Unknown Unknown Author
Title: របៀបមើល Password នរណា​ម្នាក់ ពេល​ដែល​គេ Sign In ចូល​ប្រើ​អ្វី​មួយ​លើ Firefox Browser របស់អ្នក
Author: Unknown
Rating 5 of 5 Des:
សម្រាប់បងប្អូនប្រិយមិត្តដែលចូលចិត្តប្រើ​ប្រាស់ Web Browser របស់ Firefox ដើម្បី Log In ឬ Sign In ចូល​ទៅ​ក្នុង​បណ្តាញ​សង្គម​ឬ​គណនី​ផ្ញើសារ...


សម្រាប់បងប្អូនប្រិយមិត្តដែលចូលចិត្តប្រើ​ប្រាស់ Web Browser របស់ Firefox ដើម្បី Log In ឬ Sign In ចូល​ទៅ​ក្នុង​បណ្តាញ​សង្គម​ឬ​គណនី​ផ្ញើសារ គួរ​តែ​ប្រុង​ប្រយ័ត្ន​បន្តិច ជា​ពិសេស​នៅ​ពេល​ដែល​ប្រើ​នៅ​លើ​កុំព្យូទ័រ​របស់​គេ​តែ​ម្តង ព្រោះ​គេ​អាច​កំណត់​អោយ​វា​ចង​ចាំនូវ​ព័ត៌​មាន​ដែល​យើង Log ចូល ពេល​ដែល​យើង​ចុច Remember Password។
cover ​​
ខាងក្រោមនេះ យើងបង្ហាញពីរបៀបមើល​ព័ត៌​មាន​គណនី​របស់​នរណា​ម្នាក់ នៅ​ពេល​ដែល​គេ​បាន Sign In ប្រើ​ប្រាស់​អ្វី​មួយ​នៅ​លើ Firefox Browser ហើយ​បាន​ចុច​លើ Remember។
1
បន្ទាប់ពីគេបានធ្វើការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក​នេះ​នៅ​លើ Browser របស់​អ្នក​ហើយ នោះ​យើង​អាច​ទៅ​លួច​មើល​ព័ត៌​មាន​និងលេខ​សម្ងាត់​របស់គេ ដោយ​អនុវត្ត​តាម​វិធីសាស្រ្ត​ដូច​ខាង​ក្រោម៖
ជាដំបូង យើងត្រូវចូលទៅកាន់ Menu Bar របស់ Firefox Browser រួច​រក Menu មួយ​គឺ Option រួច​ចុច​លើវា។ ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​ដូចរូប ហើយ​អ្នក​ត្រូ​វ​ចុចលើ Security Tab ។ អ្នក​នឹង​ឃើញ​ផ្ទាំង​ដូច​ខាង​ក្រោម រួច​ចុច​លើ Save Passwords ដូច​រូប។
2
បន្ទាប់ពីចុច Saved Passwords រួចហើយ វា​នឹង​លេច​ចេញ​ផ្ទាំង​មួយ​ទៀត​គឺ
3
ពេលនោះ សូមចុចលើ Show Passwords ដើម្បី​មើល​លេខ​សម្ងាត់។ ជា​ចុង​បញ្ចប់ លោក​អ្នក​ទទួល​បាន ដូច​ខាង​ក្រោម។
4
ដូច្នេះ ចំពោះការចូលប្រើ Internet នៅតាម​កន្លែង​មួយ​ចំនួន​ក្រៅ​ពី​កុំព្យូទ័រ​របស់​យើង សូម​បង​ប្អូន​ប្រុង​ប្រយ័ត្ន​ផង ចៀស​វាង​គេ​យក​គណនី​របស់​យើង​ទៅ​ប្រើ​ប្រាស់​ក្នុង​ផ្លូវ​ខុស ។ និយាយ​រួម គឺ​បង​ប្អូន​មិន​ត្រូវ Remember Password នោះ​ទេ ពេល​ដែ​ល Log In ម្តងៗ ។


17 May 2015

About Author

Advertisement

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top