Unknown Unknown Author
Title: រឿងទាំងដប់យ៉ាងដែលអ្នកមិនគួរ Post នៅលើ Facebook ឡើយ
Author: Unknown
Rating 5 of 5 Des:
នាពេលបច្ចុប្បន្ននេះ Facebook បាន​ក្លាយ​ទៅ​ជា​ពិភព​មួយ​ថ្មី​ទៅ​ហើយ​ សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់​គ្នា​ ពី​ព្រោះ​វា​អាច​ភ្ជាប់​ទំនាក...


1
នាពេលបច្ចុប្បន្ននេះ Facebook បាន​ក្លាយ​ទៅ​ជា​ពិភព​មួយ​ថ្មី​ទៅ​ហើយ​ សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់​គ្នា​ ពី​ព្រោះ​វា​អាច​ភ្ជាប់​ទំនាក់​ទំនង​យើង​យ៉ាង​ជិតស្និទ​ រវាង​គ្រួសារ​ មិត្ត​រួម​ថ្នាក់​ និង​មិត្ត​រួម​ការងារ​ជា​ដើម។​ មិន​ថា​អ្នកណា​ ក៏​ដូច​អ្នកណា​ដែរ​ គេ​ចូលចិត្ត​ Post​ រឿង​រ៉ាវ​ផ្សេងៗ​ប្រចាំ​ថ្ងៃ​ ដើម្បី​ចែក​រំលែក​ដល់​មិត្តភក្កិ​ និង​ក្រុម​គ្រួសារ​គេ​អោយ​បាន​ដឹង​លឺ​ ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​ បាន​ធ្វេស​ប្រហែស​ ចែក​ចាយ​ព៌តមាន​ និង​រូបភាព​ឆ្គាំឆ្គង​ ដែល​នាំ​អោយ​ប៉ះពាល់​ដល់​ប្រយោជន៍​ និង​កិត្តយស។
ខាងក្រោមនេះ Post ទាំងដប់យ៉ាង​ ដែល​អ្នក​មិន​គួរ​ចែក​ចាយ​លើ​គណនី​ Facebook​ ​របស់​អ្នក​ឡើយ។
1. រអ៊ូប្រាប់គេថា អ្នកធុញទ្រាន់នឹងការងាររបស់អ្នក
ទោះបីជាអ្នកធុញទ្រាន់ រឺហត់នឿយនឹងការងាររបស់​អ្នក​យ៉ាងណា​ក៏​ដោយ​ ក៏​អ្នក​មិន​គួរ​ចែក​ចាយ​វា​ទៅ​លើ​ Facebook​ ឡើយ​ ព្រោះ​អី​អ្នក​ដ៏ទៃ​អាច​នឹង​គិត​ថា​អ្នក​ជា​មនុស្ស​គ្មាន​សុជីវធ៌ម​ និង​មិន​មាន​ទំនួល​ខុសត្រូវ។​ បើ​អ្នក​ធុញ​ទ្រាន់​នឹង​ការងារ​អ្នក​ជា​ខ្លាំង​ ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​តែ​ធ្វើ​ការ?​ សូម​ចៀស​វាង​នូវ​រាល់​ការ​ចែក​ចាយ​ព៌តមាន​ទាំង​នេះ​ ក្រែង​លោ​មាន​មិត្ត​រួម​ការងារ​ រឺ​ក៏​មេ​របស់​អ្នក​បាន​ឃើញ។
2. រូបភាពឆ្កួតៗ របស់អ្នកដ៏ទៃ
