Unknown Unknown Author
Title: ប្រការគួរប្រុងប្រយ័ត្នពេលទិញទូរស័ព្ទ iPhone មួយទឹក
Author: Unknown
Rating 5 of 5 Des:
ជាការពិតណាស់​ ទូរស័ព្ទ​មួយ​ទឹក​នៅ​ប្រទេស​កម្ពុជា​របស់​យើង​មាន​ការ​ពេញ​និយម​ខ្ពស់​ ដោយ​សារ​វា​មាន​តម្លៃ​ថោក​ជាង​ ទូរស័ព្ទ​ថ្មី​ ហើយ​...

2
ជាការពិតណាស់​ ទូរស័ព្ទ​មួយ​ទឹក​នៅ​ប្រទេស​កម្ពុជា​របស់​យើង​មាន​ការ​ពេញ​និយម​ខ្ពស់​ ដោយ​សារ​វា​មាន​តម្លៃ​ថោក​ជាង​ ទូរស័ព្ទ​ថ្មី​ ហើយ​ណា​មួយ​ទៀត​សម្រាប់​អ្នក​គ្មាន​លទ្ធភាព​ទិញ​របស់​ថ្មី​ ។​ ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​ យើង​សង្កេត​ឃើញ​ថា​ ទីផ្សារ​ iPhone​ មួយ​ទឹក​ គឺ​មាន​ច្រើន​ជាង​គេ​ គេ​ដោយ​សារ​ផលិត​ផល​វា​ មាន​ សភាព​ល្អ​ប្រើប្រាស់​ ខុស​ពី​ផលិត​ផល​មួយ​ទឹក​ដ៏ទៃ​ ណា​មួយ​ទៀត​វា​ក៏​ជា​ផលិត​ផល​ពេញ​និយម​ទូទាំង​សកល​លោក​ផង​ដែរ។​ ឆ្លង​កាត់​តាម​បទ​ពិសោធន៏​របស់​យើង​ ថ្ងៃ​នេះ​ Cambo​ Report​ មាន​គន្លឺះ​ខ្លះៗ​ ដែល​យើង​គួរ​ពិនិត្យ​ទៅ​លើ​ទូរស័ព្ទ​ iPhone​ មួយ​ទឹក​ ចៀស​វាង​ស្តាយ​ក្រោយ​នៅ​ពេល​ក្រោយ។
1.ជើងស៊ីម
3
សព្វថ្ងៃនេះមាន​ iPhone​ មួយ​ចំនួន​តូច​ ដែល​ជាប់​កុងត្រា​ មិន​អាច​ប្រើប្រាស់​ជា​មួយ​ស៊ីម​ដ៏ទៃ​បាន​ បាន​ចរាចរណ៏​ ចូល​មក​ ទីផ្សារ​កម្ពុជា​ច្រើន​ណាស់។​ ជាប់​កុងត្រា​មាន​ន័យ​ថា​ វា​អាច​ប្រើប្រាស់​បាន​តែ​សេវា​ទូរស័ព្ទ​មួយ​ប្រភេទ​ប៉ុណ្ណោះ​ ក្នុង​រយៈពេល​ មួយ​ឬ​ ក៏​ពីរ​ឆ្នាំ​ ដែល​ភាគ​ច្រើន​មាន​នៅ​សហរដ្ឋ​អាមេរិច​ ដូចជា​ប្រព័ន្ធ​ AT&T​ Sprint​ និង​ Verizon​ ជាដើម។​ ទូរស័ព្ទ​ជាប់​កុងត្រា​ទាំង​នោះ​មាន​តម្លៃ​ថោក​ឆ្ងាយ​ជាង​ទូរស័ព្ទ​មិន​ជាប់ ​កុងត្រា។​ ប៉ុន្តែ​គេ​មាន​វិធី​ច្រើន​ ដើម្បី​កែ​ច្នៃ​វា​អោយ​អាច​ប្រើប្រាស់​ស៊ីម​ផ្សេង​បាន​ ដោយ​ប្រើប្រាស់​ទ្រនាប់​ជើង​ស៊ីម​ រឺ​ក៏​ Software​ ផ្សេងៗ។​ នេះ​ជា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​នៅ​ពេល​ទិញ​ទូរស័ព្ទ​ iPhone​ ពី​នរណា​ម្នាក់​ ថា​តើ​វា​ជា​ទូរស័ព្ទ​ប្រើប្រាស់​ទ្រនាប់​ជើង​ស៊ីំម​ រឺ​មិន​ប្រើប្រាស់​ទ្រនាប់។
