ស្របពេល នាថ្ងៃឈប់សម្រាក នេះដែរ Cydia ក៏បានចេញ នូវ tweak ថ្មីៗ មួយចំនួន ខ្លះៗផងដែរ។ យ៉ាងណាមិញ ខេមបូ ក៏បាន ជ្រើសរើស Tweak មួយ ដែលល្អ ក្នុងការ ប្រើប្រាស់ យកមក បង្ហាញជូន ប្រិយមិត្ត ផងដែរ ចង់ដឹងថា វាមានឈ្មោះអ្វី ហើយមានតួនាទី ធ្វើអ្វីខ្លះ សូមតាមដាន ទាំងអស់គ្នា!!!
LockEditor គឺជា tweak មួយដែល ទើបតែនឹង ចេញអោយ ប្រើប្រាស់ ថ្មីៗនេះទេ ប៉ុន្តែចំពោះ មុខងាររបស់ វាវិញ គឺធ្វើអោយ អ្នកប្រើប្រាស់ ពេញចិត្តមែនទែន។ វាអាច ធ្វើអោយ ផ្ទាំងចាក់សោរ (Lockscreen) របស់ប្រិយមិត្ត ស្រស់ស្អាត និងកាន់តែ តែទាក់ទាញ តួយ៉ាងដូចជា រូបភាព cover ខាងលើ អញ្ចឹង មិនត្រឹមតែប៉ុណ្ណោះ យើងក៏អាច កែរបន្ថែម នូវអ្វីដែល យើងចង់បាន នៅលើ Lockscreen បានផងដែរ ដោយចូល ទៅកាន់ Configuration។
Tweak ដែលទើបតែ ដាក់អោយ ទាញយកនេះ គឺត្រូវដាក់ ភ្ជាប់ជាមួយ នឹងតម្លៃ 0.99$ ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ មិត្តអ្នកអាន ក៏អាច ទាញយកវា ដោយឥតគិតថ្លៃ ផងដែរ ដោយអនុវត្ត តាមជំហាន ងាយៗដូច ខាងក្រោម!!
តម្រូវការ៖
- iDevice ដែលដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ iOS8 ឡើងទៅ
- ត្រូវតែធ្វើការ Jailbreak អោយបានត្រឹមត្រូវ នឹងមានតម្លើង Cydia រួចជាស្រេច។
- សូមចូលទៅកាន់ Cydia រួចបន្ថែម Source មួយដែលមាន ឈ្មោះថា “repo.biteyourapple.net” (ប្រសិនបើ បានបន្ថែម រួចម្តង ហើយសូម ធ្វើការ Refresh)
- ចុចទីនេះ ដើម្បីអាន ពីរបៀប បន្ថែម Source របស់ Cydia
- បន្ទាប់មក នៅក្នុង Cydia ដដែល សូមចូលទៅកាន់ កន្លែង search រួចស្វែងរក ដោយវាយពាក្យ “LockEditor” និងតម្លើង ជាការស្រេច។
- បន្ទាប់ពី តម្លើងចប់ សូមធ្វើការ Respring Device ដើម្បីអោយ Tweak ដំណើរកាន់ តែរលូន។
- បន្ទាប់ពី Respring រួចវានឹង ដំណើរការ ដោយស្វ័យ ប្រវត្តិ ប៉ុន្តែបើសិន ជាមិនដំណើរការ ដោយខ្លួនវាទេ សូមចូល ទៅកាន់ Settings > Lock Editor > រួចបើក enable ជាការស្រេច។ (លោកអ្នក ក៏អាចធ្វើការ កែរសម្រួល មុខងារ មួយចំនួន បានផងដែរ នៅក្នុង ទីតាំង នៃ tweak មួយនេះ)។
Fresh Net យល់ថា វាគឺជា tweak ដែលអាច បំពេញតម្រូវការ របស់អ្នកប្រើប្រាស់ មួយចំនួន ដែលតែងតែ ចង់រចនានូវ ស្មាតហ្វូន របស់ខ្លួន អោយកាន់តែ ស្រស់ស្អាត និងគួរអោយ ទាក់ទាញបាន។
ទំព័រដើម http://cambo-report.com
Post a Comment