Unknown Unknown Author
Title: អាថ៍កំបាំង ពីក្រោយកម្មវិធី Jailbreak iOS 7.1.x ដែល​មាន​ឈ្មោះ​ថា Pangu
Author: Unknown
Rating 5 of 5 Des:
មានមនុស្សជាច្រើននាក់ណាស់ បាន​ភ្ញាក់​ផ្អើល នឹង​កម្ម​វិធី Jailbreak iOS 7.1.x របស់​ចិន​ដែល​មាន​ឈ្មោះ​ថា Pangu ព្រោះ​វា​ស្រាប់តែ​លេច​ចេញ​រូប...
មានមនុស្សជាច្រើននាក់ណាស់ បាន​ភ្ញាក់​ផ្អើល នឹង​កម្ម​វិធី Jailbreak iOS 7.1.x របស់​ចិន​ដែល​មាន​ឈ្មោះ​ថា Pangu ព្រោះ​វា​ស្រាប់តែ​លេច​ចេញ​រូប​រាង​ភ្លា​មៗ​តែ​ម្តង ខណៈ​ពួក​គេ​រង់​ចាំ​កម្មវិធី Jailbreak ពី​ប្រទេស​នៅ​ប៉ែក​អឺរុប។ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​សរសើរ​ថា​ក្រុម Pangu របស់ចិន​នេះ​ពិត​ជា​ខ្លាំង​មែន​ដែល​អាច​បំបែក​កូដ ​iOS 7.1.x បាន ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​នៅ​មាន​មន្ទិល​សង្ស័យ​ច្រើន ​ថា​តើ​ហេតុ​អ្វី​បាន​ជា​ក្រុម Pangu នេះ ​មាន​សមត្ថភាព​ខ្ពស់​អាច Jailbreak iOS 7.1.x បាន ពូកែ​ជាង​ក្រុម Evad3rs (បង្កើត​កម្ម​វិធី Evasi0n), ក្រុម Redsn0w .. ទៅវិញ។
cover
ជាការពិតណាស់ ក្រុម Pangu មិន​មែន​ជា​អ្នក​ស្រាវជ្រាវ ​រុករ​ក ​រូបមន្ត​ក្នុងការ Jailbreak iOS 7.1.x នេះ​ទេ ក៏​ប៉ុន្តែ​ក្រុម​នេះ​បាន​លួច​រូប​មន្ត​ពី​កំពូល​អ្នក​បំបែក​កូដ​ម្នាក់​ដែល ​មាន​ឈ្មោះ​ល្បី​ល្បាញ​គឺ​លោក Stefan Esser (ion1c) ដែល​រូប​លោក​ជា​អ្នក​បំបែក​កូ​ដ​ដ៏​សាហាវ​ម្នាក់។ កាល​ពី​ប៉ុន្មាន​អាទិត្យ​មុន ​យើង​ធ្លាប់​បាន​ចុះ​អត្ថ​បទ​ផ្សាយ​ម្ត​ងរួច​ហើយ ពី​ភាព​ជោគជ័យ​ក្នុង​ការ Jailbreak iOS 7.1.x ដោយ Stefan Esser (ion1c) ប៉ុន្តែ​គាត់​មិន​បាន​បញ្ចេញ​កម្ម​វិធី​នេះ​ជា​សាធារណៈ​ទេ រហូតដល់ iOS 8 ដាក់​អោ​យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ។ ​គាត់​បាន​និយាយ​ថា ​iOS ​7.1.x ​គឺ​មាន​ចន្លោះ​ប្រហោង​មួយ ​ដែល​អនុ​ញ្ញាត្តិ​អោយ​យើង ​Jailbreak ​បាន ​ក៏​ប៉ុន្តែ​ប្រសិនបើ​ជា​គាត់​បញ្ចេញ​កម្ម​វិធី​នៅ​ពេល​នេះ ​Apple ប្រាកដ​ជា​បិទ​ចន្លោះ​ប្រហោង​នេះ​ជាក់​ជា​មិន​ខាន​នៅ​ក្នុង​ប្រព័ន្ធ​ ប្រតិបត្តិ​ការណ៍ ​iOS ​8 ​ជាក់​ជា​មិន​ខាន ​ដែលវា​នឹង​ខាត​ប្រយោជន៍​ធំ។
អាថ៍កំបាំងចន្លោះប្រហោងនេះ គឺ​មិន​បាន​បើក​ចំហរ​ជា​សាធារណៈ​ឡើយ ពោល​មាន​តែ​អ្នក​សិក្សា​ជាមួយ Stefan Esser ប៉ុណ្ណោះ​ទើប​បាន​ដឹង។ ថ្នាក់​ហ្វឹកហ្វឺន​របស់​គាត់​នេះ គឺ​ដើម្បី​បង្រៀន​អ្នក​អភិវឌ្ឍន៍ ​Software វិស័យ Jailbreak ដទៃ​ទៀត​អោយ​យល់​ដឹង​បន្ថែម និង​វិធី​បំបែក​កូដ iOS ក៏​ប៉ុន្តែ​រូបមន្ត​នេះ​ក៏​បាន​បែក​ធ្លាយ ទៅ​ដល់​ក្រុម Pangu ដែល​ទំនងជា​លក់​ដោយ​កូន​សិស្ស​ណា​ម្នាក់​របស់​លោក។
ត្រង់ចំណុចនេះបានបញ្ជាក់អោយ​ឃើញ​ថា Pangu បាន​លួច​រូប​មន្ត​របស់ ​Stefan ​ហើយ​យក​ទៅ​បង្កើត​កម្ម​វិធី Jailbreak យ៉ាង​តក់ក្រហល់ ​ដោយ​គ្មាន​គិត​ពី​ផល​ប៉ះ​ពាល់​ទៅ​ថ្ងៃ​មុខ​អ្វី​ សោះ​ឡើ​យ។ ​បន្ទាប់​ពី​បាន​ដឹង​ថា ​Pangbu ​គ្រោង​បង្កើត​កម្ម​វិធី ​Jailbreak ​នេះ​ហើយ ​លោក ​Stefan ​Esser ​ក៏​គ្មាន​ពាក្យ​អ្វីនិយាយ​ច្រើន​ដែរ ​ត្រឹម​តែ​ពាក្យ​ពីរ ​បី​ម៉ាត់​ប៉ុណ្ណោះ​គឺ ​ “ ប្រសិន​បើ​ជា Pangu ពិត​ជា​បញ្ចេញ​កម្មវិធី Jailbreak iOS 7.1.x នេះ​ពិត​មែន ​នោះ ​Pangu ​ប្រាកដ​ជា​ចង់​បាន​ផល​ប្រយោជន៍​អ្វី​មួយ​ជា​មិន​ខាន​ដែល​យើង​មិន​ដឹង​” ​។ ​បន្ទាប់​មក​ទៀត ​គាត់​ក៏​បាន​បង្ហោះ​សារ​នូវ​ការ​ខក​ចិត្ត​មួយ​ចំនួន​ផង​ដែរ ​ដែល​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​លោក ​ក្នុង​វិ​ស័​យ ​Jailbreak ​អស់​រយៈ​ពេល​ជិត ​2 ​ឆ្នាំ ​ប៉ុន្តែ​កូន​សិស្ស​របស់​លោក​បែជា​លក់​វា​ដោយ​គ្មាន​ការ​សុំ​អនុញ្ញាតិ​ពី​ គាត់វិញ។
 
