ដូចយើងបានដឹងស្រាប់ហើយថា Facebook គឺជាបណ្តាញសង្គម
អ៊ីនធើណេតយក្សដ៏ធំមួយដែលមានចំនួន
អ្នកប្រើប្រាស់ដ៏លើសលប់
ដល់ទៅរាប់រយលាននាក់ជុំវិញពិភពលោកឯណោះ។
មនុស្សអាចប្រើប្រាស់ Facebook
បំពេញទៅតាមតម្រូវការរបស់គេបានយ៉ាង
ច្រើន មិនថាក្នុងមធ្យោបាយទំនាក់ទំនងគ្នា
ការកំសាន្ត ហ្គេម
ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម
និងអាចជួយសម្រួលក្នុងការសិក្សា
ឬក៏ការងារឲមានភាពងាយស្រួលបានមួយ
កម្រិតផងដែរ។
មុននឹងទទួលបានគណនេយ្យ Facebook មួយ អ្នកត្រូវបំពេញនូវប្រវត្តិរូប
ក៏ដូចជាព៌តមានលំអិតមួយចំនួនដែលទាក់ទង
នឹងខ្លួនអ្នក
រួមជាមួយនឹងអាស័យដ្ឋានអ៊ីម៉ែលអ្នកមួយផង
ដែរ។ ក្នុងនោះមានដូចជា
ឈ្មោះរបស់អ្នកដែលត្រូវបំពេញ
ដូចជាឈ្មោះផ្ទាល់ខ្លួន (First Name) ត្រកូល
(Family Name) និងឈ្មោះនៅកណ្តាល
(សំរាប់អ្នកដែលមានឈ្មោះវែង
ដែលគេហៅថា Middle Name ហើយបំពេញក៏បាន
មិនបំពេញក៏បាន)។
បន្ទាប់ពីបានបំពេញឈ្មោះ
និងព៌តមានមួយចំនួនទៀតដែលបានកំណត់ហើយ
Facebook
នឹងបង្កើតជាគណនេយ្យមួយសំរាប់អ្នកដែល
គណនេយ្យនោះនឹងមកជាមួយ ទាំងឈ្មោះ
និងត្រកូលរបស់អ្នកតែម្តង
ក៏ដូចជាឈ្មោះនៅកណ្តាលបើអ្នកបាន
បំពេញវា។
មិនមែនមានន័យថាឲតែឈ្មោះដែល Facebook បានបង្កើតឲ
ហើយអ្នកប្រើប្រាស់សុទ្ធតែពេញចិត្តទាំងអស់
គ្នានោះទេ មានអ្នកខ្លះក៏ចង់
ប្តូរឈ្មោះភ្លាមៗដែរ ប៉ុន្តែ Facebook
ក៏បានកំនត់នូវចំនួនឈ្មោះដែលអនុញ្ញាត្តឲ
ដូរ និង
អ្នកខ្លះទៀតក៏ចង់ឲមានតែឈ្មោះមួយតែ
ប៉ុណ្ណោះ (Single Name)
ដែលនឹងបង្ហាញក្នុងគណនេយ្យរបស់គេ
ដោយមិនមានត្រកូល (Family Name)
មកជាមួយនោះទេ ប៉ុន្តែ Facebook ក៏បាន
Block ការប្តូរបែបនេះផងដែរ
ដែលតម្រូវឲឈ្មោះគណនេយ្យរបស់អ្នកប្រើប្រាស់
Facebook ត្រូវតែមានបង្ហាញទាំងឈ្មោះ
និងត្រកូល នៅក្នុង Profile របស់ពួកគេ ។
ថ្មីៗនេះដែរ
ខេមបូទើបតែបានសាកល្បងនូវមធ្យោបាយដែលអាចប្តូរឈ្មោះគណនេយ្យ
Facebook ទៅជាឈ្មោះតែមួយ (Single Name)
ហើយបានសាកល្បងប្តូរដោយក្រុមការងារខេម
បូម្នាក់ដែរ ។
វាគឺជាមធ្យោបាយមួយដែលអាចជៀសវាងការ
Block ពី Facebook
ហើយប្រិយមិត្តរបស់ខេមបូខ្លះ
ប្រហែលជាបានដឹងនូវមធ្យោបាយមួយនេះដែរ
ប៉ុន្តែក៏នៅមានប្រិយមិត្តមួយចំនួនទៀតក៏
មិនបានដឹងដែរ
ដូចនេះយើងសូមធ្វើការបង្ហាញជូនពី