ការចែកចាយរូបបែបកំប្លែង​ រឺ​ឆ្កួតៗ​របស់​មិត្តភក្កិ​យើង​ គឺ​ជា​រឿង​ដ៏​សប្បាយ​ពិត​មែន​ ប៉ុន្តែ​វា​អាច​ធ្វើ​អោយ​អ្នក​ដ៏ទៃ​ខឹង​ច្រឡោត​ហួស​ពី​ការ​ស្មាន។​ រាល់​ការ​ចែក​ចាយ​ព៌តមាន​ រឺ​រូបភាព​របស់​នរណា​ម្នាក់​ យើង​គប្បី​សួរ​ការ​អនុញ្ញាតិ​ជាមុន​សិន​ ចៀស​វាង​បង្ក​ជម្លោះ​ ដោយសារ​ការ​លេង​សើច។
3. ព៌តមានសំខាន់ផ្ទាល់ខ្លួន
2
អ្នកប្រើប្រាស់ Facebook​ មួយ​ចំនួន​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​មិត្តភក្កិ​រាប់​ពាន់​នាក់​ឯ​ណោះ ​ ហើយ​លោក​អ្នក​ក៏​មិន​ដឹង​ទេ​ថា​ មិត្តភក្កិ​ណា​មួយ​ជា​មនុស្ស​អាក្រក់​ឡើយ។​ ដូច្នេះ​ការ​ចែក​ចាយ​ព៌តមាន​ផ្សេងៗ​ ដូចជា​ អាស័យដ្ឋាន​ ឈ្មោះ​ក្រុម​គ្រួសារ​ លេខ​ទូរស័ព្ទ​ជាដើម​ បើ​សិន​ជា​អាច​លោក​អ្នក​គួរ​តែ​រក្សា​វា​ទុក​ជា​រឿង​សម្ងាត់​ទៅ​ ចៀស​វាង​អ្នក​មាន​បំណង​អាក្រក់​ផ្សេងៗ។
4. ពាក្យជេរគ្នា រឺក៏ពាក្យអសុរស
ទោះបីជាអ្នកខឹងនរណាម្នាក់ខ្លាំងយ៉ាងណាក៏ដោយ ​ ក៏​ការ​ជេរ​គេ​ រឺ​និយាយ​នូវ​ពាក្យ​អសុរស​ផ្សេងៗ​ គឺ​វា​នាំ​អោយ​កិត្តិយស​របស់​អ្នក​ធ្លាក់​ទៅ​តាម​នោះ​ដែរ។​ មិន​ថា​នរណា​ម្នាក់​ទេ​ ក៏​ចេះ​ជេរ​ដែរ​ ប៉ុន្តែ​ការ​ជេរ​គ្នា​ និយាយ​ពាក្យ​អសុរស​ តាម​រយៈ​ Status​ របស់​យើង​គឺ​ខុស​ទាំង​ស្រុង។
5. រើសអើងពូជសាសន៍ និន្នាការនយោបាយ និងព៌ណសម្បុរ
លោកអ្នកមានសិទ្ធ ក្នុងការសម្រេចចិត្តផ្សេងៗ​ ដោយ​គ្នា​នរណា​ម្នាក់​បង្ខិត​បង្ខំ​ឡើយ​ ប៉ុន្តែ​អ្នក​មិន​គួរ​ Post​ Status​ ផ្សេងៗ​បង្ហាញ​ពី​ការ​ស្អប់​ខ្ពើម​ដល់​អ្នក​ដែល​មាន​ជម្រើស​ខុស​ពី​យើង​នោះ​ ឡើយ​ ព្រោះ​វា​ធ្វើ​អោយ​អ្នក​ដ៏ទៃ​គិត​ថា​យើង​ជា​មនុស្ស​ អាត្មា​និយម។
6. ព៌តមានរបស់អ្នកដ៏ទៃ
ការផ្សព្វផ្សាយព៌តមានរបស់អ្នកដ៏ទៃ ​ ដែល​មិន​មាន​ការ​អនុញ្ញាតិ​គឺ​ខុស​ទាំង​ស្រុង​ ព្រោះ​អី​យើង​មិន​ដឹង​ថា​ម្ចាស់​ព៌តមាន​ចង់​អោយ​មាន​គេ​ដឹង​លឺ​វា​ រឺ​យ៉ាង​ណា។​ ឧទាហរណ៏​ថា​ មិត្តភក្កិ​របស់​អ្នក​ទើប​តែ​បែក​បាក់​ពី​សង្សារ​ តើ​អ្នក​គិត​ថា​វា​សម​ទេ​ ដែល​យើង​យក​ព៌តមាន​នេះ​មក​ចែក​ចាយ​ពេញ​ Facebook​ ដោយ​គ្មាន​ការ​អនុញ្ញាតិ។
7. ពេលអ្នកទៅដើរលេងកន្លែងណាមួយ
