មកដល់ ប្រព័ន្ធប្រតិបត្តិការ iOS8 ជំនាន់ចុង ក្រោយនេះ យើងសង្កេត ឃើញថា ប្រព័ន្ធប្រតិបត្តិការ នេះ ចាប់ផ្តើមមាន កម្មវិធីដើម របស់ពួកគេ ច្រើនឡើងៗ ជាពិសេស ពួកគេបាន បន្ថែមកម្មវិធី Health និង Apple Watch បន្ថែម ដែលពេល ខ្លះមានភាព ទើបទាល់ នៅលើ Homescreen ដោយសារ ភាគច្រើន អ្នកប្រើប្រាស់ មិនចាំបាច់ ប្រើកម្មវិធី ទាំងនេះ។
សំរាប់កម្មវិធី 2 ដែលយើង បានបង្ហាញ ខាងលើនេះ ប្រព័ន្ធប្រតិបត្តិការនេះ មិនអនុញ្ញាត ឲ្យបិទនោះ ទេ ប៉ុន្តែប្រព័ន្ធ ប្រតិបត្តិការនេះ អនុញ្ញាត ឲ្យយើងបិទ កម្មវិធី iTunes Store និង Podcast ដែលជា កម្មវិធីមិនសូវ ជាប្រើនោះទេ ដូចនេះ មិត្តអ្នកអាន អាចបិទបាន ដើម្បីកុំ ឲ្យទើស នៅលើ Homescreen ។ ដើម្បីធ្វើ ការបិទ កម្មវិធីទាំង 2 នេះ អ្នកអាច អានតាម ការណែនាំ នៅខាង ក្រោមបាន៖
1. មុនដំបូង អ្នកត្រូវប្រាកដថាកម្មវិធីនេះ នៅលើ Homescreen
2. បន្ទាប់ចូលទៅកាន់ Settings ជ្រើសរើសយក General អូសចុះក្រោមបន្តិច រើសយក Restrictions បន្ទាប់ Enable Restrictions ពេលនោះវានឹងតម្រូវឲ្យអ្នកដាក់លេខសម្ងាត់ចំនួន 4 ខ្ទង់ បន្ទាប់ពីដាក់លេងសម្ងាត់រួចរាល់ អ្នកគ្រាន់តែអូសចុះក្រោមបន្តិច ច្បាស់ជាឃើញឈ្មោះ iTunes Store និង Podcast ពេលនោះ អ្នកអាចចាប់ផ្តើម Disable វាបាន។
3. បន្ទាប់ពី Disable រួចរាល់ អ្នកត្រូវត្រលប់មកកាន់ Homscreen វិញ ពេលនោះអ្នកប្រាកដជា មិនឃើញកម្មវិធី 2 នេះទៀតទេ។ បើសិនជាអ្នកចង់បើកកម្មវិធីទាំង 2 នេះវិញ អ្នកអាចចូលទៅ Enable វាវិញបាន។
នេះជា ចំណេះ ដឹងមួយ ដែលមាន មិត្តអ្នកអាន មួយចំនួន មិនទាន់ បានដឹង ពីប្រព័ន្ធ ប្រតិបត្តិការនេះ ហើយនេះ ក៏ជាមុខងារ ដ៏ល្អមួយដែរ អ្នកប្រើប្រាស់ គួរគប្បីយល់ដឹង ឲ្យបានច្បាស់ ដើម្បីងាយ ស្រួលនៅ ពេលប្រើ។
ទំព័រដើម http://cambo-report.com
Post a Comment