ដើម្បីធ្វើអោយ ស្មាតហ្វូនរបស់ខ្លួន កាន់តែស្រស់ស្អាត និងគួរអោយទាក់ទាញ ប្រិយមិត្ត មិត្តអ្នកអាន មួយចំនួន តែងតែ ប្រើប្រាស់ នូវ Tweak ផ្សេងៗ ឬ Theme ជាដើម។ យ៉ាងណាមិញ នៅថ្ងៃនេះដែរ យើងក៏មាន Tweak មួយផងដែរ សម្រាប់ណែនាំ អោយលោកអ្នក បានស្គាល់ និងតម្លើង វាទៅក្នុង ស្មាតហ្វូន របស់ខ្លួន ដើម្បីអោយ កាន់តែឡូយ គួរអោយទាក់ទាញ។ វាមានឈ្មោះថា “LockWeatherClock” ក៏ប្រហែលជា មានមិត្តអ្នកអាន មួយចំនួនធំ បានស្គាល់វា រួចមកហើយ ដែលវាបាន update មកជំនាន់ថ្មី មួយទៀត ដើម្បីធ្វើការ កែរប្រែ នូវរចនាបទ ចាស់ៗខ្លះ និងបានជួសជុល នូវចំណុចខ្វះខាត មួយចំនួន ផងដែរ។ ចំពោះមុខងារ របស់វាវិញ គឺវាមាន តួនាទីបង្ហាញ នូវសីតុណ្ហភាព នៅលើ Lockscreen (ខាងក្រោម កាលបរិច្ឆេទ)។ ដូចនេះ ប្រសិនបើ លោកអ្នក មានចំណាប់អារម្មណ៍ ចង់តម្លើងវា ទៅក្នុងស្មាតហ្វូន របស់អ្នក សូមអនុវត្ត តាមជំហាន ដូចខាងក្រោម!!
តម្រូវការ៖
- iDevice ដែលដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ iOS8 ឡើងទៅ
- ត្រូវតែធ្វើការ Jailbreak អោយបានត្រឹមត្រូវ នឹងមានតម្លើង Cydia រួចជាស្រេច។
- សូមបើក Cydia រួចចូលទៅកាន់ កន្លែង search រួចស្វែងរក ដោយវាយពាក្យ “LockWeatherClock” និងតម្លើង ជាការស្រេច។ (ដោយសារតែ tweak មួយនេះ ស្ថិតនៅក្នុង source ModMyi ដូចនេះ លោកអ្នក មិនចាំបាច់ ធ្វើការ បន្ថែម source ណាមួយឡើយ)
- បន្ទាប់ពី តម្លើងចប់ សូមធ្វើការ Respring Device ដើម្បីអោយ Tweak ដំណើរកាន់ តែរលូន។
- បន្ទាប់ពី Respring រួចវានឹង ដំណើរការ ដោយស្វ័យប្រវត្តិ ហើយលោកអ្នក ក៏អាចធ្វើការ កែរសម្រួល មុខងារ របស់វា បានផងដែរ នៅក្នុង ទីតាំង នៃ tweak មួយនេះ (Settings > LockWeatherClock)។
Fresh Net យល់ថា ប្រសិនបើ ប្រិយមិត្តណា ដែលកំពុងតែ ស្វែងរក នូវរបៀបដាក់ សីតុណ្ហភាព នៅលើស្មាតហ្វូន របស់ខ្លួននោះ ដូចនេះ tweak មួយនេះ ប្រហែលជា អាចជួយ លោកអ្នកបាន។
ទំព័រដើម http://cambo-report.com
Post a Comment