Unknown Unknown Author
Title: របៀបបង្កើត Apple ID សម្រាប់ដោនឡូដ​កម្មវិធី​ផ្សេងៗ​ ពី​ App store
Author: Unknown
Rating 5 of 5 Des:
App store គឺជាទីផ្សារលក់កម្មវិធីដ៏សំបូរបែបមួយ​ របស់​ iOS​ ដែល​ទី​នោះ​សំបូរ​ទៅ​ដោយ​ហ្គេម​ល្បីៗ​ និង​កម្មវិធី​ពិសេស​ រាប់​លាន​ សម្រាប់​អោ...

App store គឺជាទីផ្សារលក់កម្មវិធីដ៏សំបូរបែបមួយ​ របស់​ iOS​ ដែល​ទី​នោះ​សំបូរ​ទៅ​ដោយ​ហ្គេម​ល្បីៗ​ និង​កម្មវិធី​ពិសេស​ រាប់​លាន​ សម្រាប់​អោយ​ដោន​ឡូដ​ឥត​គិត​ថ្លៃ​ និង​គិត​ថ្លៃ។​ ដោយ​ឡែក​ App​ store​ គឺ​ទាមទារ​ Apple​ ID​ ដើម្បី​អាច​ដោនឡូដ​កម្មវិធី​ផ្សេង​ៗ​បាន​ ប៉ុន្តែ​មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​មិន​ទាន់​ដឹង​អំពី​វិធី​បង្កើត​ Apple​ ID​ នៅ​ឡើយ​ទេ។
1
ថ្ងៃនេះCambo Reportសុំឆ្លៀតឱកាសបង្ហាញអំពីវិធី បង្កើត​ Apple​ ID​ យ៉ាង​ងាយ​ស្រួល​បំផុត​ និង​មិន​ស្មុគ​ស្មាញ​ឡើយ។
តម្រូវការ
  • ឧបករណ៏ iDevice ទាំងអស់ មានដូចជា iPhone, iPad និង iPod Touch រឺកុំព្យូទ័រ មាន iTunes
  • មានអ៊ីម៉ែលផ្ទាល់ខ្លួន និងឧបករណ៏របស់យើងភ្ជាប់ទៅកាន់បណ្តាញអ៊ីនធឺណែត
ដំណើរការ
  • សម្រាប់កុំព្យូទ័រ សូមចូលទៅកាន់កម្មវិធី iTunes >​ iTunes​ store​ >​ App​ Store​ ហើយ​ធ្វើ​តាម​លំនាំ​ផ្សេងៗ​ ដូច​នៅ​លើ​ iDevice​ ដែរ។​ យើង​សាក​ល្បង​ជ្រើស​រើស​យក​ iPhone​ 5C​ មក​សាក​ល្បង​ ដោយ​ជំហ៊ាន​ដំបូង​សូម​ចូល​ទៅ​កាន់​ កម្មវិធី​ App​ store​ បន្ទាប់​មក​ទៀត​ស្វែង​រក​កម្មវិធី​ រឺ​ហ្គេម​ផ្សេងៗ​ ដែល​ឥត​គិត​ថ្លៃ​ បន្ទាប់​មក​ហើយ​ ចុច​ Install
  • វានឹងទាមទាររក Apple ID ដូចនេះយើងត្រូវជ្រើសរើសយក “ Creat New Apple ID”
  • ជំហ៊ានទីបីនេះ គឺជ្រើសរើសយកប្រទេស។ ជម្រើស​ដែល​ល្អ​គួរ​យក​ United​ States​ ពី​ព្រោះ​វា​ផ្តល់​អោយ​កម្មវិធី​ដោនឡូដ​ច្រើន​ជាង​នៅ​ខ្មែរ​ ប៉ុន្តែ​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ​ សូម​យក​ប្រទេស​​ Cambodia​ ក៏​បាន។​ បន្ទាប់​មក​ទៀត​វា​ នឹង​បង្ហាញ​ច្បាប់​រក្សា​សិទ្ធ​ផ្សេងៗ​ ហើយ​គ្រាន់​តែ​ចុច​ Agree​ ជា​ការ​ស្រេច។ 5
