នេះពិតជាងាយស្រួលមែនទែន បើសិនជាមិត្តអ្នកអានបានប្រើប្រាស់ Tweak មួយនេះ។ មិនត្រឹមតែងាយស្រួលក្នុងការដំឡើងតែប៉ុណ្ណោះទេ សូម្បីតែការប្រើប្រាស់វិញក៏ទាន់ចិត្ត និងអាចជួយសំរួលដល់ការចូលទៅកាន់កម្មវិធីដែលអ្នកឧស្សាហ៍ប្រើនោះ បានលឿនទៀតផង។ Tweak នេះមានឈ្មោះថា BerryC8 ជាប្រភេទ Tweak ដែលអនុញ្ញាតឲ្យប្រើប្រាស់អាចកម្មវិធីទៅដាក់នៅលើ Lockscreen បាន ដើម្បីចូលទៅកាន់កម្មវិធីទាំងនោះបានរហ័ស ដោយពុំចាំបាច់ដោះសោរជាមុននោះទេ អ្នកអាចចូលទៅកាន់កម្មវិធីនោះបានភ្លាមដោយគ្រាន់តែសង្កត់លើ កម្មវិធីដែលនៅលើ Lockscreen នោះចុះក្រោម ពេលនោះកម្មវិធីនោះនឹងបើកភ្លាម។
អ្នកអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖
- ចូលទៅកាន់ Cydia រួចទៅកាន់ Sources បន្ទាប់ចុច Refresh
- បន្ទាប់នៅក្នុង Cydia ដដែរ អ្នកត្រូវទៅកាន់កន្លែង Search វាយឈ្មោះ BerryC8 បន្ទាប់ធ្វើការ Install
- បន្ទាប់ពីការ Install រួចរាល់ អ្នកអាចចូលទៅកាន់ Setting បន្ទាប់អូសចុះក្រោមបន្តិច រួចចុចចូល BerryC8 បន្ទាប់ Enable វា (បើសិនជា Disable) សម្លឹងមើលមកខាងក្រោមបន្តិច ចុចលើពាក្យ Add Shortcuts រួចអ្នកត្រូវចុចលើលេខ #1 ឬ #2 ដើម្បីជ្រើសរើសកម្មវិធីដាក់នៅលើ Lockscreen ដែលអាចឲ្យអ្នកដាក់បានរហូតដល់ 12 កម្មវិធីឯណោះ។
- ត្រលប់ទៅកាន់ BerryC8 វិញអូសចុះក្រោមបន្តិច នៅត្រង់កន្លែង Icon Size អ្នកអាចកំណត់ទំហំនៃ icons របស់កម្មវិធីទាំងនោះបានដោយមាន 4 ទំហំ ចាប់ពីតូចបំផុត (Tiny) រហូតដល់ធំបំផុត (Large)
- នៅក្រោម Icon Size នោះ មាន Apps Per Page មួយទៀតដែលអាចកំណត់ចំនួនកម្មវិធីប៉ុន្មានដែលត្រូវបង្ហាញនៅលើ Lockscreen បានទៀតផង។
- បន្ទាប់ពីការកំណត់បានរួចរាល់ អ្នកត្រូវអូសឡើងនៅក្នុង BerryC8 ដដែរ ចុចលើពាក្យ Respring
ដើម្បីសំរួលដល់ការប្រើប្រាស់កម្មវិធីនៅលើស្មាតហ្វូនរបស់អ្នកកាន់តែ ប្រសើរ និងរហ័សទាន់ចិត្ត។ អ្នកអាចសាកប្រើប្រាស់ Tweak នេះបានដោយគ្មានក្តីបារម្មណ៍ ថែមទាំងងាយស្រួលក្នុងការដំឡើងដោយពុំចាំបាច់បន្ថែម Source ឡើយ ដោយអ្នកគ្រាន់តែដំឡើងបានដោយឥតគិតថ្លៃនៅលើ BigBoss’ repository ក្នុង Cydia តែម្តង។
ទំព័ដើម http://cambo-report.com
Post a Comment