Unknown Unknown Author
Title: មូលហេតុ​ទាំង​ប្រាំ​ដែល​អ្នក​មិន​គួរ​ធ្វើ​ការ Root ទូរស័ព្ទ​របស់​អ្នក
Author: Unknown
Rating 5 of 5 Des:
Root គឺជាការ ជីកឬស ទូរស័ព្ទ Android របស់ អ្នក​បាន ដើម្បី ងាយ​ស្រួល ធ្វើការ កែ​កុន ឯកសារ System របស់​អ្នក​បាន ដែល​មាន ដូច​ជា​ប្តូរ ពុម្ព​...


Root គឺជាការ ជីកឬស ទូរស័ព្ទ Android របស់ អ្នក​បាន ដើម្បី ងាយ​ស្រួល ធ្វើការ កែ​កុន ឯកសារ System របស់​អ្នក​បាន ដែល​មាន ដូច​ជា​ប្តូរ ពុម្ព​អក្សរ តម្លើង Recovery Mode តម្លើង​កម្មវិធី ពិសេសៗ និង ផ្លាស់ប្តូរ Rom ជាដើម។ អត្ថប្រយោជន៍ នៃការ Root ទូរស័ព្ទ រឹ ថេប្លេត Android របស់អ្នក គឺមាន ច្រើន ក៏ប៉ុន្តែ វាក៏មានគុណវិបត្តិ មួយចំនួន ផងដែរ ដែលអ្នកគប្បី ស្វែងយល់ ផងដែរ ដើម្បីងាយស្រួល​ ធ្វើការ សម្រេចចិត្តថា តើត្រូវ Root រឺ ក៏ អត់នោះ។
 cover
  1. ប្រឈមមុខនឹងគ្រោះថ្នាក់ច្រើន
បន្ទាប់ពីធ្វើការ ជីកឬស ទូរស័ព្ទ របស់ អ្នកហើយ អ្នកនឹង អាចគ្រប់គ្រង កែច្នៃ អ្វីផ្សេងៗ បានដោយ ស្រួល។ ក៏ប៉ុន្តែ ធ្វើដូច្នេះ គឺប្រៀបបាន ដូចជា បើកឱកាស អោយមេរោគ រឺកម្មវិធីនានា ចូលទៅអុកឡុក ឯកសារ ទូរស័ព្ទ របស់អ្នក អញ្ជឹង។ មួយវិញទៀត ប្រសិនបើ អ្នកធ្វេសប្រហែស ទូរស័ព្ទរបស់អ្នក អាច​នឹង​គាំង ហើយជាប់ ឡូហ្គូ ក្រុមហ៊ុន ជាក់ជា មិនខាន ប្រសិនបើ អ្នកហ៊ាន ធ្វើការ កែសម្រួល File System រឺ​ក៏ តម្លើង អ្វីមួយ ខុសបច្ចេកទេស។
  1. ប័ណ្ណធានានឹងអស់សុពលភាព
1
ជាការ ពិតណាស់ ទូរស័ព្ទ មួយចំនួន ធំដូចជា Samsung, LG, Sony … គឺមាន ច្បាប់មួយ ទាក់ទង នឹងការ ធានា ទូរស័ព្ទ របស់អ្នក។ ប្រសិន បើអ្នកបាន Root ទូរស័ព្ទហើយ ទូរស័ព្ទអ្នក នឹងអស់ សុពល​ភាព ក្នុងការធានា Software ហើយ។ នេះមាន ន័យថា ប្រសិនបើ ជាអ្នក មានបញ្ហា អ្វីមួយ ដូចជាគាំង ទូរស័ព្ទ ខូចប្រើ មិនកើត ក្រុមហ៊ុន អាចនឹង មិនធានា ជួសជុល អោយនោះទេ។
  1. វាមិនងាយស្រួលក្នុងការធ្វើនោះទេ
