Tweak Photosize គឺជា Tweak ដែលអាចអោយ លោកអ្នក ដឹងទំហំ របស់រូបភាព ដែលយើង បានរក្សាទុកនៅក្នុង Camera Roll ។ Tweak នេះលោកអ្នក គ្រាន់តែ ធ្វើការ Select ទៅតាម រូបភាព វានឹងធ្វើការ បូកបញ្ចូល ទំហំរបស់វា ដោយស្វ័យ ប្រវត្តិ។ Tweak នេះវាពិតជា មានសារៈសំខាន់ សម្រាប់ប្រិយមិត្ត ដែលចង់ដឹង ទំហំរូបភាព របស់ខ្លួនមាន ទំហំ ប៉ុន្មាន ហើយអាច ធ្វើការ Select All ដើម្បីបានដឹង ពីទំហំរូបភាពទាំងអស់ ដែលមាន នៅក្នុង Camera Roll ផងដែរ ។
Tweak នេះគឺដាក់ អោយធ្វើការ ទាញយក និង តម្លើង ដោយឥតគិត ថ្លៃនៅលើ Bigboss តែម្តងដូច្នេះ លោកអ្នកមិនសូវ ជាមានភាព ស្មុគស្មាញ នៅក្នុង ការតម្លើង Tweak នេះប៉ុន្មានទេ ដោយគ្រាន់ តែធ្វើការ ស្វែងរក និង តម្លើងជា ការស្រេច ហើយកែសម្រួល មុខងារបន្តិច បន្តួចប៉ុណ្ណោះ ។
សូមទស្សនាវីដេអូខាងក្រោម
តម្រូវការ
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8
- Device របស់លោកអ្នកត្រូវតែ Jailbreak រួចរាល់ និង មាន Cydia រួចជាស្រេច
- សូមចូលទៅកាន់ Cydia រួចធ្វើការ ស្វែងរក PhotoSize និងធ្វើការតម្លើងរួច Respring Device របស់លោកអ្នក
- ក្រោយពីតម្លើងរួចរាល់ សូមចូលទៅកាន់ Settings > Photosize ហើយធ្វើការ Enable ដើម្បីបើកវា អោយដំណើរការ
- សាកល្បងចូលទៅកាន់ Camera Roll រួច Select Photo របស់លោកអ្នក នឹង អាចដឹងពីទំហំ របស់រូបភាព បានយ៉ាង ងាយស្រួល ។
ទំព័រដើម http://cambo-report.com
Post a Comment