ករណីនេះ ធ្លាប់បានបង្ករបញ្ហាជាច្រើន​មក​ហើយ​នៅ​ប្រទេស​កម្ពុជា​យើង​ នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ Facebook​ ប្រាប់​ពី​ទីតាំង​ដែល​ខ្លួន​កំពុង​តាំង​នៅ។​ ចុះ​ប្រសិន​បើ​ចោរ​ប្រើប្រាស់​ Facebook​​ ដែរ​ ហើយ​ដើរ​តាម​យើង​ តើ​វា​នឹង​មាន​រឿង​អ្វី​កើត​ឡើង?​ ជម្រើស​ដ៏​ល្អ​នោះ​អ្នក​ គួរ​ចាក​ចេញ​ពី​កន្លែង​នោះ​សិន​ សឹម​ Post​ ពី​ទីតាំង​ដែល​អ្នក​បាន​តាំង​នៅ។
8. កុំឧស្សាហ៍អួតពីរបស់ដែលអ្នកមាន
ការឧស្សាហ៍ចែកចាយរូបភាពនូវវត្ថុមានតម្លៃផ្សេងៗ ​ នៅ​លើ​ Facebook​ ច្រើន​ពេក​គឺ​វា​មិន​សូវ​សមរម្យ​ ប៉ុន្មាន​ទេ​ ព្រោះ​វា​អាច​ធ្វើ​អោយ​មិត្តភក្កិ​យើង​ណា​ម្នាក់​តូច​ចិត្ត​ រឺ​ក៏​ច្រណែន។
9. រូបភាពផឹកស្រវឹង
3
នរណាម្នាក់ក៏ចេះផឹកគ្រឿងស្រវឹងដែរ ​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ឧស្សាហ៍​បង្ហោះ​រូបភាព​អ្នក​ពេល​ផឹកស្រា​ រឺក៏​ស្រវឹង​ពេក​ វា​អាច​អោយ​មិត្តភក្កិ​ខ្លះ​គិត​ថា​យើង​គឺ​ជា​មនុស្ស​ប្រមឹក​បាន។
10. រូបភាព អសីលធ៌ម និងស៊ិចស៊ី
Facebook ប្រៀបបាននឹងកំណត់ត្រាមួយអញ្ចឹង​ ដូច្នេះ​ប្រសិន​បើ​អ្នក​ចូលចិត្ត​ចែក​ចាយ​រូបភាព​ អសីលធ៌ម​ រឺ​ស៊ិចស៊ី​របស់​អ្នក​ពេក​ នៅ​ថ្ងៃ​អនាគត​វា​អាច​នឹង​ប៉ះពាល់​ដល់​កិត្តិយស​អ្នក។​ ថា​មិន​ត្រូវ​អ្នក​អាច​ក្លាយ​ទៅ​ជា​អ្នក​មាន​មុខ​មាត់​ខ្ពង់​ខ្ពស់​ តែ​នៅ​ពេល​ដែល​គេ​ដឹង​ពី​រឿង​អាស្រូវ​របស់​អ្នក​ តើ​វា​នឹង​ក្លាយ​ជា​យ៉ាង​ណា។
ជាការពិតណាស់ Facebook​ គឺ​ពិតជា​មាន​អត្ថ​ប្រយោជន៍​ច្រើន​លើស​លប់​ពិត​ប្រាកដ​មែន​ ប៉ុន្តែ​បើ​អ្នក​ប្រើប្រាស់​វា​ក្នុង​ផ្លូវ​ខុស​ វា​អាច​ធ្វើ​អោយ​ជីវិត​អ្នក​ជួប​រឿង​អាក្រក់​ ថែម​ទាំង​ប៉ះ​ពាល់​ដល់​កិត្តិយស​ផង​ដែរ។​ ដូច្នេះ​ មុន​នឹង​ធ្វើ​អ្វី​មួយ​នៅ​លើ​ Facebook​ ត្រូវ​សម្រេច​ចិត្ត​អោយ​បាន​ច្បាស់​ ព្រោះ​អី​មាន​ភ្នែក​រាប់​រយ​ រាប់​ពាន់​គូរ​ កំពុង​សម្លឹង​មើល​យើង។

 

About Author

Advertisement

Post a Comment

 
Top