Unknown Unknown Author
Title: របៀបធ្វើអោយ Firefox របស់អ្នក អាច Load Pages បាន​លឿន​ជាងមុន
Author: Unknown
Rating 5 of 5 Des:
ការប្រើប្រាស់នូវ Web Browser លើកុំព្យូទ័ររបស់លោកអ្នក តែង​តែ​ជួប​បញ្ហា​មួយ​ចំនួន ដូច​ជា Crash Report ឬ​មាន​ចេញ​នូវ​ផ្ទាំង​ផ្សព្វ​ផ្សាយ​ព...


ការប្រើប្រាស់នូវ Web Browser លើកុំព្យូទ័ររបស់លោកអ្នក តែង​តែ​ជួប​បញ្ហា​មួយ​ចំនួន ដូច​ជា Crash Report ឬ​មាន​ចេញ​នូវ​ផ្ទាំង​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​លោត​ចុះ​លោត​ឡើង ធ្វើ​អោយ​អ្នក​ឈឺ​ក្បាល ហើយ​ល្បឿន​នៃ​ការ​ចូល​បើក Web Pages ក៏​មាន​សភាព​កាន់​តែ​យឺត។ នៅ​ថ្ងៃ​នេះ ក្រុម​ការងារ​ខេមបូរីផត យើង​ខ្ញុំ សូម​បង្ហាញ​ពី​គន្លឹះ​សំខាន់​មួយ​ចំនួន ដើម្បី​អាច​អោយ Firefox មាន​សមត្ថភាព Load Pages បាន​កាន់​តែ​លឿន​ជាងមុន។
គន្លឹះទីមួយ៖
នៅក្នុង Address bar លោកអ្នកត្រូវវាយពាក្យថា “about:config” ដូចរូប រួច​ចុច Enter Key។ បន្ទាប់​មក វា​នឹង​លេច​ចេញ​ផ្ទាំង​មួយ ហើយ​ពេល​នោះ អ្នក​ត្រូវ​ស្វែង​រក​ពាក្យ​ថា “network.http.pipelining” ដោយ Default របស់​វា​គឺ False។ ដូច្នេះ អ្នក​ត្រូវ​ប្តូរ​ទៅ​ជា True វិញ ដោយ Double Click ទៅ​លើ​វា ដូចរូប។
cover
គន្លឹះទីពីរ៖
ត្រូវធ្វើការសម្អាតចោលនូវប្រវត្តិសាស្រ្តថ្មីៗ (Clear Recent History) មាន​ន័យ​ថា សម្អាត​ចោល​នូវ​អ្វីៗ​ដែល​យើង​ទើប​តែ​បាន​បើក ដោយ​ចុច​លើ Menu Bar History រួច​ជ្រើស​យក Clear Recent History។
1
បន្តមកទៀត អ្នកត្រូវធ្វើការសម្អាតចោលនូវប្រភេទ Cookie មួយ​ចំនួន ដោយ​ចូល​ទៅ​កាន់ Tool->Option->Privacy->Remove Individual Cookies->Remove All Cookies។
2
ជាមួយគ្នានេះដែរ នៅត្រង់ Firefox Will លោកអ្នកត្រូវជ្រើស​យក Never Remember History មាន​ន័យ​ថា មិន​អោយ​វា​ចង​ចាំ​នូវ​អ្វី​ដែល​យើង​បាន​បើក​នោះទេ។
3
ដូច្នេះ សម្រាប់អ្នកដែលចង់អោយ Firefox Browser របស់អ្នក Load លឿន​ជាង​មុន អាច​ធ្វើ​តម្រាប់​តាម​គន្លឹះ​ខាង​លើ​នេះ​បាន ហើយ​នេះ​បាន​តែ​សម្រាប់ Firefox តែ​ប៉ុណ្ណោះ ។ សូម​បញ្ជាក់​ថា នៅ​មាន​វិធី​សាស្រ្ត​ជា​ច្រើន​ទៀត ដែល​អាច​ធ្វើ​អោយ​ការ Load Web Pages មាន​លក្ខណៈ​លឿន ជា​ពិសេស​ប្រើ Plugin របស់ Firefox តែម្តង។


About Author

Advertisement

Post a Comment

 
Top