ប្រសិនបើអ្នកប្រើប្រាស់គណនី iCloud នៅលើទូរស័ព្ទ iPhone ពីរដូចគ្នា
ហើយកំពុងតែភ្ជាប់អ៊ីនធើណេតទៀតនោះ
នៅពេលដែលមាននរណាម្នាក់ខលចូលទូរស័ព្ទមួយ
ហើយទូរស័ព្ទមួយទៀតក៏រោទ៍ដែរ
ដូចនេះសំរាប់អ្នកដែលមិនសូវចាប់អារម្មណ៍
ឬមិនដឹងថាការប្រើប្រាស់គណនី iCloud នៅលើស្មាតហ្វូនពីរ
វាអាចធ្វើឲ្យទៅជាចឹង ច្បាស់ជាឆ្ងល់ខ្លាំងជាមិនខាន
ដោយឃើញលេខដូចគ្នាខលមក iPhone ទាំងពីរនោះរោទ៍ដូចគ្នាបែបនេះ។
នេះគ្រាន់តែជាមុខងារថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ iOS8 តែប៉ុណ្ណោះ
អាចឲ្យលើកទូរស័ព្ទបានងាយស្រួលជាងមុន នៅលើថេប្លេត iPad ឬ iPhone
ដទៃទៀតក៏បានដែរ នៅពេលដែល iPhone អ្នកអស់ថ្ម ហើយទុកសាក
ដូចនេះអ្នកអាចបើកមុខងារនេះនៅលើ iPad
ដើម្បីលើកការខលនេះជំនួសក៏បានដែរ
ប៉ុន្តែមិត្តអ្នកមួយចំនួនអាចមានការរំខានក៏ថាបាន
ដូចនេះយើងនឹងណែនាំពីរបៀបបិទវា។
សូមធ្វើតាមការណែនាំនៅខាងក្រោម៖
- ចូលទៅកាន់ Settings បន្ទាប់ចុចលើមុខងារ FaceTime
- ពេលចុចចូលរួច អ្នកច្បាស់ជាឃើញ មាន FaceTime និង iPhone Cellular Calls
- បន្ទាប់អ្នកអាចអូសវាបិទនៅត្រង់ iPhone Cellular Calls នៅលើឧបករណ៍ណាដែលអ្នកមិនចង់ឲ្យរោទ៍តាម
បើសិនជាអ្នកមិនឃើញមានមុខងារ iPhone Cellular Calls
នេះនៅលើស្មាតហ្វូនរបស់អ្នកទេ
មានន័យថាអ្នកមិនទាន់បានបើកមុខងារនេះនៅឡើយ
ដូចនេះមិនចាំបាច់បើកវាក៏បានដែរ។ នេះពិតជាងាយស្រួលមែនទែន
បន្ទាប់ពីយើងបានរៀបរាប់ហើយ
មិត្តអ្នកអានច្បាស់ជាយល់ពីមុខងារមួយនេះ ហើយអាចប្រើប្រាស់
ឬបិទមុខងារមួយនេះបានដោយគ្មានក្តីបារម្មណ៍
និងគ្មានការងឿងឆ្ងល់ទៀតឡើយ។ រង់ចាំពត៌មានបន្ទាប់ពី Cambo-Report
ដើម្បីទទួលបានចំណេះដឹងថ្មីដែលទាក់ទង នឹងបច្ចេកវិទ្យាទាន់សម័យ
និងលំហែទាំសុខភាពផងដែរ។
Post a Comment