Unknown Unknown Author
Title: មូលហេតុទាំង 5 ដែលត្រូវជីកឫស (Root) ឧបករណ៍ Android របស់អ្នក
Author: Unknown
Rating 5 of 5 Des:
តើការជីកឫសឧបករណ៏ Android​ របស់​អ្នក​គឺ​ជា​អ្វី?​ ការ​ជីក​ឫស​ឧបរណ៏​ Android​ របស់​អ្នក​ គឺ​ជា​ការ​រំដោះ​ឧបករណ៏​របស់​អ្នក​ អោយ​មាន​សេរីភាព...

តើការជីកឫសឧបករណ៏ Android​ របស់​អ្នក​គឺ​ជា​អ្វី?​ ការ​ជីក​ឫស​ឧបរណ៏​ Android​ របស់​អ្នក​ គឺ​ជា​ការ​រំដោះ​ឧបករណ៏​របស់​អ្នក​ អោយ​មាន​សេរីភាព​ ហើយ​នឹង​ធ្វើ​អោយ​មាន​ផល​ប្រយោជន៏​ច្រើន​ជាង​មុន។
12
ការជីកឬសឧបករណ៏ Android គឺមិនមែន​តែ​មាន​ប្រយោជន៍​សម្រាប់​អ្នក​ ជំនាញ​នោះ​ទេ​ ពោល​គឺ​វា​ក៏​មាន​អត្ថ​ប្រយោជន៍​ច្រើន​ណាស់​ដែរ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ ទូទៅ។​ លក្ខណៈ​នៃ​ការ​ជីក​ឬស​នេះ​ គឺ​ស្រដៀង​នឹង​ការ​ Jailbreak​ នៅ​លើ​ឧបរណ៏​ Apple​ ដែរ​ ដែល​វា​ងាយ​ស្រួល​អាច​តម្លើង​ ពុម្ព​អក្សរ​ខ្មែរ​បាន​ លើក​លែង​តែ​ Android​ ជំនាន់​ថ្មីៗ​នេះ​ប៉ុណ្ណោះ​ ដែល​វា​មាន​ភ្ជាប់​ស្រេច​ជាមួយ​ពុម្ពអក្សរ​ខ្មែរ។​ ខាង​ក្រោម​នេះ​ ជា​ហេតុផល​ទាំង​ ប្រាំ​ដែល​លោក​អ្នក​ត្រូវ​ ជីក​ឬស​ឧបករណ៏​​ Android​ របស់​លោកអ្នក។
5. បង្កើតល្បឿនទូរស័ព្ទ និងរក្សាថាមពលថ្មអោយបានយូរ
11
ការជីកឬសទូរស័ព្ទ របស់យើង អាចអោយយើងប្រើប្រាស់កម្មវីធី ពិសេសៗដូចជា SetCPU ដែល​អាច​បង្កើន​ល្បឿន​ CPU​ និង​បន្ថយ​ល្បឿន​ CPU​ បាន​ដោយ​សេរី។​ លើស​ពី​នេះ​ទៅ​ទៀត​ លោក​អ្នក​ក៏​អាច​រក្សា​ដង្ហើម​ថ្ម​ និង​ល្បឿន​នៃ​ការ​ប្រើប្រាស់​បាន​ដែរ​ ដោយ​ប្រើ​ប្រាស់​កម្មវិធី Greentify ដោយ​វា​អាច​បិទ​កម្មវិធី​ដែល​មិន​ចាំ​បាច់​ប្រើប្រាស់​បាន​ ដោយ​ស្វ័យ​ប្រវត្តិ​ និង​មាន​មុខងារ​ច្រើន​ជាង​នេះ​ទៀត។
4. អាចបន្ថែមមុខងារពិសេសៗ ដែលមិនមានពីមុន
10
នៅពេលដែលលោកអ្នកជីក​ឬស​ស្មាតហ្វូន ​របស់​លោក​អ្នក​ហើយ​ លោក​អ្នក​អាច​បន្ថែម​មុខងារ​ពិសេស​ផ្សេងៗ​បាន​ ដូចជា​បន្ថែម​មុខងារ​ Beats​ Audio,​ និង​មុខងារ​ពិសេស​ផ្សេង​ទៀត​ពី​ទូរស័ព្ទ​ដ៏ទៃ​ មក​ដាក់​លើ​ទូរស័ព្ទ​របស់​អ្នក។​ ដូច្នេះ​យើង​មិន​ចាំ​បាច់​ទិញ​ទូរស័ព្ទ​ដែល​មាន​មុខងារ​ពិសេស​ឡើយ​ ដោយ​យើង​ក៏​អាច​ប្រើប្រាស់​មុខងារ​ទាំង​នោះ​នៅ​លើ​ទូរស័ព្ទ​ របស់​យើង​បាន។
3. អាចដាក់ Tweak និង Hack ហ្គេមផ្សេងៗបាន
ប្រព័ន្ធដំណើរការ Android ក៏មិនអន់​ ចាញ់​ iOS​ ដែរ​ បន្ទាប់​ពី​អ្នក​បាន​ ជីក​ឬស​វា។​ ជាក់​ស្តែង​យើង​អាច​លេង​ស្តាយ​ផ្សេងៗ​បាន​យ៉ាង​ស្រស់​ស្អាត​ ដូចជា​ផ្លាស់​ប្តូរ​ស្តាយ​ Font​ ដោយ​ប្រើ​កម្មវិធី​ Font installer និង​ពង្រីក​ ពង្រួម​ Font​ ដោយ​កម្មវិធី Big Font ជាដើម។​ ទន្ទឹម​នឹង​នេះ​ដែរ​ សម្រាប់​ទូរស័ព្ទ​ដែល​បាន​ជីក​ឬស​ គឺ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ Hack​ ហ្គេម​ផ្សេងៗ​បាន​យ៉ាង​ងាយ​ស្រួល​បំផុត​ ដោយ​ប្រើប្រាស់​កម្មវិធី​ដែល​ Hacker​ បាន​បង្កើត។
7
2. អាច ប្រើ Rom កែច្នៃផ្សេងៗបានដោយសេរី
ការប្រើប្រាស់ Rom កែច្នៃផ្សេងៗ​ គឺ​ជា​​សិល្បៈ​នៃ​ការ​ច្នៃ​ប្រឌិត​មួយ​ ព្រោះ​ពេល​ខ្លះ​យើង​មាន​ភាព​ធុញ​ទ្រាន់​ ក្នុង​ការ​ប្រើប្រាស់​ Rom​ របស់​ក្រុមហ៊ុន។​ Rom​ កែ​ច្នៃ​មាន​ល្បឿន​លឿន​និង​ភាគ​ច្រើន​វា​ មាន​ជំនាន់​ Android​ ខ្ពស់​ជាង​ Rom​ មក​ពី​ក្រុមហ៊ុន​ តួយ៉ាង​ Samsung​ Galaxy​ S1​ ដែល​ចេញ​តាំង​ពី​ឆ្នាំ​​ 2010​ តែ​នៅ​តែ​អាច​តម្លើង​ទៅ​កាន់​ Jelly​ bean​ ដោយ​ប្រើប្រាស់​ Rom​ កែ​ច្នៃ។​ នៅ​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន​ ការ​ប្រើប្រាស់​ Rom​ កែ​ច្នៃ​គឺ​មាន​ចំនួន​ច្រើន​គួរ​សម​ដែរ​ ពីព្រោះ​វា​មាន​លក្ខណៈ​ប្រើប្រាស់​ទូលំ​ទូលាយ​ និង​ទាន់​សម័យ។
9

