ពន្លឺរបស់ឧបករណ៍ប្រើប្រាស់គឺជាកត្តាដ៏ចំបាច់មួយក្នុងការប្រើប្រាស់
ព្រោះអីវាធ្វើអោយភ្នែករបស់យើងងាយស្រួលក្នុងការមើល
និងប្រើប្រាស់។ ដោយឡែកអ្នកប្រើប្រាស់ iPhone, iPad
ជាច្រើនកំពុងតែជួបបញ្ហាមួយ នោះគឺ មុខងារ Auto brightness
របស់វាដំណើរការមិនបានប្រក្រតីឡើយ។
ជាក់ស្តែងវាមិនបានផ្លាស់ប្តូរពន្លឺបានឆាប់រហ័សទៅតាមស្ថានភាព
ភ្លឺខាងក្រៅនោះទេ ហើយជួនកាលវាថែមទាំងមិនដំណើរការតែម្តង។
លើកនេះ Cambo Report
សូមណែនាំពីវិធីងាយៗមួយក្នុងការបង្កើនសមត្ថភាពមុខងារ Auto Brightness
នៅលើ iPhone, iPad
របស់អ្នករាល់គ្នាអោយដំណើរការបានល្អជាងមុន។
វិធីមួយនេះមានភាពងាយស្រួលទេ
ហើយសង្ឃឹមថាអ្នករាល់គ្នាធ្វើតាមសេចក្តីណែនាំដូចដែលយើងជម្រាប
ជូន។
1/ ដើម្បីដឹងថាការតេស្តសាកល្បងនេះមានប្រសិទ្ធភាពរឺក៏អត់នោះ
សូមតេស្ត Auto-brightness របស់វាសិនដោយបើក Auto brightness
និងតម្លើងពន្លឺដល់កម្រិតពន្លឺអោយខ្ពស់
ហើយទុកវានៅកន្លែងងងឹតខ្លាំងមួយនាទី។
តើពន្លឺរបស់វារបស់វាថយចុះដោយស្វ័យប្រវត្តិក៏អត់។ បើអត់
នេះមានន័យថាវាមានបញ្ហាហើយ។
2/ ជំហ៊ានដំបូង សូមចូលទៅកាន់ Setting > Wallpaper&
brightness > រួចហើយសូមទាញកម្រិតពន្លឺអោយមកនៅទាបបំផុត
និងចុច បិទមុខងារ Auto brightness តែម្តងទៅ។
3/ ឥលូវនេះសូមបើកវិញ ហើយដោយប្រើឧបករណ៍អ្នកនៅកន្លែងភ្លឺមួយ នោះអ្នកនឹងឃើញទ្រនិចពន្លឺរំកិលឡើងជាក់ជាមិនខាន។
ឧស្សាហ៍ធ្វើបែបនេះច្រើនដង នឹងធ្វើអោយប្រព័ន្ធ Auto brightness
អ្នកកាន់តែដំណើរការបានល្អថែមទៀត។ សូមបញ្ជាក់ផងដែរថា
វិធីនេះអាចប្រើប្រាស់បាននៅលើគ្រប់ម៉ូឌែល iPhone និង iPad
ទាំងអស់ លើកលែងតែ iPod touch 5th
ដោយសារវាគ្មានស៊ិនស័រចាប់ពន្លឺ។
តើវិធីនេះដំណើរការចំពោះឧបករណ៍របស់អ្នកដែររឺទេ?
សូមមេត្តាផ្តល់ជាចម្លើយដល់យើងផងណា
ព្រោះអីវាពិតជាដំណើរការនៅលើ iPad របស់ខ្ញុំប្រាកដមែន។
Post a Comment