Unknown Unknown Author
Title: 6 ចំណុចដើម្បីការពារគណនី Facebook យើង
Author: Unknown
Rating 5 of 5 Des:
ជាការពិតណាស់ គណនី Facebook​ របស់​មនុស្ស​ម្នាក់ៗ​ ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ ព្រោះ​វា​មធ្យោបាយ​ដ៏​ងាយ​ស្រួល​ ក្នុង​ការ​ទំនាក់​ទំនង​ជាម...


ជាការពិតណាស់ គណនី Facebook​ របស់​មនុស្ស​ម្នាក់ៗ​ ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ ព្រោះ​វា​មធ្យោបាយ​ដ៏​ងាយ​ស្រួល​ ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជា​ទី​ ស្រឡាញ់​ និង​មិត្តភក្កិ​របស់​យើង​បាន​ ប៉ុន្តែ​ មាន​មនុស្ស​ភាគ​ច្រើន​បាន​មើល​រំលង​ ទៅ​លើ​ការ​ ការពារ​សុវត្ថិភាព។​ គណនី​ Facebook​ មិន​ត្រឹម​តែ​ជា​ មធ្យោបាយ​ទាក់​ទង​តែ​មួយ​ប៉ុណ្ណោះ​ទេ​ តែ​វា​ក៏​ជា​កន្លែង​ដែល​ផ្ទុក​ទៅ​ដោយ​ព៌តមាន​ផ្ទាល់​ខ្លួន​ សំខាន់ៗ​ជា​ច្រើន​ ហើយ​មិន​គួរ​អោយ​ អ្នក​ដ៏ទៃ​ដឹង​ លឺ​ ឡើយ។​ កន្លង​មក​នេះ​ តាម​រយៈ​បទពិសោធន៏​របស់​ខ្ញុំ​ គណនី​ Facebook​ នៅ​កម្ពុជា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​លុក​លុយ​បំផុត​ ដោយ​សារ​សុវត្ថិភាព​របស់​វា​ គឺ​ទន់​ខ្សោយ​ណាស់​ ដូច្នេះ​ដើម្បី​កុំ​អោយ​ជួប​បទ​ពិសោធន៏​ដ៏​អាក្រក់​នេះ​ អ្នក​គួរ​យល់​ដឹង​នូវ​ចំណុច​សំខាន់ៗ​ ខាង​ក្រោម​នេះ​ ដើម្បី​ការពារ​សុវត្ថិភាព​គណនី​របស់​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។
1. ប្រើប្រាស់លេខសម្ងាត់ ដែលសាំញ៉ាំមួយ
5
ប្រសិនបើអ្នកកំពុងតែប្រើប្រាស់​ លេខ​សម្ងាត់​ iloveyou​ រឺ​ក៏​ ihateyou​ រឺក៏​អ្វី​ដែល​ងាយ​ចាំ​ផ្សេង​ទៀត​ សូម​មេត្តា​ប្រញាប់​ផ្លាស់​ប្តូរ​ភ្លាម​ទៅ!