Unknown Unknown Author
Title: របៀប​បង្កើត​គណនី MediaFire សម្រាប់​ផ្ទុក​ទិន្នន័យ​លើ​ពពក ដោយ​ឥត​គិតថ្លៃ
Author: Unknown
Rating 5 of 5 Des:
បើនិយាយពីការផ្ទុកទិន្នន័យ លើពពកវិញ មានបងប្អូន មួយចំនួន បានស្គាល់ និង បានប្រើ រួចមកហើយ ដូចជា Google Drive និង Dropbox ជាដើម ប៉ុន្តែការ ផ្ត...

បើនិយាយពីការផ្ទុកទិន្នន័យ លើពពកវិញ មានបងប្អូន មួយចំនួន បានស្គាល់ និង បានប្រើ រួចមកហើយ ដូចជា Google Drive និង Dropbox ជាដើម ប៉ុន្តែការ ផ្តល់ជូន ដោយឥតគិត ថ្លៃនោះ មានកំណត់ទំហំ​ ដូច្នេះ បងប្អូនត្រូវ ស្គាល់នូវប្រភេទ កម្មវិធី ឬ សេវាកម្ម ផ្ទុកទិន្នន័យ លើពពកអោយ បានច្រើន ទើបជា ការល្អ។ នៅថ្ងៃនេះ ក្រុមការងារ ខេមបូរីផត សូមបង្ហាញ ពីរបៀបបង្កើត គណនី MediaFire ដើម្បីរក្សាទុក ទិន្នន័យ មួយចំនួន ដូចជា ឯកសារ រូបភាព និង វីដេអូផ្សេងៗ បានដោយ ឥតគិតថ្លៃ។តម្រូវការបង្កើតគណនី MediaFire គឺមិន ធ្ងន់ធ្ងរ នោះទេ ដោយគ្រាន់តែ មានកុំព្យូទ័រ ដែលភ្ជាប់ អ៊ីនធឺណេត និង មានគណនី Email មួយ ជាការស្រេច។ ដើម្បីបង្កើតបាន ជាដំបូង បងប្អូន ត្រូវចូលទៅកាន់ គេហទំព័រ MediaFire ដោយ ចុចត្រង់នេះ  និង សូមចុច ត្រង់ប៊ូតុង Sign Up នៅផ្នែក ខាងលើនៃទំព័រ ដូចរូប។

1-cover
បន្ទាប់ពីចុចលើវារួចហើយ វានឹងលោតផ្ទាំង មួយអោយ អ្នកជ្រើសរើស តែអ្នកត្រូវ ប្រើប្រាស់វា ដោយត្រូវការ អ៊ីម៉ែល អញ្ចឹងសូម ចុចលើ Sign Up With Email នៅផ្នែក ខាងឆ្វេង។
2
បន្ទាប់មក សូមធីកត្រង់ ប្រអប់មួយ និង ចុចប៊ូតុង Continue ដូចរូប៖
3
ជំហ៊ានបន្ទាប់ បងប្អូនត្រូវ បំពេញព័ត៌មាន មួយចំនួន ដូចទម្រង់ខាងក្រោម រួចចុច Continue៖
4
ក្រោយពេលចុចលើ Continue រួចហើយ សូមរង់ចាំ មួយភ្លេត។ លោកអ្នកនឹង ឃើញផ្ទាំង Profile មួយ សម្រាប់អោយអ្នក អាចយក ឯកសារ ទៅទុកលើ វាក៏បាន ទាញយកពី វាវិញក៏បានដែរ ហើយ អាចបង្កើត Folder បានច្រើន ទៀតផង។
5
ដូច្នេះ សូមបងប្អូន រីករាយដោយ ស៊េរីជាមួយ ការផ្ទុក ទិន្នន័យលើពពក ដោយប្រើ Mediafire ទាំងអស់គ្នា ដោយទទួល បានទំហំ 10GB ដោយឥត គិតថ្លៃ ហើយ ការបង្កើត មិនមានអ្វីលំបាក នោះទេ គ្រាន់តែអនុវត្ត តាមជំហ៊ាន ខាងលើជា ការស្រេច។

About Author

Advertisement

Post a Comment

 
Top