លោកអ្នកដែលកំពុងប្រើបណ្ដាញសង្គម Facebook មួយចំនួន ប្រហែលធ្លាប់ជួបបញ្ហា មិនចេះ Log out ចេញពីកម្មវិធី Facebook Messenger ព្រោះតែ កម្មវិធីនេះពុំមានកន្លែងសម្រាប់ឱ្យចាក់ចេញពីគណនីចាស់។ ជឿជាក់ថា មានប្រិយមិត្តមួយចំនួនក៏ប្រហែលដោយសារតែបែបនេះ ក៏លុប (Uninstall) កម្មវិធី Messenger ចោល រួចទើបដំឡើង (Reinstall) វិញ ដើម្បីឱ្យអ្នកអាចភ្ជាប់ចូល (Log in) ជាមួយគណនីផ្សេងបាន។
ដូច្នេះទំព័រនេះ TheBNEWS សូមលើកយកគន្លឹះដ៏សាមញ្ញ និងងាយស្រួលក្នុងការ Log out ចេញពីកម្មវិធី Facebook Messenger នៅលើទូរស័ព្ទ iPhone និង Android ដូចខាងក្រោម៖
+អនុវត្តលើទូរស័ព្ទ iPhone ឬ iDevice ដើម្បី Logout ចេញពី Facebook Messenger៖
-ចូលទៅ Settings របស់កម្មវិធី Facebook Messenger រួចចូលទៅ Terms of service ហើយស្វែងរកតំណភ្ជាប់ (link) ឈ្មោះថា “platform page” និងចុចលើនោះ។ វាគឺជាតំណភ្ជាប់ទៅកាន់ទំព័រ FB developer នៅផ្នែកខាងលើនិងខាងស្ដាំ សូមចុចលើរូប Profile របស់អ្នក ដើម្បី Log out ជាការស្រេច។
+ឬវិធីមួយទៀតលោកអ្នកអាចចូលទៅកម្មវិធី Facebook app ផ្ទាល់ដែលមានលើទូរស័ព្ទ iPhone រួចចុចលើរបារម៉ឺនុយ (Menu Bar) ហើយចុចលើ More → Settings → Security → Active Sessions ឬចុចលើតំណភ្ជាប់ Link នេះតែម្ដងក៏បាន។
នេះជាទំព័របង្ហាញនូវសកម្មភាពនៃការប្រើ Facebook របស់គណនីអ្នក។ ដូច្នេះរំកិលចុះក្រោមដើម្បី រកមើល Last Accessed, Location, Device Type និង Device Name ដើម្បីឱ្យប្រាកដថា ពិតជាត្រឹមត្រូវទៅនឹងទូរស័ព្ទ ឬប្រភេទឧបករណ៍ដែលអ្នកកំពុងចង់ Logout។ ជាចុងក្រោយ ចុចលើរូបសញ្ញាខ្វែង (X) ដើម្បីលុបជាការស្រេច។
+អនុវត្តលើទូរស័ព្ទ ឬឧបករណ៍ដែលប្រើ Android ដើម្បី Logout ចេញពី FB Messenger៖
-ចូលទៅ Settings → Application manager រួចរំកិលរកមើលកម្មវិធី Messenger និងចុចចូលកម្មវិធីនេះ។ ជាចុងក្រោយ អ្នកគ្រាន់តែចុចលើប៊ូតុង Clear data ជាការស្រេច។ សាកល្បងបើក FB Messenger នៅលើទូរស័ព្ទ Android ម្ដងទៀត នោះអ្នកនឹងឃើញផ្ទាំង Welcome to Messenger លេចឡើង ហើយមានពីរជម្រើស គឺ Log in ជាគណនីដែលទើបចាកចេញអម្បាញ់មិញ និងជម្រើសមួយទៀតគឺ Switch Account។
+ឬអាចអនុវត្តវិធីមួយទៀតគឺចូលតាមកម្មវិធី Facebook app ផ្ទាល់លើទូរស័ព្ទ Android ហើយចូលទៅ Terms & Policies នៅផ្នែក Settings នៃកម្មវិធី រួចចុចលើ More Resource → Platform ហើយរំកិលទៅរកទីតាំងនៃរូប Profile របស់អ្នក ដើម្បីចុច Log out ជាការស្រេច៕
Post a Comment