ការលេង Theme គឺជាចំណង់ ចំណូលចិត្ត របស់ប្រិយមិត្ត យុវវ័យភាគច្រើន ក្រោយពី Device របស់ខ្លួនដែលបាន Jailberak រួចរាល់គឺ មិនអោយរំលង ហួសនៅ ការលេង Theme ក៏ដូចជាការ លេងស្តាយ តាមរយៈ Tweak ផងដែរ។ ខេមបូតែងតែ ធ្វើការបង្ហាញ Tweak ក៏ដូចជា Theme ផ្សេងៗដែល ពេញនិយម និងមានការ ចាប់អារម្មណ៍ ជាច្រើនពី អ្នកប្រើប្រាស់ ដើម្បីចែកជូន ដល់ប្រិយមិត្ត អោយបានជ្រាប។
សម្រាប់ថ្ងៃនេះ ខេមបូនឹង លើកយក Theme ថ្មីស្រឡាងតែ ម្តងតែធ្វើការ បង្កើតឡើង ដោយស្នាដៃ ក្រុម NCThemer ដែលជា ក្រុមបង្កើត Theme ដ៏ល្បីឈ្មោះ ផងដែរ ហើយរាល់ Theme ដែលក្រុមនេះ បង្កើតឡើងគឺ មិនសូវជា មានបញ្ហាឡើយ។ Theme នេះមាន ឈ្មោះថា Theme Subtilis ដែលទើបតែ ធ្វើការ Upload ចូល Biteyourapple Source កាលពី ថ្ងៃទី 16 នេះ។ រចនាបថ របស់ Theme នេះមិនអន់ឡើយ ពីព្រោះ Theme នេះបានធ្វើការ កែប្រែ icon ស្តាយ និង icon Settings ថ្មីស្រឡាង តែម្តង ដែលមើលទៅមាន អារម្មណ៍ថា ត្រជាក់ភ្នែក ជាងមុន។ តោះសាក ល្បងតម្លើង Theme នេះទាំង អស់គ្នា។
តម្រូវការ
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8
- Device របស់លោកអ្នកត្រូវតែ Jailbreak អោយបាន ត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
- មានការតម្លើង Tweak Winterboard ចេញពី Cydia រួចជាស្រេច
- ចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
- ប្រសិនបើលោកអ្នកមាន Source គ្រាន់តែធ្វើការ Refresh ជាការស្រេច
- ក្រោយពីធ្វើការ Add Source ឬ Refresh រួចរាល់សូមធ្វើ ការស្វែងរក Subtilis ហើយធ្វើការទាញយក និង តម្លើង
- បន្ទាប់ពីតម្លើងរួចរាល់ សូមចូលទៅកាន់ Settings > Winterboard > Select Theme > សូមជ្រើសរើសឈ្មោះ Theme ដែលមាននៅ ខាងលើគេ ហើយធ្វើការ Respring Device របស់លោកអ្នក
- ដើម្បីអោយ Theme នេះដំណើរការកាន់តែរលូន សូមធ្វើការ បិទបើក Device របស់លោកអ្នក
- បន្ទាប់ពីបឹទបើក Device របស់លោកអ្នករួចរាល់ លោកអ្នកនឹង ទទួលបាន Theme ដ៏ថ្មីស្រឡាងមួយ នេះដែល មានរចនាបថ មិនអន់ឡើយ ។
Post a Comment