ការ Root ទូរស័ព្ទ Android អាចថា ជារឿងស្រួល ក៏ថាបាន រឺក៏ មិនស្រួល ក៏ថាបានដែរ។ ព្រោះអី ទូរស័ព្ទ​​ Android វាមាន ច្រើនប្រភេទ ច្រើនស៊េរី ដែលតម្រូវ អោយប្រើ កម្មវិធី រឺ របៀបផ្សេងៗគ្នា។ ប្រសិន​បើ អ្នកប្រើកម្មវិធី ផ្តេសផ្តាស វាអាចធ្វើអោយ ប្រព័ន្ធឯកសារ ទូរស័ព្ទអ្នក រញ៉េរញ៉ៃ និងដំណើរការ ខុសប្រក្រតី បាន។
  1. មិនអាចធ្វើការអាប់ដេត Software តាម Setting បាន
2
ឧទាហរណ៍ ថាក្រុមហ៊ុន ទូរស័ព្ទ របស់អ្នក បញ្ចេញ កំណែអាប់ដេត Android Lollipop 5.0 មក អ្នកនឹង​មិនអាច ធ្វើការ អាប់ដេត តាមរយៈ Wi-Fi បាននោះទេ ប្រសិនបើអ្នក បាន Root ទូរស័ព្ទរួច។ វាតម្រូវ អោយ​អ្នក ធ្វើការ អាប់ដេតតាម កុំព្យូទ័រវិញ ដែលអាចនឹងរញ៉េរញ៉ៃ ហើយ​ឯកសារចាស់ៗ ក៏នឹង ត្រូវបាន លុបចោល ផងដែរ។
  1. បន្ទាប់ពីបាន Root ហើយ តើអ្នកចង់ធ្វើអ្វីទៀត?
មនុស្ស មួយចំនួនធំ បន្ទាប់ពី ធ្វើការ Root ទូរស័ព្ទរបស់គេហើយ គេទុកចោល មិនដឹងថា ធ្វើអ្វីទៀតនោះ​ទេ។ ប្រសិនបើ អ្នកគិតថា អ្នកមិនចង់ធ្វើការ កែច្នៃ កែកុន អ្វីៗដែលមាន ភាពគ្រោះថ្នាក់ នោះទេ អ្នកពុំ​ចាំ បាច់ Root នោះទេ។ លុះត្រា តែអ្នក មានគោលដៅ ច្បាស់លាស់ថា ពីមូលហេតុ តម្រូវអោយធ្វើការ Root នោះ សឹមជីកឬស ទូរស័ព្ទ​ Android របស់ អ្នក។ 3 និយាយ រួមមក ផលវិបាក នៃ​ការ Root ដ៏ធំបំផុត នោះគឺ វាអាចនឹងធ្វើអោយ ទូរស័ព្ទអ្នក រញ៉េរញ៉ៃ និង​ដំណើរការ ខុសប្រក្រតីបាន​ ប្រសិនបើ អ្នកបានតម្លើងអ្វីខុស រឺ ក៏ចេះតែធ្វើការ កែកុន អ្វីផ្សេងៗ។ សម្រាប់ បទពិសោធន៍ខ្ញុំ ប្រសិនបើយើង Root ហើយធ្វើការ កែសម្រួល ដូចជាពុម្ព អក្សរ ផ្លាស់ប្តូរ​ឯកសារ​ ក្នុង /System/ យើងនឹង ប្រឈម មុខខ្ពស់ ទៅនឹងការ គាំងទូរស័ព្ទ (Brick) ដែលតម្រូវ អោយ​ឈូស សំអាតជាថ្មី តាមកុំព្យូទ័រ។ ក៏ប៉ុន្តែ ប្រសិនបើអ្នក ចង់ក្លាយជាអ្នក ជំនាញប្រើប្រាស់ ឧបករណ៍ Android ហើយ ត្រៀមខ្លួន ជាស្រេច ក្នុងការជួសជុល វាប្រសិនបើជា វាមានបញ្ហានោះ សូមធ្វើការ Root ទៅចុះ។

About Author

Advertisement

Post a Comment

 
Top