Tweak GameGem គឺជា Tweak មួយ សម្រាប់ធ្វើការ Hack Game Offline ផ្សេងៗ អាចថា បានវាប្រៀបបាន ដូចជា កម្មវិធី Cheat engine សម្រាប់ស្វែងរក កូដផ្សេងៗ ដែលមាន នៅក្នុង ហ្គេម Offline ដូចជា លេខកូដលុយ របស់ ហ្គេម រឺ លេខកូដ ផ្សេងៗ ដែលលោក អ្នកចង់ធ្វើការ កែប្រែវាជា ដើម ។ ប៉ុន្តែ Tweak GameGem មិនប្រាកដថា អាចធ្វើការ កែសម្រួល បានគ្រប់ Offline Game ទាំងអស់ឡើយ គ្រាន់តែវា អាចកែប្រែ បាន ភាគច្រើន តាមដែល អាចធ្វើទៅ បាន លុះត្រាតែ ប្រិយមិត្ត សាកល្បង ជាមុនសិន ។ តាមពិតទៅ Tweak សម្រាប់ Hack Game មានច្រើនណាស់ ដូចជា Tweak សម្រាប់ ធ្វើ Mod Tweak សម្រាប់ Bypass លេខកូដ ហ្គេមផ្សេងៗ និង Tweak ផ្សេងៗ ជាច្រើនទៀត ។ សម្រាប់ ថ្ងៃនេះ ខេមបូ សូមបង្ហាញ Tweak GameGem តែប៉ុណ្ណោះ ពីព្រោះ នៅលើ ប្រព័ន្ធ ប្រតិបត្តិការ iOS 8 គឺពិបាកនៅ ក្នុងការ ស្វែងរក Tweak សម្រាប់ ហេកហ្គេម ដែល Support ណាស់ ទើបតែ មានការ កែសម្រួល Tweak ជាច្រើនអោយ Support ដែលមាន ដូចជា Tweak Localiapstore, និង Tweak មួយចំនួនទៀត ប៉ុណ្ណោះ ។ នៅក្នុងការ Hack ហ្គេម នីមួយៗ ពីមុនយើងខ្ញុំ ធ្លាប់តែ លើកយក Tweak ដែលសម្រាប់ Hack Game នីមួយៗ ដូចជា Hack Asphalt 8 និងហ្គេមផ្សេងៗ ម្តងមួយៗ ដូច្នេះពិបាក នៅក្នុងការស្វែងរក ជូនប្រិយមិត្ត ដោយសារ តែ ចំណង់ ចំណូលចិត្ត របស់អ្នក ទាំងអស់គ្នា មិនដូចគ្នាឡើយ ។ ដូច្នេះ កុំអោយមាន ការពិបាក នៅក្នុងការ ផ្សេងរក ហេកហ្គេម ផ្សេងៗ គួរតែសាកល្បង ជាមួយនឹង Tweak Gamegem ជាមុនសិន ។ ចង់ដឹងថា Tweak នេះមានលក្ខណៈ ពិសេសអស្ចារ្យ បែបណា នោះសាកល្បង ឥឡូវនេះ ៖
តម្រូវការ
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8
- Device របស់លោកអ្នក ត្រូវតែ Jailbreak អោយបាន ត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
- សូមចូលទៅកាន់ Cydia រួចធ្វើការស្វែងរក GameGem ហើយធ្វើ ការតម្លើង និង Reboot Device របស់លោកអ្នក
- ដោយសារតែ Tweak នេះមាននៅក្នុង Bigboss ស្រាប់ដូច្នេះ មិនចាំបាច់ ធ្វើការ Add Source ឡើយ
- ក្រោយពីការ តម្លើង ចប់សព្វ គ្រប់អស់ហើយ លោកអ្នក អាចសាកល្បង ធ្វើការ Hack Game Offline ផ្សេងៗ បាន
សូមបញ្ជាក់៖ ការប្រើប្រាស់ Tweak នេះមិន ប្រាកដថា Hack បានគ្រប់ហ្គេម ទាំងអស់ ទេ ប្រិយមិត្ត អាចធ្វើការ សាកល្បង ជាមុនសិន ជាមួយនឹង តួលេខ ដែលលោក អ្នកចង់ ហេកនៅ ក្នុងហ្គេម ហើយស្វែងរក និង កែប្រែទៅ តាមតួលេខ ដែលលោកអ្នក ចង់ហេក ជាការស្រេច ដូចជា ឧទាហរណ៍ វីដេអូ ខាងលើដែរ ។
ទំព័រដើម http://cambo-report.com
Post a Comment