បញ្ហាថ្មទូរស័ព្ទ គឺជាទុក្ខកង្វល់ដ៏ធំមួយ
របស់អ្នកប្រើប្រាស់ទូរស័ព្ទគ្រប់រូបទាំងអស់កំពុងជួបប្រទះ
ព្រោះអីថាមពលថ្មគ្រប់ស្មាតហ្វូនទាំងអស់
មិនអាចប្រើប្រាស់បានយូរជាង 8 ម៉ោងឡើយ។
បើយើងក្រឡេកទៅមើលក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ យើងសង្កេតឃើញថា
ពួកគេមិនទាន់បានបង្កើតស្មាតហ្វូន
ដែលមានថាមពលថ្មអាចប្រើបានទៅដល់ជាង 10 ម៉ោងនៅឡើយនោះទេ
ផ្ទុយមកវិញគេបង្កើតមុខងារ សន្សំសំចៃថ្មវិញ
ដូចជាបិទពន្លឺអេក្រង់ និង Connectivity ផ្សេងៗជាដើម
ក៏ប៉ុន្តែដំណោះស្រាយនេះ មិនមែនជាអ្វីដែលយើងចង់បានឡើយ។
កាលពីអត្ថបទមុនៗ Cambo Report
ធ្លាប់បានបង្ហាញពីគន្លឹះពិសេសៗជាច្រើនរួចមកហើយ
ដែលមានដូចជាបង្កើនសមត្ថភាពថ្មអោយកាន់បានយូរ
របៀបរក្សាថ្មអោយប្រើប្រាស់បានយូរជាដើម ហើយសម្រាប់លើកនេះវិញ
យើងនឹងបង្ហាញពីវិធីសាកថ្ម ស្មាតហ្វូនរបស់អ្នកអោយឆាប់ពេញ
ខុសពីធម្មតា។ ជាទូទៅ ប្រសិនបើយើងត្រូវប្រញាប់ប្រញាល់ចេញទៅណាមួយ
រឺក៏យើងអស់ថ្មទូរស័ព្ទនៅខាងក្រៅ
អ្នកទាំងអស់គ្នាត្រូវតែដឹងពីគន្លឺះក្នុងការសាកថ្ម
ស្មាតហ្វូនរបស់អ្នកអោយឆាប់ពេញ ក្នុងរយៈពេលខ្លី។ វិធីនេះ
ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងរូចមកហើយ
ក៏ប៉ុន្តែមួយចំនួនតូចទៀត ប្រហែលជាមិនទាន់ដឹងនៅឡើយទេ។
1. ផ្នែកនៃទូរស័ព្ទរបស់អ្នក ដែលស៊ីថ្មច្រើនជាងគេគឺផ្នែកអេក្រង់
បន្ទាប់មកទៀតកម្លាំងម៉ាស៊ីន និង បណ្តាញ Network ផ្សេងៗ ដូចជា Data
Network, Bluetooth, Wi-Fi និង NFC ជាដើម។ ដូច្នេះ ប្រសិនបើមិនចាំបាច់
សូមបើក Airplane Mode និងបិទអេក្រង់ទូរស័ព្ទអ្នកចោល។
2. ប្រសិនបើជាអ្នកចង់អោយការសាកថ្មនេះ
កាន់តែមានប្រសិទ្ធខ្ពស់ទ្វេរដងទៀត
សូមដោតឌុយសាកថ្មចូលទូរស័ព្ទរបស់អ្នក បន្ទាប់មកទៀតចុច Turn Off ។
វិធីនេះ គឺមានប្រសិទ្ធភាពខ្លាំងណាស់ ចំពោះ ស្មាតហ្វូន
និងថេប្លេតដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android។
គូសបញ្ជាក់ដែរថា វិធីនេះ មិនអាចប្រើប្រាស់បាននៅលើ iPhone, iPad,
iPod Touch ទេ។
3. លោកអ្នក គួរតែប្រើប្រាស់ដុំក្បាលសាកថ្ម ( Adapter) របស់ Original
ព្រោះអីវាមានកម្លាំងថ្មខ្លាំង ល្អ និងមានស្ថេរភាព
ចៀសវាងរបស់ក្លែងក្លាយ ដែលកម្លាំងវាមិនសូវខ្លាំង
និងមិនអាចទុកចិត្តបាន។
4. សម្រាប់អ្នកដែលប្រើប្រាស់ iPhone វិញ
យើងណែនាំអោយអ្នកប្រើក្បាលសាករបស់ iPad ព្រោះអីវាមានទំហំ 12
វ៉ាត់ឯណោះ ខណៈក្បាលសាករបស់ iPhone មានតែ 5 វ៉ាត់ប៉ុណ្ណោះ។ បញ្ជាក់:
ឆ្នាំងសាករបស់ iPad ដែលមានទំហំ 12វ៉ាត់ គឺមានរាងធំ
អាចដោះជាពីរបំណែកបាន។
5. ជួនកាល ថ្មរបស់អ្នកអាចមានបញ្ហា មិនអាចកាន់ថ្មបានយូរ
ដូច្នេះសូមសាកល្បងវិធីពិសេសមួយនេះ
ព្រោះអីវាអាចបង្កើនកម្លាំងថ្ម iPhone របស់អ្នក
អោយកាន់បានល្អជាងមុន។សូមចុចទីនេះដើម្បី
ស្វែងយល់បន្ថែមគន្លឺះ ទាំងនេះ
ពិតជាមានប្រសិទ្ធភាពខ្ពស់អាចជួយលោកអ្នកបានពិតមែន
ប៉ុន្តែប្រសិនបើអ្នកជាមនុស្សមមាញឹកក្នុងការប្រើប្រាស់ទូរស័ព្ទនៅ
ខាងក្រៅជាប្រចាំ យើងសូមណែនាំអោយអ្នកទិញដុំភ្លើងសាកថ្ម (Power
Bank) ទៅចុះ។
Post a Comment