ដោយសារតែ iOS 8.2, 8.3, 8.4 beta មិនទាន់អាច jailbreak បានដូច្នេះ មិនសូវជា មានការ បញ្ចេញ Tweak ថ្មីៗ ច្រើនណាស់ ណា ឡើយ ។ សម្រាប់ថ្ងៃ នេះវិញ យើងខ្ញុំ លើកយក Tweak Andrios ដែលទើបតែ ចេញប្រហែលជា ១ សប្តាហ៍ទេ ហើយមានការ គាំទ្រច្រើន ពីសំណាក់ អ្នកប្រើប្រាស់ និង មានដំណើរការ យ៉ាងរលូន ផងដែរ។ ប្រិយមិត្ត មិនចាំបាច់ ប្រើប្រាស់ មុខងារ Control Center, មុខងារតន្រ្តី, មុខងារ Safari អោយមាន ភាពស្មុគស្មាញ ឡើយ គឺ មានបំពាក់មក ជាមួយនឹង Tweak Andrios ទាំងស្រុង តែម្តង។ Tweak Andrios មានលក្ខណៈ ពិសេសៗដូចជា៖
- ប្រើប្រាស់មុខងារ Control Center នៅលើ Homescreen ផ្ទាល់តែម្តង ដូចជា Wifi, Location Service, និង អាចធ្វើការ កំណត់ផ្សេងៗ បានផងដែរ
- បើក Airplane Mode, ដាក់ញ័រ, បិទសម្លេង នៅលើ ប៊ូតុង Power តែម្តង
- ប្រើប្រាស់មុខងារ Internet Google ស្រាប់សម្រាប់ ស្វែងរក បានភ្លាមៗ នៅលើ Homescreen
- និង អាចធ្វើការ កំណត់ Widget បានផ្សេងៗ ទៀតផងដែរ ។
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8
- Device របស់លោកអ្នកមិនចាំបាច់ Jailbreak ក៏អាចប្រើ ប្រាស់បានដែរ
- សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
- ប្រសិនបើលោកអ្នកមាន Source រួចរាល់គ្រាន់តែធ្វើការ Refresh ជាការស្រេច
- បន្ទាប់ពីធ្វើការ Add Source ឬ Refresh រួចរាល់ សូមធ្វើការ ស្វែងរក Andrios រួចធ្វើ ការតម្លើង និង Respring
- បន្ទាប់ពី Respring Device របស់អ្នករួចរាល់ ដើម្បីធ្វើការ កែសម្រួល មុខងារផ្សេងៗ សូមចូលទៅកាន់ Settings > Andrios ជាការស្រេច ហើយលោកអ្នក អាចធ្វើការកែ សម្រួលមុខងារ ផ្សេងៗ របស់ Tweak នេះបានយ៉ាង ងាយស្រួល ។
ទំព័រដើម http://cambo-report.com
Post a Comment