កាលពីមុន នៅពេលដែលយើងសម្រេចចិត្តអាប់ដេត Version របស់
iPhone iPad រឺ ក៏ iPod Touch របស់យើងនីមួយៗ
គឺត្រូវរង់ចាំការ Jailbreak សិនដើម្បីដាក់ភាសាខ្មែរ
និងកម្មវិធីផ្សេងៗបាន។ មកទល់សព្វថ្ងៃនេះជំនាន់ Version
របស់ក្រុមហ៊ុន Apple ឡើងដល់ 7.0.4 ហើយ ប៉ុន្តែក្រុមអ្នក
Jailbreak ដូចជាស្ងាត់ស្ងៀមនៅឡើយទេ។ យើងសូមអរគុណដល់ក្រុម
4KhmeriPhone
ដែលបានខិតខំស្រាវជ្រាវរកវិធីតម្លើងពុម្ពអក្សរខ្មែរយ៉ាងងាយ
ស្រួលបំផុត និងមិនចាំបាច់ Jailbreak ឡើយ។
សម្រាប់ប្រិយមិត្តមួយចំនួន បានដឹងពីវិធីតម្លើងហើយ
ប៉ុន្តែមួយចំនួនទៀតមិនទាន់បានដឹងនៅឡើយទេ
ដូច្នេះយើងសុំឆ្លៀតឱកាសនេះ ណែនាំពីជំហ៊ាន
យ៉ាងងាយៗស្រួលបំផុតដើម្បីតម្លើងពុម្ពខ្មែនៅលើ ឧបករណ៏ Apple
ដែលដំណើរការ ដោយ iOS 7.x.x ទាំងអស់:
តម្រូវការ
- iPhone រឺ iPad និង iPod Touch 5th ដែលដំណើរការដោយ iOS 7ឡើងទៅ
- មានភ្ជាប់អ៊ីណធឺណែត ដោយស៊ីមកាត រឺ Wi-Fi
ដំណើរការ
- 1. បើកកម្មវិធីអ៊ីនធើណែត Safari នៅលើឧបករណ៏ដែលចង់តម្លើង
- 2. ទាញយកប្រភេទ Font ផ្សេងៗដែលចង់បាន (អាចតម្លើងបាន Font ម្តងមួយប៉ុណ្ណោះ)
-
* Font បាត់ដំបង ចុចទីនេះ * Font Nokora ចុចទីនេះ * Font ខ្មែរបាយន្ត័ ចុចទីនេះ * Font Noto San ចុចទីនេះ * Font Khmer FH ចុចទីនេះ
- 3. បន្ទាប់ពីចុចដោនឡូដហើយ វានឹងលោតផ្ទាំងអេក្រង់មួយ ហើយគ្រាន់ តែចុច Install ជាការស្រេច។ សូមបញ្ជាក់ផងដែរថា វាអាចអានអក្សរខ្មែរបាន គ្រប់កម្មវិធីទាំងអស់លើកលែងតែ កម្មវិធី Safari មួយគត់។ ដោយឡែក ប្រសិនបើយើងចង់លុបចោល Font ណាមួយចេញ គ្រាន់តែ ចូលទៅកាន់ Setting/General/Profile រួចហើយចុច ពាក្យថា Remove ចាំមួយភ្លែតជាការស្រេច។
Post a Comment