Unknown Unknown Author
Title: អ្វីដែលអ្នកត្រូវដឹង សម្រាប់អ្នកដែលចង់ Jailbreak និងបាន Jailbreak ហើយ
Author: Unknown
Rating 5 of 5 Des:
បន្ទាប់ពីបានបញ្ចេញកម្មវិធី Jailbreak ដោយក្រុម Evasion រួចហើយ​ យើង​សង្កេត​ឃើញ​ថា​ មាន​មនុស្ស​ជា​ច្រើន​មិន​ថា​ស្រុក​គេ​ រឺ​ក៏​ស្រុក​យើង​ទ...


បន្ទាប់ពីបានបញ្ចេញកម្មវិធី Jailbreak ដោយក្រុម Evasion រួចហើយ​ យើង​សង្កេត​ឃើញ​ថា​ មាន​មនុស្ស​ជា​ច្រើន​មិន​ថា​ស្រុក​គេ​ រឺ​ក៏​ស្រុក​យើង​ទេ​ ឃ្មាត​ឃ្មី​ Jailbreak​ មិន​អោយ​យឺត​យ៉ាវ​ឡើយ។​ កាល​ពី​យប់​មិញ​ យើង​បាន​បង្ហាញ​ពី​វិធី​ Jailbreak iOS7​ រួច​មក​ហើយ​ ប៉ុន្តែ​ក្នុង​កំឡុង​ពេល​ 12​ ម៉ោង​មក​នេះ​ អ្នក​ប្រើប្រាស់​ជា​ច្រើន​ចាប់​ផ្តើម​ ជួប​នូវ​បញ្ហា​ជា​ច្រើន​ ដែល​បញ្ហា​ទាំង​នោះ​បង្ក​មក​ពីរ:
1. ប្រសិនបើអ្នក Update ជំនាន់ Version របស់អ្នកតាមរយៈ Wi-Fi ទៅកាន់​ iOS 7​ នោះ​អ្នក​មិន​គួរ​ Jailbreak​ ឡើយ​ បើ​មិន​ដូច្នេះ​ទេ​ ឧបករណ៍រ​បស់​អ្នក​ នឹង​គាំង​ជាប់​ Logo​ Apple​ តែ​ម្តង។​ ដូច្នេះ​ដើម្បី​ Jailbreak​ បាន​ អ្នក​គួរ​តែ​អាប់​ដេត​ iPhone,​ iPad​ រឺ​ iPod​ អ្នក​ តាម​រយៈ​ iTunes​ ទៅ​កាន់​ iOS 7​ សិន​ សឹម​ធ្វើ​ការ​ Jailbreak​ ជា​ក្រោយ។
5
2. កម្មវិធី (Tweak ) ដែលអាចដំណើរការ ជាមួយ iOS 7 មានតែមួយចំនួនតូចប៉ុណ្ណោះ ដូច្នេះ​ មិន​ត្រូវ​ តម្លើង​ Tweak​ ផ្សេងៗ​ ដែល​មិន​ត្រូវ​ជា​មួយ​ iOS 7​ ឡើយ​ បើ​មិន​ដូច្នេះ​ទេ​ វា​ក៏​នឹង​បង្ក​បញ្ហា​ ធ្ងន់​ធ្ងរ​បាន​ដែរ។​ Tweak​ ដែល​អាច​ដំឡើង​បាន​នៅ​លើ​ iOS​ 7​ មាន​ដូច​ជា:
កម្មវិធី សម្រាប់កែកុនផ្សេងៗ
  • Accelerate
  • AirDrop Enabler 7.0+
  • AirPlayServer
  • FakeClockUp
  • FireWall iP
  • Five Icon Dock iOS 7
  • Flipswitch
  • Flux
  • GridLock
  • HarlemShake7
  • HiddenSettings7
  • iCleaner Pro
  • iPhone4Parallax
  • KillBackground7
  • Mobile Terminal
  • MyFile
  • NoNewsIsGoodNews
  • NoPasscodeBlock
  • NoStoreButton
  • Open
  • OverAchiever
  • Plugication
  • Preference Loader
  • Poof
  • Privacy
  • Repsring
  • ShakeToUndo Killer
  • Sicarius
  • Signal 2
  • Signal Booster
  • Software Update Killer
  • Speed Intensifier
  • SwipeToRespring
  • WelcomeMe
 
កម្មវិធី មានប្រយោជន៍ខ្ពស់មួយចំនួន
  • Activator ជាលក្ខណៈសាកល្បងទេ​ ហើយ​អាច​ដំណើរ​ការ​មុខ​ងារ​មួយ​ចំនួន​បានដែរ
  • BytaFont7: អាចដំណើរការបានខ្លះៗ
  • Iconoclasm7 សម្រាប់ កែកុន ចំនួន icon
  • Infiniboard: ដំឡើងបានដោយអត់ប៉ះពាល់អ្វីឡើយ ប៉ុន្តែមិនទាន់ធ្វើការអ្វីបានឡើយ
  • SBSettings : បាត់ដៃជើងបន្តិចបន្តួច ដូច្នេះត្រូវ install ថែមវិញម្តងមួយ
  • Winterboard: កម្មវិធីនេះ អាចតម្លើងបាន ប៉ុន្តែមិនទាន់ Support Theme បាននៅឡើយទេ
  • iFile ជាប់ពាក្យថា Registration fail តែអាចប្រើបានជាធម្មតា
សូមចងចាំថា ការ Jailbreak នេះមិនសូវមានសុវត្ថិភាពនៅឡើយទេ​ ដូច្នេះ​មុន​នឹង​ install​ Tweak​ អ្វី​មួយ​ពី​ Cydia​ ត្រូវ​ប្រុង​ប្រយ័ត្ន​ និង​ឧស្សាហ៍​ Back Up​ ឯកសារ។​ ក្រលេក​ទៅ​មើល​ Font Khmer​ និង​ ក្តារ​ចុច​ខ្មែរ​វិញ​ ត្រូវ​រង់​ចាំ​ដល់​គេ​កែ​ច្នៃ​ Mobile​ Substrate​ អោយ​ដំណើរ​ការ​បាន​សិន​ ទើប​ក្រុម​ 4khmeriphone​ អាច​បង្កើត​វា​បាន។​ ហើយ​ប្រសិន​បើ​ ឧបករណ៍​អ្នក​គាំង​ជាប់​ត្រង់​ Apple Logo​ នោះ​អ្នក​មាន​វិធី​តែ​ម្យ៉ាង​គត់​ គឺ​ Restore​ វា​តាម​ iTunes​ តែ​ម្តង។​
ក្រុម Evasion ក៏បានបញ្ជាក់ផងដែរថា ពួកគាត់នឹងបញ្ចេញកម្មវិធី​ Jailbreak​ ថ្មី​មួយ​ទៀត​ ជំនួស​អោយ​កម្មវិធី​បច្ចុប្បន្ន​ ដូច្នេះ​បើ​អ្នក​អាច​ទ្រាំ​បាន​ សូម​រង់​ចាំ​បន្តិច​សិន​ទៅ ។

About Author

Advertisement

Post a Comment

 
Top