យើងខ្ញុំសូមធ្វើការ បង្ហាញណែនាំលោកអ្នក អំពី Tweak មួយ ដែលអាច ធ្វើអោយមាន ចលនារស់ រវើកនៅពេល យើងវាយ អក្សរនៅលើ Keyboard ។ ចង់ដឹងថា វាមានឈ្មោះអ្វី សូមតាមដាន ទាំងអស់គ្នា!
SmoothPop គឺជា Tweak មួយដែលប្រហែល ជាមានប្រិយមិត្ត មួយចំនួន បានស្គាល់វា រួចមកហើយ។ វាទើបតែ បានធ្វើការ update នូវជំនាន់ថ្មីរបស់ខ្លួនទេ ដើម្បីដោះស្រាយ នូវបញ្ហាខ្វះខាត មួយចំនួន ដែលមាន នៅលើ ជំនាន់ចាស់។ ដូចដែល បានរៀបខាងលើ បន្ទាប់ពីលោកអ្នក បានតម្លើងវារួច វានឹងធ្វើអោយមាន ចលនារស់រវើក (Animation Style) នៅពេលដែល លោកអ្នក វាយអក្សរនៅលើ Keyboard។ SmoothPop ដំណើរការតែ នៅលើ iOS8 ឡើងទៅ តែប៉ុណ្ណោះ សម្រាប់ iOS7 ចុះក្រោម គឺមិនអាច តម្លើងបានឡើយ។ ហើយសម្រាប់ តម្លៃវិញ គឺត្រូវបានដាក់អោយទាញយក ដោយឥតគិតថ្លៃ។ ដូចនេះ ដើម្បីតម្លើង Tweak មួយនេះបាន សូមធ្វើការ អនុវត្ត តាមជំហាន ខាងក្រោមនេះ ទាំងអស់គ្នា!!
តម្រូវការ៖
- iDevice ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS8 ឡើងទៅ
- ត្រូវធ្វើការ Jailbreak អោយបានត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច។
- សូមធ្វើការបើក Cydia រួចធ្វើការ ស្វែងរក ដោយវាយពាក្យ “SmoothPop” និងធ្វើការតម្លើង(ដោយសារតែ Tweak មួយនេះ ស្ថិតនៅក្នុង Source របស់ Bigboss ដូច្នេះលោកអ្នកមិនចាំបាច់ ត្រូវធ្វើការ បន្ថែម Source អ្វីឡើយ)
- បន្ទាប់ពី តម្លើងចប់ សូមធ្វើការ Respring Device របស់លោកអ្នក ដើម្បីអោយ Tweak ដំណើរការ បានស្រួលបួល
- បន្ទាប់ពី Respring រួច វានឹងដំណើរការ ដោយស្វ័យប្រវត្តិ ហើយលោកអ្នក
ក៏អាច សាកល្បង វាយអក្សរនៅលើ Keyboard បាន ដែលពេលនោះ វានឹងលោត ជាស្តាយ
Animation យ៉ាងស្រស់ស្អាត។
ជាចុងក្រោយ ចំពោះមិត្តអ្នកអាន ដែលពេញចិត្ត នឹងStyle Animation រស់រវើក នៅពេល វាយអក្សរលើ Keyboard អាចសាកល្បង ជាមួយនឹង Tweak មួយនេះបាន។ សូមរីករាយ ប្រើប្រាស់ ជាមួយនឹង Tweak មួយនេះ ទាំងអស់គ្នា សូមអរគុណ។
Post a Comment