យើងអាចដឹងបាន ដោយដោះមើលជើងស៊ីម​ ប៉ុន្តែ​ដើម្បី​អោយ​ច្បាស់​​ 100ភាគរយ​នោះ​ យើង​អាច​ឆែក​ព៌តមាន​អំពី​ទូរស័ព្ទ​នោះ​បាន​ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​ វែបសាយ​ http://iphoneimei.info/ រួច​បញ្ចូល​លេខ​ IMIE​ របស់​ iPhone​ ទៅ​ នោះ​វា​នឹង​បង្ហាញ​ព៌តមាន​ផ្សេងៗ​ ជា​ពិសេស​ថា​ជាប់​កុងត្រា​ រឺ​មិន​ជាប់​កុងត្រា។​ ដើម្បី​ មើល​លេខ​ IMIE​ សូម​ចូល​ទៅ​កាន់​ Setting/General/About​ ហើយ​មើល​ត្រង់​កន្លែង​ លេខ​ IMIE។​ ការ​ប្រើប្រាស់​ទ្រនាប់​ជើង​ស៊ីម​ គឺ​គ្រាន់​តែ​ជា​ការ​ដោះ​ស្រាយ​មួយ​គ្រា​តែ​ប៉ុណ្ណោះ​ ហើយ​នៅ​ពេល​ដែល​យើង​តម្លើង​ Version​ នោះ​វា​នឹង​ជាប់​សោរ​ម្តង​ទៀត​ និង​មិន​ងាយ​ដោះស្រាយ​ឡើយ។
2. Hardware ផ្សេងៗ
1
មនុស្ស​ទូទៅ​ធ្វើ​តេស្ត​ទូរស័ព្ទ​ មួយ​ទឹក​ដោយ​គេ​គ្រាន់​ តែ​បើក​កាមេរ៉ា​ ដំណើរ​ការ​កម្មវិធី​ផ្សេងៗ​ និង​ខល​ចេញ​ ខល​ចូល​ប៉ុណ្ណោះ​ ប៉ុន្តែ​គេ​ខក​ខាន​ ការ​តេស្ត​កន្លែង​សំខាន់​អ្វី​មួយ។​ iPhone​ មួយ​ចំនួន​មាន​បញ្ហា​ ខូច​សេវា​ Wifi​ និង​ខ្លះ​ទៀត​បញ្ហា​ USB​ ហើយ​បើ​យក​ទៅ​ជួស​ជុល​ គឺ​អស់​ច្រើន​ណាស់។​ ទន្ទឹម​នឹង​នេះ​ ដែរ​ ការ​ពិនិត្យ​មើល​គុណភាព​អេក្រង់​ ក៏​ជា​កត្តា​ចាំបាច់​ផង​ដែរ​ ពីព្រោះ​ទូរស័ព្ទ​មួយ​ទឹក​ខ្លះ​ត្រូវ​បាន​ដោះ​ដូរ​ អេក្រង់​ Original​ ចេញ​ ហើយ​ដាក់​អេក្រង់​គុណភាព​អន់​ ដែល​ឆាប់​ឆ្កូត​ និង​បែក​បាក់។
ជាការពិតណាស់​ ការ​រក​ជាវ​ទិញ​ទូរស័ព្ទ​មួយ​ទឹក​ ពិត​ជា​មិន​មែន​ជា​ជម្រើស​ល្អ​ប៉ុន្មាន​ទេ​ ដោយ​សារ​យើង​មិន​បាន​ដឹង​ពី​ប្រវិត្តិ​ទូរស័ព្ទ​នោះ​ច្បាស់​លាស់​ ណា​មួយ​ទៀត​ឆាប់​ខូច​ជាង​របស់​ ដែល​ទិញ​ថ្មី។​ ប៉ុន្តែ​បើ​យើង​មិន​មាន​លទ្ធភាព​គ្រប់​គ្រាន់​ ក្នុង​ការ​ជ្រើស​រើស​របស់​ថ្មី​ យើង​គួរ​ប្រុង​ប្រយ័ត្ន​ និង​ពិនិត្យ​អោយ​បាន​ដិត​ដល់​បំផុត​ ហើយ​គួរ​រក​ទិញ​នៅ​ហាង​ រឺ​ពី​នរណា​ម្នាក់​ដែល​គួរ​អោយ​ទុក​ចិត្ត​ និង​បើ​អាច​ គួរ​សួរ​រក​ ប័ណ្ណ​ធានា​ផង​ដែរ។


About Author

Advertisement

Post a Comment

 
Top