​ លេខ​សម្ងាត់​ដ៏​សុវត្ថិភាព​មួយ​ គឺ​ជា​លេខ​សម្ងាត់​មាន​ អក្សរ​ តូចធំ​ និង​លេខ​ ព្រោះ​វា​មិន​ងាយ​អោយ​នរណា​ម្នាក់​ព្រាវ​ចូល​ ឡើយ។​ ខ្ញុំ​ប្រាប់​រឿង​ដ៏​គួរ​អោយ​អស់​សំណើច​មួយ​ទៅ​ចុះ​ គឺ​ថា​ខ្ញុំ​បាន​ព្រាវ​លេខ​សម្ងាត់​ Wi-Fi​ របស់​ អ្នក​ជិត​ខាង​ខ្ញុំ​ត្រឹម​តែ​មួយ​ដង​ ប៉ុណ្ណោះ​ ហើយ​វា​ក៏​ត្រឹមត្រូវ។​ នេះ​មិន​មែន​មក​ពី​ខ្ញុំ​ពូកែ​នោះ​ទេ​ ប៉ុន្តែ​ដោយ​សារ​លេខ​សម្ងាត់​នោះ​វា​ងាយ​ស្រួល​ក្នុង​ការ​ទាយ​ខ្លាំង​ពេក។​ លេខ​សម្ងាត់​ដែល​មាន​សុវត្ថិភាព​ខ្ពស់​អាច​មាន​ដូចជា​ no999waY​ xyZ00po​ iLoVE555​ ជា​ដើម។
2.ភ្ជាប់គណនី Facebook ជាមួយលេខទូរស័ព្ទយើង
គណនី Facebook របស់យើងទូទៅអាចភ្ជាប់បាន​ ត្រូវ​តែ​មាន​ គណនី​អ៊ីមែល​ រឺ​ក៏​លេខ​ទូរស័ព្ទ​ ប៉ុន្តែ​ដើម្បី​ជា​សុវត្ថិភាព​ខ្ពស់​ យើង​គួរ​តែ​ភ្ជាប់​ទាំង​អ៊ីមែល​ និង​ទូរស័ព្ទ​ ទៅ​គណនី​ ​Facebook​ តែ​ម្តង​ទៅ​ ព្រោះ​ថា​ថ្ងៃណា​មួយ​នៅ​ពេល​ដែល​ យើង​ភ្លេច​លេខ​សម្ងាត់​ រឺ​មាន​មនុស្ស​លួច​ផ្លាស់​ប្តូរ​លេខ​សម្ងាត់​របស់​យើង​ យើង​អាច​ទាក់​ទង​ Facebook​ អោយ​ផ្ញើរ​លេខ​កូដ​ថ្មី​មក​អោយ​យើង​បាន។
6
ដើម្បីដាក់លេខទូរស័ព្ទ សូមចូលទៅកាន់​ Setting/​ General​ Setting​ ហើយ​ចុច​លើ​ពាក្យ​ Mobile​ ហើយ​បំពេញ​ ព៌តមាន​ត្រឹម​តែ​ ពីរ​ជំហ៊ាន​ជា​ការ​ស្រេច។
3. បើកដំណើរការ Secure Browsing
មុខងារនេះ មាននៅក្នុង គណនីFacebook យើងជាស្រេច​ ដែល​វា​អាច​រក្សា​ព៌តមាន​ផ្សេងៗ​របស់​យើង​ ចៀស​វាង​មាន​ Application​ ណា​មួយ​ទាម​ទារ​ព៌តមាន​របស់​យើង។​ នៅ​កម្ពុជា​យើង​ Application​ ដែល​ទាម​ទារ​ព៌តមាន​ផ្ទាល់​របស់​ខ្លួន​យើង​មាន​ច្រើន​ណាស់​ ហើយ​ក៏​មាន​មនុស្ស​ច្រើន​ឧស្សាហ៏​ប្រើ​ផង​ដែរ។​ សូម​ចូល​ទៅ​កាន់​ Setting/​ Account​ setting/​ Security​ ហើយ​មើល​ជួរ​ទី​មួយ​ នោះ​នឹង​មាន​ឈ្មោះ​ថា​ Secure​ Browsing។​ ចុច​ពាក្យ​ថា​ Edit​ ហើយ​បើក​អោយ​ដំណើរ​ការ​ជា​ការ​ស្រេច។
4
4. ឆែកមើលអ្នកណាខ្លះ បើកគណនីរបស់អ្នក