វិធីសាស្ត្រនេះដូចតទៅ៖
តម្រូវការ
- Mozilla Firefox ជំនាន់ក្រោយបំផុត (វិធីសាស្ត្រមួយនេះ ដំនើរការបានតែជាមួយ Firefox តែប៉ុណ្ណោះ)
- គណនេយ្យ Facebook មួយដែលបានបង្កើតរួចជាស្រេច។
វិធីសាស្ត្រក្នុងការប្តូរ
- ជាដំបូងធ្វើការប្តូរ Setting ខ្លះៗ នៅក្នុង Firebox Browser របស់អ្នក ដោយចូលទៅកាន់ Options > Advanced > Network > Settings > ជ្រើសយកជម្រើស Manual proxy configuration > ធ្វើការបំពេញ HTTP Proxy តាមលំនាំខាងក្រោម
- Tick នូវជម្រើស User this proxy server for all protocol
- HTTP Proxy IP ដែលត្រូវបំពេញគឺ 119.252.160.34 និង Port 8080
- បើសិនជា HTTP Proxy នេះមិនដំនើរការចំពោះ Firefox របស់អ្នកនោះទេ អ្នកអាចជ្រើសរើស HTTP Proxy របស់ Indonesia ផ្សេងទៀតតាមរយៈតំណរភ្ជាប់ http://www.proxynova.com/proxy-server-list/country-id/
- បន្ទាប់មកធ្វើការ Save Setting នេះ
- ឥឡូវអ្នកអាចបើកគណនេយ្យ Facebook របស់អ្នក ហើយចូលទៅកាន់ Settings
- ប្តូរភាសានៅក្នុង Setting របស់អ្នកពី English ទៅកាន់ Bahasa Indonesia ព្រោះមានតែភាសា Indonesia ប៉ុណ្ណោះដែលអាចអនុញ្ញាតឲយើងប្តូរឈ្មោះទៅ ជា Single Name បាន
- បន្ទាប់មក អ្នកអាចលុប ត្រកូលរបស់អ្នក (Family Name) បានហើយ និងធ្វើការ Save វាបានផងដែរ។
- ឥឡួវគណនេយ្យ Facebook របស់អ្នក មានត្រឹមតែឈ្មោះមួយប៉ុណ្ណោះ មិនមានជាប់ត្រកូលមកទៀតឡើយ។
- បន្ទាប់ពីជំហ៊ានខាងលើបានជោគជ័យហើយ អ្នកក៏អាចប្តូរភាសានៅក្នុង Facebook Setting របស់អ្នកទៅជា English (U.S.) វិញបាន។
- ធ្វើការប្តូរ Proxy នៅក្នុង Firefox របស់អ្នកទៅជាជម្រើស Use system proxy settings វិញជាការស្រេច។
បញ្ជាក់
ក្រុមការងាររបស់ខេមបូរីផតបានធ្វើការសាកល្បងប្តូរឈ្មោះទៅជាលក្ខណៈ
Single Name បានជោគជ័យហើយ
ប៉ុន្តែយើងមិនអាចប្រាកដបានទាំងស្រុងថា
គ្រប់គ្នាអាចធ្វើវាបានជោគជ័យទាំងអស់គ្នា
នោះដែរ វាអាស្រ័យទៅលើ ជំនាន់ Firefox
របស់អ្នក ក៏ដូចជា Proxy នៃប្រទេស
Indonesia ដែលអ្នកបានរើស
សំខាន់បំផុតគឺអ្នកត្រូវតែច្បាស់ចិត្តថា
អ្នកបាន
ធ្វើតាមគ្រប់ជំហ៊ានដែលយើងបានណែនាំ
តាមលំដាប់លំដោយ និង
អ៊ីនធើណេតរបស់អ្នកដំនើរការបានល្អ។
Post a Comment