Unknown Unknown Author
Title: ចម្លើយ​សម្រាប់​អ្នក​ដែល​មាន​ចំងល់​ថា​ តើ​គេ​អាច​ដោះ​ iCloud​ Activation ​Lock​ បាន​រឺ​ក៏​អត់?
Author: Unknown
Rating 5 of 5 Des:
iCloud Activation Lock គឺជាមុខងារសុវត្ថិភាពដ៏ខ្ពស់មួយនៅលើឧបករណ៍​ iPhone,​ iPad​ និង​ iPod​ Touch។​ សម្រាប់​ឧបករណ៍​ដែល​ប្រឈម​មុខ​នឹង​ជាប់...


iCloud Activation Lock គឺជាមុខងារសុវត្ថិភាពដ៏ខ្ពស់មួយនៅលើឧបករណ៍​ iPhone,​ iPad​ និង​ iPod​ Touch។​ សម្រាប់​ឧបករណ៍​ដែល​ប្រឈម​មុខ​នឹង​ជាប់​ iCloud​ Activation​ នេះ​គឺ​មក​ពី​ហេតុ​ផល​ចំនួន​បី​គឺ​ទី​មួយ​មក​ពី​អ្នក​ទិញ​ទូរស័ព្ទ​មួយទឹក​ ហើយ​វា​ជាប់​គណនី​ iCloud ​របស់​គេ​ ទី​ពីរ​អ្នក​ភ្លេច​គណនី​ Apple ​និង​លេខ​សំងាត់​របស់​វា​ និង​ទី​បី​នោះគឺ​វា​គឺ​ជា​របស់​ រើស​បាន​ រឺ​ក៏​លួច​ពី​អ្នក​ដទៃ។​ នៅ​ប្រទេស​កម្ពុជា​យើង​សព្វ​ថ្ងៃ​នេះ​ អ្នក​ដែល​បាន​រង​គ្រោះ​ដោយ​សារ​បញ្ហា​នេះ​ គឺ​មាន​មិន​តិច​នោះទេ​ ដែល​ភាគ​ច្រើន​គឺ​មក​ពី​ទិញ​របស់​មួយ​ទឹក​ ដែល​ជាប់​ ID​ គេ​ ចំណែក​ឯ​មួយ​ចំនួន​ធំ​ទៀត​ គឺ​ខ្ចី​គណនី​គេ​ប្រើ​ហើយ​ក៏​ភ្លេច​បាត់​ទៅ។
cover
សំនួរដែលពិបាកឆ្លើយមួយ ដែលប្រិយមិត្តមួយចំនួនធំបានសួរមកកាន់ Cambo Report​ នោះ​គឺ​ថា​ តើ​មានវិធី​ដោះ​ស្រាយ​រឺ​ក៏​អត់​ ចំពោះ​ iPhone​ និង​ iPad​ ដែល​ជាប់​ iCloud​ Activation​ នេះ?
ចម្លើយនោះគឺ ថាគ្មានវិធីអ្វី រឺក៏នរណាម្នាក់ឡើយ ដែលអាចរំដោះឧបករណ៍អ្នកចេញពី​ iCloud​ Activation​ នេះ​បាន​ឡើយ។​ ហើយ​ប្រសិន​បើ​ជា​មាន​នរណា​ម្នាក់​អាច​ធ្វើ​បាន​ នោះ​វា​នឹង​ចាត់​ទុក​ជា​អំពើ​ខុស​ច្បាប់​ ចំណែក​ឯ​ Apple​ ប្រាកដ​ជា​រារាំង​វិធី​នេះ​ តាម​រយៈ​បង្កើន​សុវត្ថិភាព​របស់​ iCloud​ Activation​ ជាក់​ជា​មិន​ខាន។​ ព្រម​គ្នា​នេះ​ដែរ​ អ្នក​ទាំងអស់​គ្នា​មិន​ចាំ​បាច់​រង់​ចាំ​ អោយ​ក្រុម​អ្នក ​Jailbreak​ ស្វែង​រក​វិធី​ដោះ​ស្រាយ​បញ្ហា​នេះ​អី​ ព្រោះអី​វា​ខុស​ពី​គោលការណ៍​ Jailbreak​ ហើយ​ក៏​ជា​ទង្វើ​ខុស​ច្បាប់​ធ្ងន់​ធ្ងរ​ដែរ។
ដោយឡែក យើងក៏ឃើញមានមនុស្សច្រើនដែរ បង្ហាញពីវិធីដោះស្រាយជាប់ iCloud​ នេះ​ ប៉ុន្តែ​យើង​សូម​បញ្ជាក់​ថា​ វិធី​មួយ​ចំនួន​អាច​ជួយ​ដោះ​ស្រាយ​បាន​ តែ​មិន​មាន​សេវា​ទូរស័ព្ទ​ ចំណែក​ឯ​វិធី​មួយ​ចំនួន​ទៀត​ គឺ​គេ​ដូរ​គ្រឿង​គ្រៅ​ទូរស័ព្ទ​របស់​យើង។
ដើម្បីចៀសវាងពីបញ្ហាជួបបញ្ហាជាប់ iCloud Activation​ នេះ​នៅ​ថ្ងៃ​មុខ​ យើង​មាន​ដំបូន្មាន​ខ្លះ​សម្រាប់​អ្នក