នេះវិធីដែលមានអត្ថប្រយោជន៏ខ្ពស់មួយ ​ ព្រោះ​វា​អាច​អោយ​យើង​ដឹង​ថា​គណនី​របស់​យើង​បាន​បើក​ប្រើប្រាស់​នៅ​ពេល​ណា​ ខ្លះ​ ហើយ​លេង​នៅ​លើ​អ្វី។​ ឧទាហរណ៏​ថា​អ្នក​ខ្ចី​ទូរស័ព្ទ​មិត្តភក្កិ​របស់​លោក​អ្នក​បើក​ Facebook​ ហើយ​ភ្លេច​បិទ​ចោល​ នោះ​គ្រាន់​តែ​ចូល​ទៅ​កន្លែង​ Setting​ >​ Account​ Setting​ >​ Security​ Page​ ហើយ​ស្វែង​រក​ពាក្យ​ថា​ Active​ Session​ ហើយ​ចុច​ពាក្យ​ថា​ Edit។​ វា​នឹង​បង្ហាញ​នូវ​តារាង​មួយ​ នៃ​ការ​ប្រើ​ប្រាស់​គណនី​របស់​យើង​ ហើយ​គ្រាន់​តែ​ចុច​ End​ Activity​ នោះ​ឧបករណ៏​ដែល​បើក​គណនី​យើង​ និង​អស់​សុពលភាព​ នឹង​តម្រូវ​អោយ​វាយ​ Email​ និង​ Password​ សារ​ជា​ថ្មី​ហើយ។
1
5. ដោះធីក “ Keep Me logged in”
មានមនុស្សជាច្រើន ភ្លេចខ្លួនដោះធីកពាក្យថា​ Keep​ me​ logged​ in​ ដែល​មុខងារ​នេះ​នៅ​តែ​រក្សា​ Email​ របស់​យើង​ដដែល​ទោះ​បី​ជា​យើង​ Log​ Out​ រឺ​ក៏​ បិទ​ Broswer​ ក៏​ដោយ។
7
6. ឃើញ Website មិនដែលស្គាល់នៅលើ FB សូមកុំបើក
វេបសាយ Spam មានច្រើនណាស់នៅលើ Facebook​ មិន​ថា​នៅ​ប្រទេស​គេ​ រឺ​ក៏​កម្ពុជា​យើង​ទេ។​ ភាគ​ច្រើន​នៃ​ វេបសាយ​ Spam​ ទាំង​នោះ​ ជា​រូបភាព​អាសអាភាស​ រូប​ស្រី​ស្អាត​ រឺ​ក៏​រឿង​អ្វី​មួយ​ដែល​ធ្វើ​អោយ​ទាក់​ទាញ​យើង​ចង់​បើក។​ ភាគ​ច្រើន​វេប​សាយ​ ទាំង​នោះ​ មាន​​ Post​ នៅ​លើ​ Group​ ដែល​យើង​មិន​មែន​ជា​សមាជិក​ឡើយ។​ វេបសាយ​អត់​បាន​ការ​ទាំង​នោះ​ អាច​លួច​ព៌តមាន​ផ្ទាល់​ខ្លួន​របស់​យើង​បាន​ ហើយ​អ្វី​ដ៏​អាក្រក់​នោះ​ វា​នឹង​ធ្វើ​អោយ​កុំព្យូទ័រ​យើង​ឆ្លង​មេរោគ។
3
ជាក់ស្តែងក្នុងជីវិតយើងសព្វថ្ងៃ Facebook​ បាន​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​ជិវិត​ទៅ​ហើយ​ ដូច្នេះ​យើង​ត្រូវ​ចេះរ​ក្សា​សុវត្ថិភាព​ខ្ពស់​ ជៀស​វៀង​មាន​មនុស្ស​លួច​ប្រើប្រាស់​គណនី​យើង​ក្នុង​ផ្លូវ​ មិន​ល្អ​ លើស​ពី​នេះ​ អាច​ប៉ះ​ពាល់​ដល់​ កតិ្តយស​របស់​យើង​ថែម​ទៀត​ផង។


About Author

Advertisement

Post a Comment

 
Top