Unknown Unknown Author
Title: អ្នក Hacker ពីរនាក់ អះអាងថា​ពួក​គេ​អាច​លុប iCloud Activation ជា​បណ្ដោះ​អាសន្នបាន
Author: Unknown
Rating 5 of 5 Des:
iCloud Activation គឺជាមុខងារ​សុវត្ថិភាព​ដ៏​ខ្ពស់​មួយ​របស់ Apple ប្រើ​សម្រាប់​ការពារ iPhone, iPad និង iPod Touch ដែល​បាន​បាត់ រឺ​ក៏​លួច។ ...


iCloud Activation គឺជាមុខងារ​សុវត្ថិភាព​ដ៏​ខ្ពស់​មួយ​របស់ Apple ប្រើ​សម្រាប់​ការពារ iPhone, iPad និង iPod Touch ដែល​បាន​បាត់ រឺ​ក៏​លួច។ ក៏​ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ទិញ​របស់​មួយ​ទឹក និង​បាន​ភ្លេច​លេខ​សំងាត់​របស់​គណនី​ខ្លួន​ឯង​មួយ​ចំនួន ក៏​បាន​រង​គ្រោះ​ដោយសារ iCloud នេះ​ផង​ដែរ ដែល​ធ្វើ​អោយ​ឧបករណ៍​របស់​គេ​ក្លាយ​ជា​ដុំ​ថ្ម ប្រើ​មិន​កើត និង​ខាត​លុយ​រាប់​រយ​ដុល្លា​ឯ​ណោះ។ មាន​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន អង្គុយ​រង់ចាំ​ថា តើ​ពេល​ណា​ទៅ មាន​វិធី​ដោះ​ស្រាយ ក្រៅពី​លក់​វា​កាប់​សាច់?
1
នៅក្នុងពេលថ្មីៗនេះ អ្នកបំបែកកូដចំនួនពីរ​នាក់ បាន​ប្រកាស​ថា ខ្លួន​អាច​រំលង (Bypass) iCloud Activation បាន​យ៉ាង​ងាយ​ស្រួល​បំផុត ត្រឹម​តែ បី បួន​នាទី​តែ​ប៉ុណ្ណោ។ វិធី​ដែល​គេ​ប្រើ នោះ​មាន​ឈ្មោះ​ថា doulCi ដែល​បាន​បង្កើត​ដោយ @AquaXetine និង @MerrukTechnolog (គណនី​ក្នុង Twitter)។ ពួក​គេ​បាន​រៀប​រាប់​ពី​កម្មវិធី​ដ៏​ពិសេស​របស់​គេ​ថា “ doulCi គឺ​ជា​កម្មវិធី​ទី​មួយ​បំផុត ក្នុង​ពិភព​លោក ដែល​អាច​ដើរ​រំលង iCloud Activation បាន​យ៉ាង​ងាយ​ស្រួល។ វិធី​នេះ ប្រើ​ប្រាស់​សម្រាប់​អ្នក​ណា​ដែល​បាន​ភ្លេច គណនី និង​លេខ​សំងាត់​របស់​គេ”។
វិធីនេះ អាចប្រើបានតែនៅលើ​ឧបករណ៍​មួយ​ចំនួន​ប៉ុណ្ណោះ គឺ iPod Touch, iPad ម៉ូឌែល Wi-Fi (គ្មាន​ស៊ីម), និង iPhone 4។ ហើយ​សម្រាប់ iPad ប្រើ​ស៊ីម, iPhone 4S ទៅ​ដល់ iPhone 5S គឺ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សាក​ល្បង ដែល​មួយ​ចំនួន​ដំណើរ​ការ និង​មួយ​ចំនួន​ទៀត​មិន​ដំណើរ​ការ។
យ៉ាងណាមិញ លោក Muscle Nerd ដែល​ជា​អ្នក​បង្កើត​កម្មវិធី Cydia បាន​អោយ​ដឹង​ថា វិធី​នេះ គ្រាន់​តែ​ជា​វិធី​ដោះ​ស្រាយ​មួយ​គ្រា​តែ​ប៉ុណ្ណោះ ហើយ​វា​នឹង​ធ្វើ​អោយ iPhone ក្លាយ​ទៅ​ជា iPod ពោល​មិន​អាច​ប្រើ​ប្រាស់​ស៊ីម​កាត​បាន​ឡើយ។ ទន្ទឹម​នឹង​នេះ​ដែរ បន្ទាប់​ពី​យើង​ធ្វើ​ការ Restore រឺ​ក៏​តម្លើង​ទៅ​កាន់ iOS ជំនាន់​ថ្មី ឧបករណ៍​របស់​យើង​ប្រាកដ​ជា​ជាប់ iCloud Activation ទៀត​ជាក់​ជា​មិន​ខាន។
នេះគឺជារឿងពិត ពោលវិធីដោះ iCloud Activation របស់ doulCI នេះ គ្រាន់​តែ​ជា​វិធី​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ ហើយ​វា​អាច​ធ្វើ​បាន​តែ​លើ iPod, និង iPad គ្មាន​ស៊ីម​តែ​ប៉ុណ្ណោះ។ ហើយ​សម្រាប់ iPhone វិញ doulCI នឹង​បិទ​ដំណើរ​ការ​សេវា មិន​អាច​ប្រើ​ប្រាស់​បាន។
cover
អ្នកហែកកូដទាំងពីរអ្នកនេះ បានខិតខំ​រិះ​រក​វិធី​លុប iCloud នេះ​ចេញ​អស់​រយៈ​ពេល​ជាង 5 ខែ​មក​ហើយ ដែល​គោល​បំណង​របស់​គេ គឺ​មិន​មែន​ដើម្បី​រក​លុយ​ទេ ប៉ុន្តែ​ដើម្បី​អោយ​អ្នក​ប្រើ​ប្រាស់ iOS ទាំង​អស់​ប្រុង​ប្រយ័ត្ន​នឹង​បញ្ហា iCloud នេះ។ ពួក​គេ​ក៏​ធ្លាប់​រាយ​ការណ៍​ទៅ​ដល់​ក្រុមហ៊ុន Apple ផង​ដែរ ពី​ភាព​ងាយ​រងគ្រោះ​ដោយសារ iCloud នេះ ក៏​ប៉ុន្តែ Apple នៅ​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ។ ដើម្បី​តាម​ដាន​ព៌តមាន​បន្ថែម ពី​ការ​លុប iCloud ចេញ​ពី iPod និង iPad Wi-Fi ឧបករណ៍​មួយ​ចំនួន​ទៀត របស់​អ្នក​ជា​បណ្ដោះ​អាសន្ន អ្នក​អាច​តាម​ដាន​បាន​នៅ​ក្នុង​គណនី Twitter របស់​អ្នក​បំបែក​កូដ​ទាំង​ពីរ​អ្នក​នេះ @Aquaxentine (https://twitter.com/AquaXetine) និង @MerrukTechnolog (https://twitter.com/MerrukTechnolog)។


About Author

Advertisement

Post a Comment

 
Top