1. ការគ្រប់គ្រងទាំងអស់ គឺស្ថិតនៅក្នុងដៃរបស់អ្នក
8
ការ ជីកឬស របស់អ្នកទូរស័ព្ទអត្ថប្រយោជន៏ច្រើនណាស់​ និយាយ​សរុប​ទៅ​គឺ​យើង​អាច​គ្រប់​គ្រង​អ្វីៗ​បាន​ទាំង​អស់។​ ការ​ជីក​ឬស​ទូរស័ព្ទ ​របស់​យើង​ គឺ​ប្រៀប​បាន​ដូចជា​ដោះ​លែង​វា​ចេញ​ពី​ការ​ឃុំ​ឃាំង​អញ្ជឹង​ និង​ទទួល​បាន​សេរីភាព​ក្នុង​ការ​កែ​ច្នៃ​ និង​ដំណើរ​ការ​កម្មវិធី​ពិសេសៗ​ផ្សេងៗ​បាន​ដោយ​ឥត​ដែន​កំណត់​ឡើយ។
សម្រាប់ការធ្វើការ ជីកឬសឧបករណ៏​ Android​ របស់​យើង​គឺ​មាន​ភាព​គ្រោះថ្នាក់​បន្តិច​ហើយ​ ដូច្នេះ​អ្នក​ត្រូវ​ប្រាកថា​ លោក​អ្នក​បាន​ធ្វើ​តាម​សេចក្តី​ណែនាំ​យ៉ាង​ត្រឹម​ត្រូវ​ ហើយ​លោក​អ្នក​អាច​ស្វែង​រក​ជំនួយ​ផ្សេងៗ​បាន​តាម​រយៈ​អ៊ីនធឺណែត​ រឺ​ក៏​អាច​សាក​សួរ​ តាម​រយៈ​ក្រុម​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ Android​ នៅ​កម្ពុជា​គឺ​ក្រុម​ CAUG​ (https://www.facebook.com/groups/caug.talk)


About Author

Advertisement

Post a Comment

 
Top