ជាធម្មតា នៅពេលដែល លោកអ្នក ធ្វើការ វាយពាក្យ ឬឃ្លា ដែលមិនមែន ជាភាសាអង់គ្លេស នៅពេលដែល លោកអ្នក វាយពាក្យ ឬឃ្លា នោះចប់ រួចចុច Space (ដកឃ្លា) វានឹងផ្លាស់ប្តូរ ជាពាក្យថ្មី ដែលមាន លក្ខណៈស្រដៀង នៅក្នុង ភាសាអង់គ្លេស បានន័យថា វានឹងផ្លាស់ប្តូរ ពីពាក្យ ដែលលោកអ្នក បានវាយ ទៅជា មួយផ្សេងទៀត ដែលវាគឺ ជាបញ្ហាមួយ ដែលអ្នក ប្រើប្រាស់ ភាគច្រើន តែងតែ ជួបប្រទះ មិនថា អ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ ណាមួយឡើយ គឺមាន បញ្ហានេះ ដូចគ្នា។
ឥឡូវនេះ សូមប្រិយមិត្ត កុំព្រួយបារម្ភ ព្រោះថា នៅខណៈនេះ ខេមបូ នឹងលើក យកពី វិធីសាស្រ្ត ក្នុងការ បិទមុខងារ កែរប្រែ ពាក្យដោយ ស្វ័យប្រវត្តិ នោះមក បង្ហាញជូន មិត្តអ្នកអាន ដែលកំពុង តែជួបប្រទះ នូវបញ្ហា ខាងលើនេះ ហើយក៏ ប្រហែលជា មានប្រិយមិត្ត មួយចំនួនធំ បានដឹងអំពី វិធីសាស្រ្ត មួយនេះ រួចមកហើយ ផងដែរ។ ដូចនេះ ដើម្បីកុំអោយ ខាតពេល វេលាយូរ សូមតាមដាន ទាំងអស់គ្នា តាមការណែនាំ ដូចខាងក្រោម៖
ប្រព័ន្ធ iOS (iOS8)៖
- ជាដំបូង សូមចូលទៅកាន់ Settings > General > Keyboard > រួចគ្រាន់តែ ធ្វើការ Disable (បិទ) “Auto Correction”ជាការស្រេច។
ដើម្បីអោយកាន់តែ ច្បាស់សូម ទស្សនាវីដេអូ ខាងក្រោមនេះ៖
ប្រព័ន្ធ Android (Samsung Jellybean 4.2 & 4.3)
- ជាដំបូង សូមចូលទៅកាន់ Settings > ចុចលើ Tab “My Device” > Language & Input > ប្រសិនបើ លោកអ្នក កំពុងប្រើប្រាស់ ក្តារចុច របស់ក្រុមហ៊ុន (Samsung Keyboard) សូមចុចលើ និមិត្តសញ្ញា “សោរ(ខ្ចៅ)” នៅចុង ខាងស្តាំ នៃ Samsung Keyboard > Predictive Text ដើម្បីបិទ ទាំងពាក្យ គន្លឹះតែម្តង រួចធ្វើការ Disable ជាការស្រេច ប៉ុន្តែបើ គ្រាន់តែ បិទការកែរ ប្រែពាក្យ សូមចុចត្រង់ Auto Replacement រួច Disable ជាការស្រេច។
ដើម្បីអោយកាន់តែ ច្បាស់សូម ទស្សនា វីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖
ប្រព័ន្ធ Android (Samsung KitKat 4.4)
- ជាដំបូង សូមចូលទៅកាន់ Settings > Language & Input > ប្រសិនបើ លោកអ្នក កំពុងប្រើប្រាស់ ក្តារចុច របស់ក្រុមហ៊ុន (Samsung Keyboard) សូមចុចលើ និមិត្តសញ្ញា “សោរ(ខ្ចៅ)” នៅចុង ខាងស្តាំនៃ Samsung Keyboard > Predictive Text ដើម្បីបិទ ទាំងពាក្យ គន្លឹះតែម្តង រួចធ្វើការ Disable ជាការស្រេច ប៉ុន្តែបើ គ្រាន់តែ បិទការកែរ ប្រែពាក្យ សូមចុចត្រង់ Auto Replacement រួច Disable ជាការស្រេច។
ដើម្បីអោយកាន់តែ ច្បាស់សូម ទស្សនា វីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖
ចំពោះប្រព័ន្ធ Android នៅលើ Devices ផ្សេងៗទៀត ក៏មានលក្ខណៈ ស្រដៀងគ្នាដែរ ដែលវាមាន ពាក្យគន្លឹះ ដូចជា “Auto Correction និង Auto Replacement” ជាដើម។
Post a Comment