Unknown Unknown Author
Title: របៀបរកស្មាតហ្វូន របស់យើងដែលបានបាត់សូន្យឈឹង
Author: Unknown
Rating 5 of 5 Des:
នា​ពេល​បច្ចុប្បន្ន​នេះ​ ស្មាត​ហ្វូន​បាន​ដើរ​តួ​យ៉ាង​សំខាន់​មួយ​ ដែល​ជា​ដៃ​គូ​ដ៏​ល្អ​ របស់​មនុស្ស​គ្រប់​គ្នា​ ដោយ​សារ​វា​ជា​ឧបករណ៏​តែ​មួ...


នា​ពេល​បច្ចុប្បន្ន​នេះ​ ស្មាត​ហ្វូន​បាន​ដើរ​តួ​យ៉ាង​សំខាន់​មួយ​ ដែល​ជា​ដៃ​គូ​ដ៏​ល្អ​ របស់​មនុស្ស​គ្រប់​គ្នា​ ដោយ​សារ​វា​ជា​ឧបករណ៏​តែ​មួយ​គត់​ ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​យើង​ទៅ​កាន់​មនុស្ស​ជា​ច្រើន​ ថែម​ទាំង​ជា​វត្ថុ​មួយ​ដែល​ផ្ទុក​រាល់​ ព៌ត​មាន​ និង​ឯកសារ​ជា​ច្រើន​ របស់​យើង​ផង​ដែរ។​ យ៉ាង​ហោច​ណាស់​ អ្នក​តែង​តែ​ បើក​ទូរស័ព្ទ​អ្នក​មួយ​ម៉ោង​ម្តង​ ក្រែង​លោ​មាន​នរណា​ម្នាក់​ខល​មក ​រឺ​ក៏​មាន​អ្នក​ណា​ផ្ញើ​អ្វី​មួយ​តាម​រយៈ​ Facebook។
ចុះ​តើ​អ្នក​នឹង​មាន​អារម្មណ៍​បែប ​ណា​ នៅ​ពេល​ដែល​ទូរស័ព្ទ​សំណព្វ​ចិត្ត​អ្នក​ស្រាប់​តែ​បាត់​ឈឹង​ មិន​ដឹង​វា​ទៅ​ជ្រុះនៅ​ទី​ណា​ ហើយ​មាន​នរណា​រើស​បាន​ក៏​អត់?
ខាង​ក្រោម​នេះ​ គឺ​ជា​វិធី​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​មួយ​ចំនួន​សម្រាប់​ស្វែង​រក​ទូរស័ព្ទ​ របស់​យើង​ដែល​បាន​បាត់​ ថា​តើ​វា​កំពុង​នៅ​ទី​ណា​បាន​ ហើយ​យើង​ក៏​អាច​ចាក់​សោរ​ រឺ​ផ្ញើ​សារ​ផ្សេងៗ​ក៏​បាន​ដែរ
1. សម្រាប់ iPhone
Find My iPhone គឺ​ជា​កម្មវិធី​ដ៏​ពិសេស​ម្យ៉ាង​ ដែល​អាច​ស្វែង​រក​ទី​តាំង​ iPhone​ របស់​លោក​អ្នក​កំពុង​តាំង​នៅ​បាន។​ យើង​អាច​ប្រើប្រាស់​ Find My Phone​ លោះ​ត្រា​តែ​ iPhone​ យើង​ដំណើរ​ការ​ដោយ​ iOS 5​ ឡើង​ទៅ។​ ដើម្បី​ដំណើរ​ការ​មុខ​ងារ​នេះ​បាន​ សូម​ចូល​ទៅ​កាន់ Setting > iCloud > ហើយ​សូម​មេត្តា​ Sign in​ គណនី​ Apple ID​ របស់​យើង​ទៅ​ (បើ​មិន​មាន​ Apple ID​ សូមចុចទីនេះ ) ។
12
នៅ​ពេល​ដែល​ Login​ គណនី​ Apple ID​ របស់​យើង​ហើយ​ យើង​អាច​ចាត់​ចែង​ទូរស័ព្ទ​របស់​យើង​បាន​ដោយ​ប្រើ Find My iPhone ដែល​ដាក់​អោយ​ដោន​ឡូដ​ឥត​គិត​ថ្លៃនៅ​លើ​ App store។​ នៅ​ពេល​នេះ​ លោក​អ្នក​អាច​តាម​ដាន​រាល់​សក្មភាព​របស់​ឧបករណ៍​អ្នក​ហើយ​ តែ​សូម​ចង​ចាំ​ថា​ អ្នក​មិន​ត្រូវ​អោយ​នរណា​ម្នាក់​ស្គាល់​ពី​ Apple ID​ របស់​អ្នក​ទេ​ បើ​មិន​ដូច្នោះ​ គេ​អាច​តាម​ដាន​រាល់​កន្លែង​យើង​កំពុង​តាំង​នៅ​ និង​ធ្វើ​អ្វី​លើស​ពី​នេះ​ក៏​បាន។​ Find​ My​ iPhone​ អាច​ស្វែង​រក​ទូរស័ព្ទ​របស់​យើង​ដែល​បាត់​បាន​ លុះ​ត្រា​ណា​តែ​វា​មាន​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណែត​ប៉ុណ្ណោះ​ ដូច្នេះ​សម្រាប់​អ្នក​ឧស្សាហ៏​ភ្លេច​ភ្លាំង​ច្រើន​ គួរ​បើក​អ៊ីនធឺណែត​អោយ​ដំណើរ​ការ​នៅលើ​ iPhone​ គ្រប់​ពេល​វេលា​ទៅ។​ ក្រៅ​ពី​ប្រើប្រាស់​កម្មវិធី​ Find​ My iPhone​ សម្រាប់​រុក​រក​ទូរស័ព្ទ​របស់​យើង​ហើយ​ www.icloud.com​ ក៏​ជា​វិធី​ផ្សេង​ទៀត​ ដែល̴ងាយ̴ស្រួល̴ប្រើ̴ប្រាស់̴ និង̴មាន̴មុខ̴ងារ̴ច្រើន̴ផង̴ដែរ។
9
សូម̴បញ្ជាក់̴ផង̴ដែរ̴ថា ̴នៅ̴ជំនាន់̴ថ្មី̴នៃ̴ iOS 7̴ ប្រសិន̴បើ̴ទូរស័ព្ទ̴យើង̴មិន̴អាច̴ រក̴ឃើញ̴ អ្នក̴ដែល̴រើស̴បាន̴ក៏̴មិន̴អាច̴ប្រើប្រាស់̴បាន̴ដែរ̴ គឺវា̴នឹង̴គាំង̴ជាប់̴ហើយ̴សួរ̴រក̴អោយ̴បំពញ̴ Apple ID̴ ម្ចាស់̴ដើម̴តែ̴ម្តង។
2. ទូរស័ព្ទអេនដ្រយ
សម្រាប់̴ទូរស័ព្ទ̴អេនដ្រយ̴ គឺ̴វា̴មាន̴ភាព̴ងាយ̴ស្រួល̴ជាង̴ iPhone̴ បន្តិច̴ ពោល̴គឺ̴យើង̴គ្រាន់̴តែ̴ចូលទៅ̴កាន់̴វេបសាយ̴ Android Device Manager̴ (https://www.google.com/android/devicemanager) ហើយ̴វាយ̴គណនី̴ Email̴ របស់̴យើង̴ដែល̴បាន̴ប្រើប្រាស់̴នៅ̴លើ̴ទូរស័ព្ទ̴ដែល̴បាន̴បាត់̴ជា̴ការ̴ស្រេច។̴ យើង̴អាច̴ចុច̴ពាក្យ̴ថា ̴Ring̴ ដើម្បី̴បន្លឺ̴សម្លេង̴ទូរស័ព្ទ̴ឡើង̴ ក្រែង̴លោ̴វា̴កប់̴នៅ̴កន្លែង̴ណា̴មួយ̴ជិត̴ៗ̴យើង̴ រឺ̴ក៏̴ចុច̴ពាក្យ̴ថា̴ Lock̴ ម្តង̴ទៅ̴ចៀស̴វាង̴មាន̴នរណា̴ម្នាក់̴ប្រើប្រាស់̴ទូរស័ព្ទ̴យើង។
10
3. សម្រាប់ Windows Phone
នៅ̴លើ̴ Window Phones̴ វិញ̴ ក៏̴មាន̴ភាព̴ងាយ̴ស្រួល̴ដែរ̴ ដែល̴ដំបូង̴សូម̴ចូល̴ទៅ̴កាន់̴ Setting > Find my phone̴ ហើយ̴បើក̴វា̴អោយ̴ដំណើរ̴ការ̴ទៅ។̴ ដើម្បី̴ចាប់̴យក̴ទី̴តាំង̴ទូរស័ព្ទ̴ និង̴ចាត់̴ចែង̴អ្វី̴ផ្សេងៗ̴ទៀត̴ សូម̴ចូល̴ទៅ̴កាន់̴វេបសាយ Find My Phone ហើយ̴វាយ̴បញ្ចូល̴គណនី̴ Micrsoft̴ ID̴ ជា̴ការ̴ស្រេច។
78
គូស̴បញ្ជាក់ផង̴ដែរ̴ថា̴ ដើម្បី̴ដំណើរ̴ការ̴មុខ̴ងារ̴ទាំង̴នេះ̴បាន̴ ឧបករណ៍̴របស់̴យើង̴ត្រូវ̴ភ្ជាប់̴ទៅ̴កាន់̴ អ៊ីនធឺណែត̴ និង̴បើក̴ GPS̴​ នៅ̴លើ̴ឧបករណ៏̴នោះ̴ផង។̴ វិធី̴ទាំង̴នេះ̴គ្រាន់̴តែ̴ជា̴ការ̴បង្ការ̴មុន̴តែ̴ប៉ុណ្ណោះ̴ ហើយ̴សម្រាប់̴ទូរស័ព្ទ̴ ដែល̴មិន̴បាន̴ធ្វើ̴តាម̴ការ̴ណែនាំ̴ខាង̴លើ̴ ក៏̴មិន̴អាច̴ស្វែង̴រក̴ឃើញ̴ដែរ។
សម្រាប់̴វិធី̴ទាំង̴ពីរ̴ខាង̴លើ̴ នេះ̴កំពុង̴តែ̴ទទួល̴បាន̴ការ̴ពេញ̴និយម̴ខ្លាំង̴ណាស់̴ ដោយ̴សារ̴វា̴មាន̴សុវត្ថិភាព̴ខ្ពស់̴ ណា̴មួយ̴ទៀត̴វា̴ក៏̴អាច̴ប្រើប្រាស់̴សម្រាប់̴តាម̴ដាន̴មនុស្ស̴ជា̴ ទី̴ស្រឡាញ់̴របស់̴យើង̴បាន̴ដែរ̴ថា̴តើ̴គេ̴កំពុង̴នៅ̴ទី̴ណា̴ ទៅ̴សាលារៀន̴ រឺ̴ក៏̴ទៅ̴ដើរ̴លេង។


About Author

Advertisement

Post a Comment

 
Top