Unknown Unknown Author
Title: រវាង​ទូរស័ព្ទ Samsung កូរ៉េ និង Samsung International តើ​យើង​ជ្រើសរើស​យក​មួយ​ណា​ទៅ?
Author: Unknown
Rating 5 of 5 Des:
ប្រិយមិត្តមួយចំនួនធំ ប្រាកដជាមាន ចំងល់ធំមួយថា តើរវាងទូរស័ព្ទ Samsung ម៉ូឌែលកូរ៉េ (នាំចូលពីកូរ៉េ) និង Samsung ម៉ូឌែលអន្តរជាតិ (នាំចូល ដោយ...

ប្រិយមិត្តមួយចំនួនធំ ប្រាកដជាមាន ចំងល់ធំមួយថា តើរវាងទូរស័ព្ទ Samsung ម៉ូឌែលកូរ៉េ (នាំចូលពីកូរ៉េ) និង Samsung ម៉ូឌែលអន្តរជាតិ (នាំចូល ដោយក្រុមហ៊ុន Samsung នៅកម្ពុជា) តើវាមានលក្ខណៈ ខុសគ្នា អ្វីខ្លះទៅ? ហើយតើហេតុអ្វី បានជាតម្លៃ របស់ទូរស័ព្ទទាំងពីរ នេះវាមានភាព ខុសគ្នាអញ្ជឹង ទោះបីជាវាមាន លក្ខណៈសម្បត្តិ និងរូបរាងស្អាតបាត ដូចគ្នាក៏ដោយ? ជាការពិតណាស់ ទូរស័ព្ទនេះគឺវា ពិតជាមានលក្ខណៈ ខុសគ្នាច្រើន ប្រសិនជាអ្នកបាន សិក្សាអោយបាន ស៊ីជម្រៅ ជាមួយយើង ហេតុដូច្នេះ ហើយសូមធ្វើការ សម្រេចចិត្ត អោយបានច្បាស់ មុននឹងជ្រើស រើសយក Samsung ម៉ូឌែលកូរ៉េ រឺម៉ូឌែលអន្តរជាតិ នោះ ចៀសវាងជ្រើសរើស ខុសពីបំណង ដែលធ្វើអោយ ខាតប្រាក់កាស។
cover
1. ទំនុកចិត្ត
ភាពខុសគ្នា ដំបូងគេនោះ គឺថា Samsung ម៉ូឌែលកូរ៉េ បាននាំ ចូលមក ប្រទេសកម្ពុជា ដោយឈ្មួញ    ហើយភាគច្រើន បំផុត គឺជាទូរស័ព្ទមួយទឹក ប្រើប្រាស់ នៅប្រទេសកូរ៉េ រួចហើយ ហេតុដូច្នេះ ហើយទូរស័ព្ទមួយចំនួន អាចនឹង ត្រូវបានរុះរើ គ្រឿងគ្រៅ រឺក៏ជួសជុលហើយ ក៏យើងមិនដឹង។ ទូរស័ព្ទប្រភេទនេះក៏ គ្មានផ្តល់ជូន ប័ណ្ណធានា រយៈពេល យូរផងដែរ។ ដោយឡែក សម្រាប់ Samsung ម៉ូឌែលអន្តរជាតិវិញ វាបាន នាំចូល ដោយតំណាង ចែកចាយ ស្របច្បាប់ ដែលយើង អាចទុកចិត្ត អំពីគុណភាព របស់វាបាន ហើយវា ក៏មានផ្តល់ ជូនប័ណ្ណធានា ផងដែរ។
2. កម្លាំងម៉ាស៊ីន
1
ភាពខុសគ្នា ទីពីរនោះគឺគ្រឿង ម៉ាស៊ីន ខាងក្នុង។ Samsung ម៉ូឌែលកូរ៉េ ភាគច្រើន ប្រើប្រាស់ បន្ទះឈីប Snapdragon ដែលវាលឿនខ្លាំងល្អ ក្នុងការ លេងហ្គេម និងប្រើប្រាស់ មុខងារទូទៅ ហើយចំពោះម៉ូឌែល ខ្លះវិញវាមានរ៉េម ធំជាងម៉ូឌែល អន្តរជាតិ តួយ៉ាង S3 កូរ៉េមានរ៉េម 2GB, Galaxy S5 LTE-A កូរ៉េមានរ៉េម 3GB។ ក្រឡេកទៅមើល Samsung International ដែលមានលក់នៅ ក្នុងប្រទេស កម្ពុជាវិញ ភាគច្រើនវាប្រើ ប្រាស់បន្ទះឈីប Exynos បង្កើតដោយ Samsung ដែលវាមានភាព លឿនរហ័សក្នុងការ ប្រើប្រាស់ មុខងារទូទៅ ស៊ីថ្មតិចជាដើម។
3. Software
2
នៅក្នុងទូរស័ព្ទ Samsung កូរ៉េ អ្នកអាចនឹង ឃើញមានលាយឡំ អក្សរកូរ៉េ មួយចំនួន ហើយអ្នកក៏ឃើញ មានកម្មវិធីប្លែក និងប្រើមិនកើត មួយចំនួនផងដែរ។ វាខុសគ្នាពី Samsung អន្តរជាតិ ដែលអក្សរទាំងអស់ នឹងបង្ហាញជាភាសា អង់គ្លេស រឺខ្មែរទៅតាមការ ជ្រើសរើស របស់យើង ហើយអ្នកនឹង មិនសង្កេតឃើញ មានកម្មវិធីឥតប្រយោជន៍ នានានោះទេ។ មួយវិញទៀត ទូរស័ព្ទកូរ៉េ មិនងាយក្នុងការ អាប់ដេត Software នោះទេ ខណៈ Samsung អន្តរជាតិនឹងទទួល បានកំណែអាប់ដេត ជានិច្ចជាកាល និងមានភាពងាយស្រួល។
