Unknown Unknown Author
Title: របៀបដោះសោរទូរស័ព្ទ Android របស់​អ្នក ដោយ​គ្រាន់​តែ​លើក​ចាប់​កាន់​ដាក់​នៅ​នឹងមុខ
Author: Unknown
Rating 5 of 5 Des:
ជាទូទៅ ដើម្បីដោះសោរទូរស័ព្ទរបស់យើង គឺ​តម្រូវ​អោយ​ចុច​ប៊ូតុង​ណា​មួយ ដើម្បី​អោយ​ម៉ាស៊ីន​ងើប​ឡើង​ដំណើរ​ការ ក៏​ប៉ុន្តែ​ដោយសារ​តែ​បចេ្ចក​វិទ...

ជាទូទៅ ដើម្បីដោះសោរទូរស័ព្ទរបស់យើង គឺ​តម្រូវ​អោយ​ចុច​ប៊ូតុង​ណា​មួយ ដើម្បី​អោយ​ម៉ាស៊ីន​ងើប​ឡើង​ដំណើរ​ការ ក៏​ប៉ុន្តែ​ដោយសារ​តែ​បចេ្ចក​វិទ្យា​កាន់​តែ​ទំនើប​នោះ ឥលូវ​នេះ យើង​អាច​ដោះសោរ​ទូរស័ព្ទ​របស់​យើង​បាន កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន។ តួ​យ៉ាង​សម្រាប់​ពពួក LG យើង​អាច​ដោះសោរ​ដោយ​គោះ​អេក្រង់ ក៏​ប៉ុន្តែ​សម្រាប់​ទូរស័ព្ទ​ខ្លះ​ទៀត​មិន​បាន​ភ្ជាប់​មក​ជាមួយ​បច្ចេក​ វិទ្យា​នោះ​ទេ។ ក៏​ប៉ុន្តែ Cambo Report សូម​ណែនាំ​នូវ​វិធី​ថ្មី ក្នុង​ការ​ដាស់​ទូរស័ព្ទ​របស់​អ្នក​អោយ​ភ្ញាក់​ឡើង បាន​កាន់​តែ​ងាយ​ស្រួល​បំផុត ពោល​យើង​គ្រាន់​តែ​ចាប់​កាន់​វា​ឡើង​នោះ​វា​នឹង​បញ្ចេញ​ពន្លឺ​អេក្រង់​តែ​ ម្តង។
cover
វាគឺជាកម្មវិធីសម្រាប់ពពួកទូរស័ព្ទ Android ដែល​ទើប​តែ​បាន​បង្កើត​នេះ​ទេ ហើយ​វា​ក៏​មិន​ចាំបាច់​អោយ​យើង Root អ្វី​វែង​ឆ្ងាយ​ដែរ។ វា​អាច​ដំណើរ​ការ​លើ​ស្មាតហ្វូន Android ទាំង​អស់ ដែល​ចាប់​ពី​ជំនាន់ 2.3 ឡើង​ទៅ។ កម្មវិធី​នេះ​គឺ​ពិត​ជា​ពិសេស​មែន ព្រោះ​អី​វា​អាច​ដំណើរ​ការ​បាន​រហ័ស​ទាន់​ចិត្ត មិន​អន់​ឡើយ។ កម្មវិធី​នេះ​នឹង​ប្រើ​ប្រាស់​ស៊ិនស័រ​ទីតាំង​ដើម្បី​ដំណើរ​ការ ជាក់​ស្តែង​នៅ​ពេល​ដែល​យើង​ទុក​ទូរស័ព្ទ​នេះ​នៅ​ផ្ទៃ​រាប រឺ​ក៏​ក្នុង​ហោ​ប៉ៅ វា​នឹង​ចាក់​សោរ​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង ហើយ​នៅ​ពេល​ដែល​យើង​លើក​ចាប់​កាន់​វា​មក​លើ​ដៃ វា​នឹង​បញ្ចេញ​ពន្លឺ​អេក្រង់​ឡើង​តែ​ម្តង។
1
វិធីតំឡើង និងប្រើប្រាស់
  • ចុចទីលើអក្សរ Play Store ដើម្បីដោនឡូដកម្មវិធីនេះចេញពី Play Store
  • បន្ទាប់ពីតម្លើងកម្មវិធីនេះ រួច​រាល់​ហើយ ចុច​ពាក្យ​ថា Activate Device ដែល​ស្ថិត​នៅ​លើ​ប៊ូតុង​ពណ៌​លឿង រួច​ហើយ​ចុច​ពាក្យ Active
  • សាកបិទអេក្រង់ចោលហើយទុកនៅ​លើ​ផ្ទៃ​រាប​ស្មើ ដូច​ជា​លើ​ឥដ្ឋ រឺ​តុ បន្ទាប់​មក​សាក​លើក​ឡើង​មក​នោះ ទូរស័ព្ទ​នឹង​ញ័រ ហើយ​បញ្ចេញ​ពន្លឺ​ជាក់​ជា​មិន​ខាន។ ដើម្បី​បិទ​ពន្លឺ​អេក្រង់​វិញ យើង​គ្រាន់​តែ​ដាក់​វា​នៅ​លើ​ផ្ទៃ​រាប​ស្មើរ រឺ​ហោ​ប៉ៅ​ជា​ការ​ស្រេច។
  • យើងក៏អាចធ្វើការផ្លាស់ប្តូរអ្វីជាច្រើនទៀត ដោយ​ចូល​ទៅ​កាន់​កម្មវិធី Wakeup រួច​ហើយ​ចុច​ពាក្យ Configuration។ ក្នុង​នោះ​មាន​ដូច​ជា​រយៈពេល​ដែល​កម្មវិធី​ឈប់​ដំណើរ​ការ កម្រិត​នៃ​ការ​ចាប់​ទីតាំង​ជា​ដើម។ បញ្ជាក់​ផង​ដែរ​ថា កាល​ណា​យើង​កែប្រែ​វា​អោយ​កាន់​តែ​ទាប នោះ​វា​នឹង​មិន​កាន់​តែ​ស៊ី​ថ្ម។
កម្មវិធីនេះ វាដូចជារាងស៊ីថ្ម​បន្តិច​ហើយ មិន​ចាញ់ Tweak ឈ្មោះ SmartTap នៅ​លើ iOS ប៉ុន្មាន​ទេ។ ក៏​ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​សាក​ល្បង​កម្មវិធី​ថ្មី ​នេះ សូម​រីក​រាយ​នឹង​ប្រើ​ប្រាស់ ព្រោះ​អី​វា​អត់​គិត​ថ្លៃ​ទេ (Trail version) ហើយ​របៀប​ប្រើ​ប្រាស់​វិញ​ក៏​មាន​ភាព​ងាយ​ស្រួល​ដែរ។


About Author

Advertisement

Post a Comment

 
Top