Unknown Unknown Author
Title: [Cydia] Tweak Emoji 8.3+ ចេញ​កំណែ​ទម្រង់​ថ្មី​ស្រឡាង​ ដំណើរ​ការ​យ៉ាង​រលូន​គ្មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ទៀត​ឡើយ​
Author: Unknown
Rating 5 of 5 Des:
កាលពីសប្តាហ៍មុន យើងខ្ញុំ លើកយក Tweak Emoji 8.3+ ដោយមិនចាំ បាច់មាន ភាពស្មុគស្មាញសម្រាប់ ប្រិយមិត្តដែល ចង់បាន Emoji ដែលដំណើរការ លើប្រព័ន្...

cover

កាលពីសប្តាហ៍មុន យើងខ្ញុំ លើកយក Tweak Emoji 8.3+ ដោយមិនចាំ បាច់មាន ភាពស្មុគស្មាញសម្រាប់ ប្រិយមិត្តដែល ចង់បាន Emoji ដែលដំណើរការ លើប្រព័ន្ធ ប្រតិបត្តិការ iOS 8.3 មកដាក់លើ ប្រព័ន្ធ ប្រតិបត្តិការ iOS 8.1.x ដោយសារតែ ជំនាន់ iOS 8.3 មិនទាន់ អាច Jailbreak បានដូច្នេះ ធ្វើអោយប្រិយមិត្ត ជាច្រើនពិបាក សម្រេច ចិត្ត មិនចង់ឡើង ទៅកាន់ iOS 8.3 ទេ ប៉ុន្តែទោះបីជា យ៉ាងណា ក៏ដោយ ក្រុម Developer ផ្នែក Tweak បានរួមគ្នា បង្កើត Tweak Emoji 8.3 សម្រាប់ ដាក់លើ ប្រព័ន្ធប្រតិបត្តិការ iOS 8.1.x ដែលខេមបូ បានធ្វើការ បង្ហាញជូន ប្រិយមិត្ត កាលពី សប្តាហ៍មុន។
ដោយសារតែ Tweak Emoji 8.3+ នោះវាដំណើរ ការលើ តែ Device មួយចំនួន ប៉ុណ្ណោះ ចំពោះ Device មួយចំនួនទៀត អាចមានបញ្ហា មិនប្រក្រតីមួយ ចំនួនធ្វើអោយ ប្រិយមតិ្ត មួយចំនួនមិន ពេញចិត្ត ដូច្នេះ ឥឡូវនេះ ក្រុម Developer ផ្នែក Tweak ដែលបានបង្កើត Tweak Emoji 8.3+ បានរួមគ្នា ធ្វើការ កែកំហុស ឆ្គងមួយនេះ ចេញដោយ បង្កើត Tweak Emoji 8.3+ ដែលមាន ឈ្មោះថា Tweak Emoji 8.3+ (Fix) ថ្មីស្រឡាង តែម្តង ដំណើរការ យ៉ាងរលូន ដោយមិន មានបញ្ហា អ្វីទៀត ឡើយ។ មិនចាំបាច់មាន ភាពស្មុគ ស្មាញ ក្នុងការសម្រេច ចិត្តទៀតឡើយ។ សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ Tweak Emoji 8.3 ដែលយើងខ្ញុំ បានបង្ហាញកាល ពីសប្តាហ៍មុន គួរតែលុប ចោល ហើយសាកល្បង មកប្រើប្រាស់ Tweak ថ្មីនេះ វិញម្តង ដើម្បីកុំអោយ មានបញ្ហា ទៅលើ Device របស់ខ្លួន ។ ខាងក្រោម នេះគឺជា វិធីតម្លើង Tweak ថ្មីនេះ៖

1

តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8
  • Device របស់លោកអ្នកត្រូវតែ Jailbreak អោយបាន ត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
វិធីតម្លើង និង របៀបប្រើប្រាស់
  • សូមចូលទៅកាន់ Cydia រួចធ្វើការ​ Add Source http://repo.biteyourapple.net
  • ប្រសិនបើលោក Add Source រួចរាល់គ្រាន់តែធ្វើការ Resfresh បានហើយ
  • សម្រាប់ប្រិយមិត្ត​ដែលបានធ្វើការតម្លើង Tweak Emoji 8.3+ កាលពីសប្តាហ៍ មុនសូមធ្វើ ការលុបចេញ ជាមុនសិន
  • សូមចូលទៅកាន់ Cydia រួចធ្វើការស្វែងរក Emoji iOS 8.3+[FIX] ធ្វើការ តម្លើងហើយ Reboot Device របស់ លោកអ្នក
  • Tweak នេះក្រោយពីតម្លើងមិនចាំបាច់កែសម្រួលឡើយ ប្រសិនបើ លោកអ្នក បានបន្ថែម ក្តារចុច Emoji ពី Settings រួចរាល់
  • ប្រសិនបើលោកអ្នកមិនទាន់បានបន្ថែមក្តារចុច រួចរាល់ទេ សូមចូល ទៅកាន់ Settings > General > Keyboard > Keyboards > Add New Keyboard > Emoji ជាកាស្រេច
សូមទស្សនាវីដេអូដែលបង្ហាញអំពី Tweak Emoji 8.3+ ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS 8.1.x


 ស្មានមិនដល់ ថា Emoji 8,3 ឥឡូវនេះអាច ដំណើការលើ ប្រព័ន្ធប្រតិបត្តិការ iOS 8.1.x ដែល jailbreak រួចរាល់បាន យ៉ាងរលូន បែបនេះ ឡើយ គ្មានបញ្ហាដែល ត្រូវព្រួយបារម្ហ ទៀតឡើយ ។


About Author

Advertisement

Post a Comment

 
Top