- លើកកម្ពស់ ប្រសិទ្ធភាពការងារ ជាមួយនឹងកម្មវិធី Microsoft Office ដែលមានតម្លើងរួចស្រេច និងទីកន្លែងផ្ទុកឯកសារ ឬទិន្នន័យ នៅលើអាកាស OneDrive រហូតដល់ទៅទំហំ 30GB ដោយឥតគិតថ្លៃ ។
- ទំនាក់ទំនងគ្នាតាមវីដេអូតាមរយៈ Skype ដែលអាចប្តូរ ពីការទំនាក់ទំនង គ្នាតាមសម្លេងទៅជាការទំនាក់ទំនង តាមវីដេអូភ្លាមៗ ដោយប្រើកាមេរ៉ាមុខ ។
- ប្រព័ន្ធប្រតិបត្តិការថ្មីបំផុត (Windows Phone 8.1 – Lumia Denim Update) ដែលមាន Action Center, Word flow និង Live Folders ។
- ល្បឿនលឿន និងមានភាពរលូនល្អ ជាមួយនឹង RAM ទំហំ 1GB, មេម៉ូរីក្នុងម៉ាស៊ីនទំហំ 8GB, ប្រើឈីប Qualcomm® Snapdragon™ 200 dual-core ។
- អាចទទួលបានកំណែប្រែ (Upgrade) ទៅ Windows 10 ក្នុងពេលឆាប់ៗនេះទៀតផង ។
- ធ្វើឲ្យអ្នកប្រើប្រាស់ ចៀសវាងបានពីការខកខាន មិនបានទទួលទូរស័ព្ទ តាមរយៈមុខងារ Smart Dual Sim ដែលអាចដំណើរការ បានក្នុងពេលតែមួយ។
ស្របពេលនឹងការប្រកាសចេញលក់ផលិតផល Lumia 430, លោក Rahul Karve អគ្គនាយកនៃក្រុមហ៊ុន Microsoft Devices នៅកម្ពុជាបានលើកឡើងថា ៖ ស្មាតហ្វូន Lumia 430 ស៊ីមពីរ ជួយសម្រួល ឲ្យមនុស្សនៅ ទូទាំងពិភពលោក កាន់តែច្រើនឡើង ទទួលបាន អត្ថប្រយោជន៍ ពីស្មាតហ្វូន ។ ជាមួយនឹងកម្មវិធី Microsoft Office, Skype, OneDrive ដែលបាន តម្លើងរួចជាស្រេច, ស្មាតហ្វូន Lumia 430 ស័ក្តិសមបំផុត សម្រាប់បណ្តាជនដែលចង់សម្រេចលទ្ធផល ច្រើនថែមទៀតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ។
ជាមួយនឹងតម្លៃ 89$ យើងពិតជាមិនងាយស្រួលក្នុងការ ស្វែងរកស្មាតហ្វូនណា ដែលមានភាព វៃឆ្លាត និង មានមុខងារច្រើនណាស់។ Lumia 830 នេះ ចាប់ផ្តើម មានលក់ជាសាធារណៈហើយ ដែលអ្នកទាំងអស់គ្នា អាចរកជាវបាន នៅតាមបណ្តាហាង ទូរស័ព្ទនានាទូទាំង ព្រះរាជាណាចក្រ កម្ពុជា ដែលវាមានពីរពណ៌ សម្រាប់ជ្រើសរើស គឺពណ៌ ទឹកក្រូចស្រស់ និងពណ៌ខៀវ។
ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិលំអិត របស់ Microsoft Lumia 430
Post a Comment