12
សរុបសេចក្តីមក ការបញ្ចេញកម្មវិធី Jailbreak iOS 7.1.x ដោយ​ក្រុម ​Pangu ​នេះ​មាន​ផល​ប៉ះ​ពាល់ច្រើន​ណាស់ ​ដល់​អនាគត ​Jailbreak ព្រោះ​អី​ក្រុម​នេះ​បាន​ប្រើ​ចន្លោះ​ប្រហោង​ដ៏អា​ថ​កំបាំង​មួយ ​ដែល​វា​អាច​ធ្វើ​អោ​យ ​Apple ​បិទ​ចន្លោះ​ប្រហោង​នេះ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ ​iOS 7.1.2 រឺ 7.1.3 និង iOS 8 ដែល​រឹត​តែ​ពិបាក​ក្នុង​ការ Jailbreak ជាក់​ជា​មិន​ខាន។ ហើយ​អ្វី​ដែល​គេ​សង្ស័យ​ថា​ជា​បញ្ហា​នៅ​លើ​កម្មវិធី Jailbreak Pungo នេះ​គឺ PPSync ដែល​វា​នឹង​ភ្ជាប់​ជា​ស្រេច​នៅ​លើ iDevice បន្ទាប់ពី Jailbreak ហើយ។


About Author

Advertisement

Post a Comment

 
Top