិ​អោយ​យើង​ចម្លង​ឯកសារ​ចេញ​ចូល​កំណត់​បាន​ត្រឹម​តែ 1GB តែ​ប៉ុណ្ណោះ។ ដូច្នេះ​ប្រសិន​បើ​ជា​អ្នក​ប្រើ​ហួស​ដែន​កំណត់ អ្នក​អាច​ជ្រើស​រើស​ប្រើប្រាស់​កម្ម​វិធី iTools វិញ​បាន ព្រោះ​អីវា​ដាក់​អោយ​ប្រើប្រាស់​ជា​និរន្ត គ្រាន់​តែ​របៀប​ប្រើវាដូ​ច​ជា​យ៉ាង​បន្តិច។


About Author

Advertisement

Post a Comment

 
Top