Cache ដែលយើង តែងតែហៅថា “ឯកសារមិន បានការ” គឺជាសំណល់ ដែលបន្សល់ ពីការប្រើប្រាស់ កម្មវិធីផ្សេងៗ ហើយវា អាចធ្វើអោយ អង្គចងចាំ របស់យើង ពេញបាន (Full Storage) ប្រសិនបើ វាកាន់តែ មានទំហំធំ និងម្យ៉ាងទៀត វាក៏អាច ធ្វើអោយ ស្មាតហ្វូន របស់យើង ដំណើរការយឺត ទៀតផង។ យ៉ាងណាមិញ ក៏មាន វិធីសាស្រ្ត ក្នុងការលុប វាផងដែរ ប៉ុន្តែវា នឹងងាយស្រួល ប្រសិនបើ ស្មាតហ្វូន របស់លោកអ្នក បានធ្វើការ jailbreak រួច ដោយគ្រាន់តែ តម្លើង tweak CacheClearer ពីកម្មវិធី Cydia តែប៉ុណ្ណោះ។
ដោយឡែក ចំពោះស្មាតហ្វូន ដែលមិន ទាន់បាន ឬក៏មិនអាច jailbreak បាននោះ ក៏មាន វិធីសាស្រ្ត មួយផ្សេង ទៀតផងដែរ ប៉ុន្តែដើម្បី អាចធ្វើការ លុបបាន គឺត្រូវប្រើប្រាស់ នូវកុំព្យូទ័រ និងកម្មវិធី ជំនួយ។ ដូចនេះ ដើម្បីកុំអោយ ចំណាយពេល វេលាយូរ សូមតាម ដានជាមួយ ខេមបូ ទាំងអស់គ្នា !!
តម្រូវការ៖
- មានកុំព្យូរទ័រ ១គ្រឿង និង iPhone/iPad/iPod Touch រួមជាមួយនឹងខ្សែ USB
- មានតម្លើង កម្មវិធី iTools ឬ iFunbox នៅលើកុំព្យូទ័រ របស់លោកអ្នក រួចជាស្រេច ប៉ុន្តែប្រសិនបើ មិនទាន់មាន សូមទាញយក មកតម្លើង តាមរយៈតំណរ ខាងក្រោម៖
- កម្មវិធី iTools សូមចុចទីនេះ
- កម្មវិធី iFunbox សូមចុចទីនេះ
- បញ្ជាក់៖ ដើម្បីអាចប្រើប្រាស់ កម្មវិធីខាងលើបាន នោះកុំព្យូទ័រ របស់អ្នកត្រូវតែ មានកម្មវិធី iTune ជាមុនសិន។ ដូចនេះដើម្បី ទាញយក iTune សូមចុចទីនេះ
- ភ្ជាប់ខ្សែ USB ពី iDevice របស់អ្នក ទៅកាន់កុំព្យូទ័រ រួចបើក កម្មវិធីណាមួយ ខាងលើ (សម្រាប់ ខេមបូ សូមលើកយក iTools មកបង្ហាញ)
- នៅលើ Menu ខាងលើ សូមចុចយក Applications
- បន្ទាប់មក សូមមើលមក ខាងឆ្វេងបង្អស់ រួចចុចយក ឈ្មោះ Device របស់អ្នក
- បន្ទាប់មកទៀត ជ្រើសរើស កម្មវិធីណាមួយ ដែលលោកអ្នក ចង់ធ្វើការ លុប Cache ហើយចុច លើពាក្យ File Share ដែលនៅចុង ខាងស្តាំ នៃកម្មវិធីនោះ
- ចុចពីរដងលើ Folder Library > Cache > សូមធ្វើការ លុបចោលនូវ File ដែលមាន នៅក្នុង Folder Cache នេះ។
- ដើម្បីអោយកាន់តែ ច្បាស់សូម ទស្សនាវីដេអូ ខាងក្រោមនេះ៖
សម្រាប់កម្មវិធី iFunbox ក៏អនុវត្ត វិធីនេះ ដូចគ្នាផងដែរ។ ហើយក៏សូម បញ្ជាក់ផងដែរ ថាវិធីនេះ គឺដំណើរការ បានតែ កម្មវិធីមួយ ចំនួនតែ ប៉ុណ្ណោះ។
Post a Comment