  • វានឹងទាមទារព៌តមានផ្ទាល់ខ្លួនមួយចំនួន ​ ដូចជា​ឈ្មោះ​ ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ជា​ដើម។​ ត្រង់​ចំណុច​ Password​ គឺ​វា​សាំញ៉ាំ​បន្តិច​ដែល​ត្រូវ​មាន​ អក្សរ​តូច​ អក្សរ​ធំ​ និង​លេខ​ ឧទាហរណ៏​ Iloveu12345​ Cambo54321​ រឺ​ Testing0009​ ជា​ដើម។
  • វានឹងសួរសំណួរផ្ទាល់ខ្លួន បន្តិចបន្តួច ដូច្នេះគ្រាន់តែឆ្លើយពីរ បីម៉ាត់ទៅជាការស្រេច។ 2
  • ត្រង់ចំណុចនេះ វានឹងសួរកព៌តមានគណនី​ធនាគារ​ដែល​យើង​ចង់​ដាក់​បញ្ចូល។​ សម្រាប់​អ្នក​ដែល​មិន​ចង់​ បញ្ចូល​ រឺ​គ្មាន​គណនី​ធនាគារ​ សូម​ចុច​ពាក្យ​ថា​ None។
  • បំពេញ អាស័យដ្ឋានផ្សេងៗ ដោយដាក់ឈ្មោះ​ ខេត្ត​ក្រុង​ ប៉ុន្តែ​បើ​យើង​រើស​យក​ United​ States​ តាំង​ពី​ដើម​ វា​នឹង​បង្ហាញ​ រដ្ឋ​ផ្សេងៗ។​ សូម​ចំណាំ​ថា​ ត្រង់​ចន្លោះ​ Postcode​ គឺ​អាច​បំពេញ​លេខ​ប៉ុន្មាន​ក៏​បាន​ដោយ​ចាប់​ផ្តើម​ពី​លេខ​ 1​ និង​មាន​ទាំង​អស់​ 6ខ្ទង់។ 4
  • ជាជំហ៊ានបញ្ចប់ហើយ ដែល Apple នឹង​ផ្ញើ​សារ​ ទៅ​កាន់​ អ៊ីម៉ែល​របស់​យើង​ដែល​បាន​បំពេញ។​ សូម​បើក​អ៊ីម៉ែល​របស់​យើង​ ហើយ​បើក​សារ​ដែល​ Apple​ ផ្ញើរ​ និង​ចុច​ត្រង់​ពាក្យ​ថា​ Verify។​ បន្ទាប់​មក​ទៀត​ វា​នឹង​ទាម​ទារ​អោយ​យើង​ បញ្ចូល​ អ៊ីម៉ែល​ និង​ លេខ​សម្ងាត់​ម្តង​ទៀត​ ចុច​ Verify​ Adress​ ជា​ការ​ស្រេច។ 3
  • ឥលូវនេះ សាកល្បង ដោនឡូដកម្មវិធីផ្សេងៗ​ ដោយ​ប្រើ​ប្រាស់​គណនី​ Apple​ ដែល​យើង​បាន​បង្កើត​ខាង​លើ​ ជា​ការ​ស្រេច។ 6
ជាការពិតណាស់ សព្វថ្ងៃនេះ យើងសង្កេតឃើញថា​ នៅ​តាម​កន្លែង​មួយ​ចំនួន​គឺ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ដើម្បី​ពឹង​ពាក់​អោយ​គេ ​បង្កើត​ Apple​ ID​ អោយ​ ប៉ុន្តែ​ថ្ងៃ​នេះ​លោក​អ្នក​អាច​បង្កើត​ដោយ​ខ្លួន​បាន​ហើយ​ និង​មាន​ភាព​ងាយ​ស្រួល​ទៀត​ផង។


About Author

Advertisement

Post a Comment

 
Top