ដើម្បីអោយស្មាតហ្វូនកាន់តែដំណើរការលឿនជាងមុន ជាទូទៅយើងត្រូវធ្វើការសម្អាត Ram ដោយប្រើប្រាស់កម្មវិធីឬក៏បិទ កម្មវិធី ដែលបានបើកចោលទាំងអស់ជាដើម។ ប៉ុន្តែសម្រាប់ អ្នកប្រើប្រាស់ iOS ប្រាកដជាបានស្គាល់រួចមក ហើយនូវ Tweak ម្យ៉ាង ដែលប្រើប្រាស់សម្រាប់ជំនួយអោយ ស្មាតហ្វូន ដំណើរការលឿន។ វាមានឈ្មោះថា “AutoFreeRam” ដែលមកទល់ នឹងពេលនេះ គឺវា បានចេញនូវ ជំនាន់ថ្មី មួយទៀតហើយ ដើម្បីអោយ អ្នកដែលប្រើប្រាស់ iOS8 អាចប្រើប្រាស់បាន។ ជាមួយនឹង tweak នេះ វានឹងធ្វើការ សម្អាត Ram ដោយស្វ័យប្រវត្តិ ប្រសិនបើ ស្មាតហ្វូន របស់លោកអ្នក ដំណើរការយឺត។ មិត្តអ្នកអាន ទាំងអស់ ក៏អាច តាមដាន នូវបរិមាណ Ram ដែលទំនេរ បានផងដែរ ដោយវាបង្ហាញ អោយឃើញ នៅខាងក្រោម Switcher នៅពេលដែល បានតម្លើង tweak នេះរួច។
AutoFreeRam 2.0 ដែលទើបតែ ដាក់អោយ ទាញយកនេះ គឺត្រូវដាក់ ភ្ជាប់ជាមួយ នឹងតម្លៃ 1.49$ ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ មិត្តអ្នកអាន ក៏អាច ទាញយកវា ដោយឥតគិតថ្លៃ ផងដែរ ដោយអនុវត្ត តាមជំហាន ងាយៗដូច ខាងក្រោម!!
តម្រូវការ៖
- iDevice ដែលដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ iOS8 ឡើងទៅ
- ត្រូវតែធ្វើការ Jailbreak អោយបានត្រឹមត្រូវ នឹងមានតម្លើង Cydia រួចជាស្រេច។
របៀបតម្លើង និងប្រើប្រាស់៖
- សូមចូលទៅកាន់ Cydia រួចបន្ថែម Source មួយដែលមាន ឈ្មោះថា “repo.biteyourapple.net” (ប្រសិនបើ បានបន្ថែម រួចម្តង ហើយសូម ធ្វើការ Refresh)
- បន្ទាប់មក នៅក្នុង Cydia ដដែល សូមចូលទៅកាន់ កន្លែង search រួចស្វែងរក ដោយវាយពាក្យ “AutoFreeRam 2.0” និងតម្លើង ជាការស្រេច។
- បន្ទាប់ពី តម្លើងចប់ សូមធ្វើការ Respring Device ដើម្បីអោយ Tweak ដំណើរកាន់ តែរលូន។
- បន្ទាប់ពី Respring រួចវានឹង ដំណើរការ ដោយស្វ័យ ប្រវត្តិ ហើយបើសិន ជាចង់កែរ សម្រួលមុខងារ បន្ថែមនោះ លោកអ្នក គ្រាន់តែចូល ទៅកាន់ទីតាំង Settings > AutoFreeRam ជាការស្រេច។
- លោកអ្នក ក៏អាច ធ្វើការកំណត់ បញ្ជាដោយខ្លួនឯង បានផងដែរ ដោយកំណត់ ជាមួយនឹង កម្មវិធី Activator។
AutoFreeRam នេះគឺជា tweak មួយដែល ពិតជាមានសារៈប្រយោជន៍ ខ្លាំងណាស់ ដែលអ្នក ប្រើប្រាស់ ប្រព័ន្ធ iOS គ្រប់រូប គួរតែតម្លើងវា ទៅក្នុង ទូរស័ព្ទរបស់ខ្លួន។
ទំព័រដើម cambo-report.com
Post a Comment