4. សេវាទូរស័ព្ទ
ដោយសារតែ Samsung កូរ៉េវាបានបង្កើត ឡើងសម្រាប់ ប្រទេសកូរ៉េនោះ សេវាអាចនឹងមិន ប្រើប្រាស់បានល្អឡើយ នៅប្រទេសកម្ពុជា។ សម្រាប់បទពិសោធន៍ អ្នកប្រើប្រាស់ជាច្រើន បានអោយដឹងថា ទូរស័ព្ទគេមិនអាច ចាប់សេវាបាន ល្អនោះទេ ទាំងការខលទូរស័ព្ទ និងប្រើប្រាស់អ៊ីនធឺណែត។ ក៏ប៉ុន្តែម៉ូឌែលកូរ៉េភាគ ច្រើនវាមានសមត្ថភាព ប្រើប្រាស់អាច ប្រើសេវា LTE បាន ខណៈម៉ូឌែល អន្តរជាតិមួយ ចំនួនគ្មាន។
ចំពោះ Samsung ម៉ូឌែលអន្តរជាតិវិញ វាបានបង្កើតឡើង អោយតម្រូវ តាមសេវាទូរស័ព្ទ របស់​ប្រទេសកម្ពុជា តែម្តង ដែលធ្វើអោយយើង មានភាពងាយស្រួល ក្នុងការប្រើប្រាស់ មិនមានបញ្ហា រអាក់រអួលនោះទេ។
5. តម្លៃ
3
Samsung ម៉ូឌែលកូរ៉េ វាមានតម្លៃធូរថ្លៃ ជាងម៉ូឌែល អន្តរជាតិឆ្ងាយ ចាប់ពី 20% ដល់ 40% ឯណោះ ជាក់ស្តែង Galaxy S5 កូរ៉េមួយទឹកមាន តម្លៃប្រហែល 270$ ខណៈម៉ូឌែល អន្តរជាតិមានតម្លៃ ប្រហែល 350$។ ប៉ុន្តែប្រសិនបើយើង លក់ចេញវិញ ម៉ូឌែលអន្តរជាតិ វាលក់បានថ្លៃជាង ហើយក៏មិនសូវធ្លាក់ ថ្លៃខ្លាំងដែរ បើប្រៀបធៀប ទៅនឹងម៉ូឌែលកូរ៉េ។
គុណសម្បត្តិ និងគុណវិបត្តិរបស់ទូរស័ព្ទ Samsung ម៉ូឌែលកូរ៉េ
អ្វីដែលយើងចាប់អារម្មណ៍ ទីមួយនោះគឺវាមាន តម្លៃធូរថ្លៃ ហើយភាគច្រើនវា ដំណើរការដោយ បន្ទះឈីប Snapdragon ដែលវាមានល្បឿន លឿនល្អ។ ប៉ុន្តែសម្រាប់គុណវិបត្តិ វិញនោះ គឺយើងមិនដឹងអំពី ប្រវត្តិរបស់ទូរស័ព្ទ ច្បាស់លាស់ ថាធ្លាប់ជុសជុលរឺក៏អត់? ផ្ទៃអ៊ីនធឺហ្វេវាមាន លាយឡំអក្សរកូរ៉េ សេវាទូរស័ព្ទក៏មិនមានស្ថេរភាព ហើយលក់ចេញ ក៏មិនសូវបានថ្លៃដែរ។
គុណសម្បត្តិ និងគុណវិបត្តិរបស់ទូរស័ព្ទ Samsung ម៉ូឌែលអន្តរជាតិ
វាបានបង្កើតឡើង សម្រាប់ប្រើប្រាស់ នៅក្នុងប្រទេស កម្ពុជាតែម្តង ដែលមានភាសា និងពុម្ពអក្សរខ្មែរ មិនមានលាយឡំ អក្សរជាតិសាសន៍ ដទៃនោះទេ ហើយសេវាទូរស័ព្ទ វិញក៏មាន ស្ថេរភាព មិនរអាក់រអួលដែរ។ ប្រសិនបើយើងទិញថ្មី រឺទិញមួយទឹក យើងអាចនឹងទទួល បានប័ណ្ណធានា ហើយលក់ចេញ ក៏មិនសូវខាតច្រើនផងដែរ។
4
សម្រាប់ដំបូន្មានរបស់យើង អ្នកគួរតែជ្រើសរើស យកទូរស័ព្ទ Samsung ប្រភេទអន្តរជាតិ ដែលវាបាននាំចូល មកលក់ក្នុងប្រទេស កម្ពុជាដោយតំណាង ចែកចាយស្របច្បាប់ ព្រោះអី ទូរស័ព្ទមានគុណភាព ល្អ ការប្រើប្រាស់ មានភាពទូលំ ទូលាយ មានប័ណ្ណធានា ហើយយើងក៏មានភាព ងាយស្រួល ក្នុងការលក់ចេញផងដែរ។

About Author

Advertisement

Post a Comment

 
Top