ចាប់តាំងពី iOS 8.13 បើកចេញ អោយអាប់ដេត នៅចុងខែ មករាមក យើងនៅ មិនទាន់ អាចធ្វើការ Jailbreak វាបាន នៅឡើយទេ ដោយសារតែ កំណែអាប់ដេត Software ជំនាន់ក្រោយនេះ វាមានប្រព័ន្ធ សុវត្ថិភាព ខ្ពស់ពេក។ ការរង់ចាំ អស់រយៈពេល ជិតកន្លះឆ្នាំ របស់អ្នក ទាំងអស់គ្នា កន្លងមកនេះ ប្រហែល ជាជិតបានជា ផ្លែផ្កាហើយ ព្រោះអីកាលពី សប្តាហ៍មុននេះ សមាជិក របស់ក្រុម Pangu (អ្នកបង្កើតកម្មវិធី Jailbreak iOS 8.0 – 8.1) បានធ្វើការ បង្ហាញអំពី ភាពជោគជ័យ ក្នុងការ Jailbreak iOS 8.3។ យ៉ាងណាមិញ ពួកគេមិន បានបញ្ជាក់ថា ពេលណា កម្មវិធី Jailbreak នេះនឹង ដាក់ចេញ អោយប្រើប្រាស់នោះទេ ក៏ប៉ុន្តែវាអាច នឹងនៅ ម្តុំចុងខែ មិថុនា ខាងមុខនេះ បន្ទាប់ពី Apple បញ្ចេញ កំណែអាប់ដេត iOS 8.4។
កម្មវិធី Jailbreak នេះទំនងជាអាច ប្រើប្រាស់ជាមួយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8.4 បានផងដែរ ដែលជាហេតុ ធ្វើអោយ Pangu រង់ចាំសិន។ ណាមួយទៀត ប្រសិនបើ Pangu បញ្ចេញកម្មវិធី Jailbreak នៅពេលនេះ Apple អាចនឹង ធ្វើការ កែច្នៃ iOS 8.4 មិនអាច Jailbreak បាន។ បន្ថែមពីលើ នេះទៀត iOS 8.4 ក៏អាចជា កំណែអាប់ដេត ចុងក្រោយ ហើយដែរ ព្រោះអីបច្ចុប្បន្ន គេចាប់ផ្តើម តេស្តសាកល្បង ប្រើប្រាស់ iOS 9 ជាបណ្តើរៗហើយ។ មិនមែន មានតែ ក្រុម Pangu មួយទេ ដែលអាច Jailbreak iOS ស៊េរីថ្មីនេះ បាននោះ ក៏ប៉ុន្តែ លោក i0n1c ដែលជាអ្នក ល្បីឈ្មោះ ក្នុងសហគមន៍ Jailbreak នោះ គាត់ក៏អាច Jailbreak iOS 8.4 Beta បានផងដែរ។
អ្វីដែលយើងត្រូវធ្វើនៅពេលនេះ គឺត្រូវរង់ចាំ រហូតដល់ iOS 8.4 ចេញអោយ អាប់ដេតសិន ដែលប្រហែលជានៅ ចន្លោះថ្ងៃ 25 ទៅ 28 មិថុនា ខាងមុខនេះ។ បន្ទាប់មកទៀត ក្រុម Pangu អាចនឹងចេញ ពត៌មាន រឺសេចក្តី ថ្លែងការណ៍ បន្តបន្ទាប់ទៀត ជាក់ជា មិនខាន ទាក់ទង ទៅនឹងការ Jailbreak។ ហើយទោះ បីជា iOS 8.1.3 ទៅ iOS 8.4 មិនអាច Jailbreak បានក្តី ក៏អ្នក ទាំងអស់គ្នា កុំព្រួយបារម្ភអី ព្រោះអីក្រុម អ្នកបំបែកកូដនៅ ចិនជាខ្លាំង មួយទៀត ឈ្មោះថា Keen ត្រៀមខ្លួន រួចហើយ ដើម្បី Jailbreak iOS 9។
Post a Comment