Unknown Unknown Author
Title: គន្លឹះទាំង 7 នេះអាចជួយអ្នកប្រើ iPhone 6 Plus ដោយដៃម្ខាងបានយ៉ាងស្រួលបំផុត!
Author: Unknown
Rating 5 of 5 Des:
នេះជាលើក ដំបូងហើយ ដែលក្រុមហ៊ុន Apple បានផលិត នូវស៊េរីស្មាត ហ្វូន iPhone ដែលមាន អេក្រង់​ធំបំផុត រហូតដល់ 5.5 អ៊ីញបែប នេះ ហើយសំរាប់ មិត្តអ្...

នេះជាលើក ដំបូងហើយ ដែលក្រុមហ៊ុន Apple បានផលិត នូវស៊េរីស្មាត ហ្វូន iPhone ដែលមាន អេក្រង់​ធំបំផុត រហូតដល់ 5.5 អ៊ីញបែប នេះ ហើយសំរាប់ មិត្តអ្នកអាន ដែលធ្លាប់ប្រើប្រាស់ iPhone ជំនាន់មុនៗ ដែល មានអេក្រង់ ធំបំផុតត្រឹម 4 អ៊ីញ ហើយងាក មកប្រើប្រាស់ iPhone 6 Plus ដែល​មាន អេក្រង់ធំនេះច្បាស់ ជាមិនងាយ ស្រួលប្រើដោយ ដៃម្ខាងនោះទេ។
1-cover
នៅពេលនេះ យើងបាន ពាំនាំ គន្លឹះចំនួន 7 ដែលអាច ជួយមិត្តអ្នក អានដែល កំពុងប្រើប្រាស់ iPhone 6 Plus ដែលមាន អេក្រង់ធំនេះ អាចប្រើប្រាស់ ដៃម្ខាងបាន ដោយគ្មានបញ្ហា និង​ងាយ​ស្រួល ទៀតផង ដូចនេះ សូមអាន ការណែ នាំនៅខាងក្រោម៖
  1. មុខងារ Reachability
នេះជា មុខងារថ្មីមួយ ដែលអាច ឲ្យប្រើប្រាស់ iPhone 6 Plus ងាយស្រួល ចុចលើប៊ូតុង អ្វីមួយ​ដែល​​នៅផ្នែកខា ងលើអេក្រង់ ដោយអ្នកត្រូ វចុចលើប៊ូតុង Home ចំនួន 2 ដងដើម្បី ឲ្យផ្នែក​ខាង​លើ​អេក្រង់​ចុះក្រោម ដើម្បីងា យស្រួលចុចដោ យប្រើប្រាស់ដៃម្ខាង។
2
  1. រៀបចំកម្មវិធី
អ្នកអាចរៀប ចំកម្មវិធីមួយចំនួ ននៅលើ Home Screen ដែលអ្នកតែង តែប្រើប្រាស់​ញឹក​ញាប់​មក​ដាក់​​នៅផ្នែក ខាងក្រោម ដើម្បីងាយស្រួ លចូលទៅកម្មវិធីទាំងនោះ នៅពេ លដែលប្រើប្រាស់​ដៃ​ខាង​​ឆ្វេង ឬ​ដៃ​ខាងស្តាំក៏ ងាយស្រួលប្រើ ប្រាស់កម្មវិធីទាំ ងនោះដែរ។
3
  1. ប្រើប្រាស់ Folder
Folder មិនមែនមានអត្ថ ប្រយោជន៍សំរាប់ តែរៀបចំកម្មវិធី ដាក់មួ យដុំនោះទេ អ្នកអាចដាក់កម្មវិធី ដែល​ប្រើប្រាស់ញឹកញាប់ទៅក្នុងនោះបើសិនជានៅលើ Home Screen ពេញអស់ ដើម្បីងាយ​ស្រួល​​ចូលទៅកាន់ កម្មវិធីបាន រហ័សផងដែរ។
4
  1. ប្រើមុខងារ QuickType
