មិត្តអ្នកអាន ធ្លាប់តែបាន ដឹងហើយថា នៅពេលដែល យើងធ្វើការ បន្ថែមបន្ថយ សម្លេង/ពន្លឺនោះ វានឹង បង្ហាញរូបភាពមួយ នៅចំកណ្តាល ដែលភ្ជាប់ ជាមួយ ពណ៌Background 4ជ្រុង ព័ទ្ធជុំវិញ រូបភាពនោះ (បើសិនជា សម្លេងវានឹង បង្ហាញរូបកណ្តឹង ប៉ុន្តែបើសិន ជាពន្លឺ វានឹង បង្ហាញរូប ពន្លឺព្រះអាទិត្យ)។ ដូច្នេះ ដើម្បីធ្វើការ បំបាត់ពណ៌ Background នោះអោយ មើលទៅ មានភាពថ្លា ស្រស់ស្អាត និងគួរអោយ ទាក់ទាញ យើងសូមណែនាំ ប្រិយមិត្ត អំពី tweak មួយដែលមាន ឈ្មោះថា Tweak HUDTransparent8។
Tweak HUDTransparent8 គឺជា tweak មួយប្រភេទ ដែលទើបតែ ចេញអោយ ទាញយក ប្រើប្រាស់ បានប៉ុន្មានថ្ងៃ មុននេះទេ។ ចំពោះមុខងារ របស់វា គឺវាបាន លុបបំបាត់ នូវពណ៌ Background ដែលធ្លាប់តែ ឃើញមាន ព័ទ្ធជុំវិញ រូបភាព សម្លេង/ពន្លឺនោះ អោយមើលទៅ មានភាពថ្លា។ Tweak នេះតម្លើងបាន តែ iOS8 ឡើងតែប៉ុណ្ណោះ ដូចនេះ ដើម្បីតម្លើង Tweak មួយនេះបាន សូមធ្វើការ អនុវត្ត តាមជំហ៊ាន ខាងក្រោមនេះ ទាំងអស់គ្នា!!
តម្រូវការ៖
- iDevice ដែលដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការ iOS8 ឡើងទៅ
- ត្រូវធ្វើការ Jailbreak អោយបានត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច។
- សូមធ្វើការបើក Cydia រួចធ្វើការ ស្វែងរក ដោយវាយពាក្យ “HUDTransparent8” និងធ្វើការតម្លើង
- (ដោយសារតែ Tweak មួយនេះ ស្ថិតនៅក្នុង Source របស់ Bigboss ដូច្នេះ លោកអ្នក មិនចាំបាច់ ត្រូវធ្វើការ បន្ថែម Source អ្វីឡើយ)
- បន្ទាប់ពី តម្លើងចប់ សូមធ្វើការ Respring Device របស់លោកអ្នក ដើម្បីអោយ Tweak ដំណើរការ បានស្រួលបួល
- បន្ទាប់ពី Respring រួច វានឹងដំណើរការ ដោយស្វ័យប្រវត្តិ ហើយលោកអ្នក ក៏អាច សាកល្បង ធ្វើការ សង្កេតមើល ថានឹងមានអ្វីប្លែក នៅពេល បន្ថែមបន្ថយ សម្លេង/ពន្លឺ។
ចំពោះ Tweak មួយនេះ មិនសូវមាន អត្ថប្រយោជន៍ សំខាន់ៗដូចជា ជំនួយស្មាតហ្វូន អ្វីឡើយ ប៉ុន្តែដើម្បីអោយ ស្មាតហ្វូន កាន់តែ ស្រស់ស្អាត និងគួរអោយ ទាក់ទាញ Tweak មួយនេះ ប្រាកដជា ចូលរួមចំណែក អាចជួយលោកអ្នកបាន។
Post a Comment