តើនេះគឺជាដំណឹងល្អ រឺដំណឹងអាក្រក់ សម្រាប់អ្នកប្រើប្រាស់?Windows 10 គឺជាកំណែ អាប់ដេត Windows ដ៏ធំបំផុតមួយ ដែលវា កំពុងតែ ស្ថិតនៅ ក្នុង ដំណាក់កាល សាកល្បង នៅឡើយទេ ហើយវានឹង ដាក់ចេញអោយ ប្រើប្រាស់ នៅក្នុងពេល ឆាប់ៗនេះហើយ។ ក៏ប៉ុន្តែ ដោយយោង ទៅតាម សម្តីអ្នក នាំពាក្យ របស់ Microsoft លោក Jerry Nixon បានអោយដឹងថា Windows 10 គឺជាជំនាន់ Windows ចុងបញ្ចប់ហើយ គ្មានកំណែ អាប់ដេត ណាធំ ជាងនេះទៀតឡើយ។ នេះមាន ន័យថា នៅក្នុង ថ្ងៃអនាគត នឹងគ្មាន Windows 11 រឺ Windows 12 នោះទេ។
ស្តាប់មួយភ្លែត យើងអាចនឹង មានភាព ព្រួយបារម្ភបាន ព្រោះអី នៅក្នុង ថ្ងៃអនាគត យើងនឹង មិនទទួលបាន កំណែអាប់ដេត អ្វីធំដំ និងអស្ចារ្យ នោះទេ។ ក៏ប៉ុន្តែ នេះគឺជាការ សម្រេចចិត្ត ដ៏ត្រឹមត្រូវ មួយរបស់ Microsoft។ Microsoft ធ្វើដូច្នេះ ដើម្បីអោយ ឧបករណ៍ទាំងអស់ ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិ បត្តិការណ៍ តែមួយ មិននឿយហត់ ក្នុងការអាប់ដេត ពេលចេញថ្មីម្តងៗ។ ផ្ទុយទៅវិញ Microsoft នឹងបញ្ចេញ កំណែអាប់ដេត តូចតូច ជានិច្ចជា កាលវិញ ដែលវា នឹងជួយបន្ថែម មុខងារថ្មីៗ និងផ្លាស់ប្តូរ មុខមាត់។ ធ្វើដូច្នេះ ដើម្បីរក្សាឈ្មោះ Windows 10 អោយនៅ គង់វង្ស បានយូរ ប៉ុន្តែវានៅតែ វានៅតែពោរពេញ ទៅដោយ ថាមពល ខ្លាំងក្លា និងមាន សុវត្ថិភាព។
ធ្វើបែបនេះ ក៏ល្អដែរ ព្រោះអីអ្នកប្រើប្រាស់ មួយចំនួន មិនសូវ ពេញចិត្ត ប៉ុន្មានទេ នៅពេលដែល Microsoft ចេញ Windows ជំនាន់ថ្មីជានិច្ច ពោលពី Windows 7 ទៅ 8 ពី 8 ទៅ 8.1 ហើយឥលូវនេះ ចេញ 10 ទៀត។ ប៉ុន្តែ Windows 10 ជា Windows ជំនាន់ ចុងបញ្ចប់ហើយ ដែលអ្នក មិនចាំបាច់ រវល់ ក្នុងការ ឈូស និងតម្លើង Windows ទៀតនោះទេ។
ពួកយើង ពិតជាមិនអាច រង់ចាំប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការណ៍ Windows 10 នៅលើកុំព្យូទ័រ ស្មាតហ្វូន ថេប្លេត និងឧបករណ៍ ជាច្រើទៀត បានទេ។ ប្រព័ន្ធ ប្រតិបត្តិការណ៍ នេះបាន បង្កើតឡើង ដោយមានបង្កប់ នូវមុខងារ ជាច្រើនទៀត ហើយក៏ ជួយបង្ក អោយការ ប្រើប្រាស់ កាន់តែមាន លក្ខណៈងាយ ស្រួល ផងដែរ។ នៅក្នុង ថ្ងៃអនាគត ក្រុមហ៊ុន ក៏នឹងបញ្ចេញ កំណែអាប់ដេត តូចតាច ជានិច្ច ជាកាលផងដែរ ដើម្បីជួយអោយ ការប្រើប្រាស់ កាន់តែមាន សុវត្ថិភាព ងាយស្រួល និងទាន់សម័យ។
Post a Comment