នៅពេលដែលសសេរអក្សរជាការផ្ញើរសារផ្សេងៗ ដោយប្រើប្រាស់ដៃម្ខាងនៅលើអេក្រង់ស្មាតហ្វូន​ធំ​បែប​នេះមិនចោទជាបញ្ហានោះទេ ដោយអ្នកអាចប្រើប្រាស់មុខងារ Quick Type ដែលមាន​ស្រាប់​នៅ​លើ iOS8 ហើយអ្នកគ្រាន់តែសសេរប្រយោគណាមួយបានត្រឹម 1 ទៅ 2 ពាក្យវានឹងចេញពាក្យ​ផ្សេងៗ​ដែល​ពាក្យ​ទាក់ទងនិងពាក្យដែលអ្នកបានសសេមុនរនោះ ដើម្បីឲ្យអ្នកបំពេញបានភ្លាម​ដោយ​​​ពុំ​ចាំបាច់​សសេរ ដោយគ្រាន់តែចុចលើពាក្យដែលបានផ្តល់ឲ្យនោះ។
5
  1. Jailbreak
អ្នកអាចបន្ថែមនូវ Tweak ផ្សេងៗជាច្រើនដែលមានអត្ថប្រ យោជ ន៍សំរាប់ iPhone 6 Plus ហើយ​​ជំនួយ​ដល់ការប្រើ ប្រាស់ដោយដៃម្ខាងបាន ហើយនេះក៏ជាការងាយស្រួលម៉្យាងដែរ មុខងារ​ដែល មក​ស្រាប់​មិនទាន់បំពេញចិត្តអ្នកប្រើប្រាស់បានអ្នកប្រើប្រាស់អាចស្វែ ងរក Tweak បន្ថែមមក​បំពេញ​​តម្រូវ​ការខ្លួនឯងបាន។
6
  1. ផ្លាស់ប្តូរទីតាំងនៃការកាន់
នៅពេល ដែលអ្នកកាន់ប្រើ ប្រាស់ដោយដៃ ម្ខាងនោះ ត្រូវតែខិតឡើ ងលើបន្តិច ដោយកាន់នៅ​ចំពាក់​​កណ្តាលស្មាត ហ្វូននេះតែម្តង ដើម្បីងាយស្រួ លចុចនៅលើអេក្រង់ និងអាចកាន់ស្មាតហ្វូន​នេះ​បានមាំ មិនងាយ ជ្រុះផងដែរ។
7
  1. ប្រើប្រាស់ស្រោមការពារ
ស្មាតហ្វូន iPhone 6 Plus មានគែមជុំវិ ញមូល ហើយរាង ក៏ស្តើង ប៉ុន្តែអេ ក្រង់ធំ ដូចនេះសំរាប់​មិត្ត​អ្នក​អានដែលមានប្រអប់ដៃតូចរាង ពិបាកកាន់ប្រើប្រាស់ដោយដៃម្ខាងបន្តិច ដូចនេះអ្នកអាច​ដាក់​​ជា​ស្រោម​ការពារ ដែលមានគែមជុំវិញជ្រុង ដើម្បីងាយស្រួ លកាន់ ឬមានស្រោមការពារ​មួយ​បែបទៀត​ដែលអាច​កៀប​ដៃរបស់អ្នកជាមួយស្មាតហ្វូននេះ ដើម្បីងាយប្រើប្រាស់ និងមិន​ងាយ​របូត​ពីដៃ។
គន្លឹះដែលយើងបានរៀបរាប់នៅលើនេះប្រាកដជាអាចជួយអ្នកបានហើយអ្នកអាចប្រើប្រាស់គន្លឹះ ​​ខាង​លើ​នេះទាំងអស់ក៏បាន ឬត្រង់ចំនុចណាដែលអ្នកមិនចូលចិត្តអ្នកអាចមិនធ្វើបាន ប៉ុន្តែអ្នក​ត្រូវ​ដឹង​ថា គន្លឹះ​ ទាំងនេះពិតជាមា នអត្ថប្រយោជន៍ដល់ អ្នក ហើយនេះមិនប៉ះពាល់ ដល់ការ​ប្រើ​ប្រាស់ ឬស្មាត​ហ្វូន​របស់អ្នកឡើយ។

About Author

Advertisement

Post a Comment

 
Top