1.សម្រាប់អ្នកដែលទិញរបស់មួយទឹក
សូមចូលទៅកាន់ Setting > iClouds ហើយនឹងពិនិត្យមើលថាតើមានគណនីនរណា​ម្នាក់​នៅ​ជាប់​ទី​នោះរឺ​ក៏​អត់។​ បើ​មាន​ សូម​អោយ​អ្នក​លក់​លុប​ចេញ​ ប៉ុន្តែ​ដើម្បី​មាន​សុវត្ថិភាពខ្ពស់​ 100​ ភាគរយ​ សូម​អោយ​គេ​ Restore​ រឺ​ក៏​អាប់​ដេត​ទូរស័ព្ទ​យើង​អោយ​ស្អាត​តែ​ម្តង។
2. សម្រាប់អ្នកដែលទិញរបស់ថ្មី
1
សូមប្រើប្រាស់គណនី Apple ដែលបង្កើតដោយខ្លួនឯង និងប្រើប្រាស់អ៊ីម៉ែលផ្ទាល់​ខ្លួន​ដើម្បី​បង្កើត។​ ព្រោះ​អី​នៅ​ថ្ងៃ​មុខ​ ទោះ​បី​ជា​អ្នក​ភ្លេច​ថា​គណនី​អ្នក​មាន​ឈ្មោះអ្វី​ រឺ​ក៏​លេខ​សំងាត់​អ្វី​ អ្នក​នៅ​តែ​អាច​ដឹង​វា​តាម​រយៈ​ចូល​ទៅ​កាន់​វេបសាយ​ iforgot.apple.com ។ ប្រសិន​បើ​អ្នក​មិន​ទាន់​ចេះ​បង្កើត​គណនី​ Apple​ ទេ​ សូមចុចទីនេះ
3. សម្រាប់អ្នកដែលបានបាត់ រឺក៏រើសបាន​ iPhone,​ iPad​ របស់​គេ
2
បើ iCloud គ្មានប្រយោជន៍ នោះគេនឹងមិនបង្កើតវាឡើយ ព្រោះអីវាអនុញ្ញាតិ​អោយ​ យើង​រក្សា​ឯកសារ​ និង​អាច​បញ្ជា​ទូរស័ព្ទ​យើង​ពី​ចម្ងាយ​បាន ។​ ប្រសិន​បើ​អ្នក​បាន​បាត់​ទូរស័ព្ទ​ សូម​ចូល​ទៅ​កាន់​វេបសាយ​ iCloud.com​ ហើយ​ Login​ រឺ​ក៏​ប្រើ​ប្រាស់​កម្មវិធី​ Find​ my ​iPhone​ ដែល​អាច​ដោន​ឡូដ​បាន​ចេញ​ពី​ App​ Store។​ យើង​អាច​បញ្ជា​ស្វែង​រក​ទី​តាំង​ បើក​ Lost​ Mode​ រឺ​ក៏​កំទេច​ទូរស័ព្ទ​នោះ​ចោល​តែ​ម្តង​ក៏​បាន។​ ទោះ​បី​ជា​អ្នក​មិន​បាន​បញ្ជា​កំទេច​ពេល​នេះ​ក៏​ដោយ​ ក៏​ប៉ុន្តែ​ប្រសិន​បើ​អ្នក​រើស​បាន​នោះ​ហ៊ាន​ Restore​ រឺ​តម្លើង​ទៅ​កាន់​ iOS​ ជំនាន់​ថ្មី​ វា​ប្រាកដ​ជា​ជាប់​ iCloud​ Activation​ ជាក់​ជា​មិន​ខាន។​ ដូច្នេះ​ជា​ដំបូន្មាន​សម្រាប់​អ្នក​ដែល​រើស​បាន​ iPhone​ និង​ iPad ​របស់​គេ​ សូម​ប្រគល់​អោយ​ម្ចាស់​គេ​វិញ​ ព្រោះអី​វា​ចំណេញ​ទាំង​សង​ខាង។
សរុបសេចក្តីមក បញ្ហា iCloud នេះមិនមែនជាបញ្ហាតូចតាចដែលអ្នកគួរ​មើល​រំលង​ឡើយ​ ព្រោះអី​ iPhone,​ iPad​ ដ៏​មាន​តម្លៃ​របស់​អ្នក​ អាច​នឹង​ក្លាយ​ទៅ​ជា​ដុំ​ថ្ម​ប្រសិន​បើ​អ្នក​ហ៊ាន​ធ្វេស​ប្រហែស។​ ហើយ​សូម​ប្រុង​ប្រយ័ត្ន​ផង​ ព្រោះ​អី​ថ្មីៗ​នេះ​ មាន​ជន​រង​គ្រោះ​ច្រើន​បាន​ត្អូញ​ត្អែ​ថា​ មាន​ជាង​ទូរស័ព្ទ​មួយ​ចំនួន​បាន​ដាក់​ គណនី​គេ​ ចូល​ទៅ​ក្នុង​ទូរស័ព្ទ​អតិថិជន​ ដើម្បី​អោយ​គាំង​ខូច​ ហើយ​ទទួល​ទិញ​យក​ក្នុង​តម្លៃ​ថោក។


About Author

Advertisement

Post a Comment

 
Top