យើងខ្ញុំ ធ្លាប់ បានធ្វើការបង្ហាញ រួចមកហើយ អំពី Tweak KeyboardPlus8 ។ សម្រាប់ថ្ងៃនេះ វិញខេមបូនឹង លើកយក Keyboardplus8 មកបង្ហាញ ជូនប្រិយមិត្ត ម្តងទៀត អំពីលក្ខណៈ ពិសេសរបស់វា ដែលបាន ធ្វើការ កែប្រែកំណែទម្រង់ថ្មី។ នៅក្នុងការ កែប្រែទម្រង់ថ្មី នេះ Tweak បានកែប្រែ កំហុសឆ្គងមួយ ចំនួនដូចជា៖
- ដាក់អោយដំណើរការលើ ប្រព័ន្ធប្រតិបត្តិការ iOS 8.1.2 យ៉ាងរលូន
- ដាក់រូបភាពនៅពីក្រោយក្តារចុច ហើយធ្វើការ Zoom រូបភាព អោយស៊ីគ្នា ជាមួយក្តារចុច ដោយស្វ័យប្រវត្តិ
- កំណែលំអរ អោយបានសោភ័ណភាពជាងមុន
- ចុចឬវាយអក្សរ នៅលើ Keyboard ជាមួយនឹង សម្លេងញ័រ
- ចុចអោយជាប់ ដើម្បីវាយអក្សរធំ
- មុខងារកែសម្រួលទៅលើ Keycap ដែលមានដូចជា កែរសម្រួលពន្លឺ, ពណ៌ និង ពុម្ភអក្សរ ជាដើម
- មុខងារកែរសម្រួល ទៅលើ Background នៃ keyboard….។
វិធីតម្លើង និង របៀបប្រើប្រាស់
- សូមចូលទៅកាន់ Cydia រួចធ្វើការ Add source ដោយចុចពាក្យ Edit > Add > វាយពាក្យ http://repo.biteyourapple.net
- ប្រសិនបើលោកអ្នក មាន Source រួចរាល់មកហើយ សូមធ្វើការ Refresh ជាការស្រេច
- ក្រោយពីធ្វើការ Add Source ឬ Refresh រួចរាល់សូមធ្វើការ ស្វែងរក KeyboardPlus8 និងតម្លើងរួច Respring Device របស់លោកអ្នក
- ក្រោយពីតម្លើង រួចរាល់ដើម្បី ធ្វើការ កែសម្រួលមុខងារផ្សេងៗ សូមចូលទៅកាន់ Settings > KeyboardPlus8
- សម្រាប់ប្រិយមិត្តដែល មាន Tweak នេះរួចរាល់សូមធ្វើការ Refresh និង Update ជាការស្រេច។
យើងខ្ញុំសង្ឈឹមថា លោកអ្នកនឹងពេញចិត្ត រីករាយ ជាមួយ នឹងកំណែទម្រង់ថ្មី របស់ Tweak នេះដែលដាក់ អោយដំណើរការលើ iOS 8.1.2 យ៉ាងរលូន ផងដែរ ។
ទំព័រដើម http://cambo-report.com
Post a Comment