ថ្ងៃនេះ Bigboss បានបញ្ចេញ Tweak ដែលថ្មីស្រឡាងមានឈ្មោះថា LockTate ដែលអាចអោយ Lock Screen របស់លោកអ្នក ផ្តេកបានយ៉ាងងាយ។ Tweak LockTate គឺជា Tweak ដែលមានទំហំតូច និង មានដំណើរការ យ៉ាងរលូន ហើយមិន សូវជាកាត់បន្ថយ ថ្មរបស់ប្រិយមិត្ត ប៉ុន្មានទេ ។ ប្រហែល ជាមានប្រិយមិត្ត មួយចំនួនចង់ អោយ Lock Screen របស់ខ្លួនអាច ផ្តេកបាន ដូចជា Lock Screen របស់ iPad អញ្ចឹងដែរ ។ Tweak Locktate មិនមានអ្វី ដែលពិបាក ប្រើប្រាស់នោះ ទេ គ្រាន់តែធ្វើការតម្លើង និង ធ្វើការបើក Rolate Device របស់អ្នក ហើយ សាកល្បងផ្តេក ទូរស័ព្ទរបស់ លោកអ្នកនៅពេល ដែលចាក់សោរ ជាការស្រេច ។ តោះ សាកល្បង តម្លើង ឥឡូវនេះ ៖
តម្រូវការ
- All Device ដែលដំណើរដោយប្រព័ន្ធប្រតិបត្តិការ iOS 8
- Device របស់លោកអ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
- សូមចូលទៅកាន់ Cydia រួចធ្វើការស្វែងរក LockTate
- ប្រសិនបើរកមិនឃើញសូម ធ្វើការ Refresh Source ដើម្បីអោយធ្វើការ Update Cydia របស់លោកអ្នក ព្រោះជា Tweak ថ្មី
- បន្ទាប់មកសូមធ្វើការ តម្លើង និង Respring Device របស់លោកអ្នកជាការស្រេច
- ដើម្បីអោយ Device របស់លោកអ្នកដំណើរការ កាន់តែរលូន សូមធ្វើការបិទបើក Device របស់លោកអ្នកសារជាថ្មី
- សូមចូលទៅកាន់ Settings > LockTate ហើយធ្វើការ Enable
- រួចបើក Control Center ហើយធ្វើការ ដោះ Rolate របស់លោកអ្នកចេញ
- បន្ទាប់មកសាកល្បង ចាក់សោរ ចូលទៅកាន់ Lock Screen របស់លោកអ្នកហើយធ្វើការ ផ្តេកអេក្រង់របស់លោកអ្នក នោះវានឹងផ្តេក ទៅតាមដូចជា iPad អញ្ចឹងដែរ
ទំព័រដើម http://cambo-report.com
Post a Comment