ប្រហែលជា មួយខែមុន ខេមបូ បានធ្វើការ បង្ហាញអំពី ការទាញយក និងតម្លើង Facebook បានដល់ ទៅពីរ ដើម្បី ងាយស្រួល ក្នុងការ ប្រើប្រាស់ គណនី (Account) ផ្សេងៗគ្នា ប៉ុន្តែគឺសម្រាប់ តែប្រព័ន្ធ iOS តែប៉ុណ្ណោះ ហើយចំពោះ ស្មាតហ្វូន ដែលមិនទាន់ Jailbreak ក៏អាចតម្លើង បានផងដែរ។
យ៉ាងណាមិញ នៅពេលនេះ សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ នូវស្មាតហ្វូន Android ក៏កុំទាន់ អាលអស់ សង្ឃឹមអី ព្រោះថា យើងក៏ នៅមាន វិធីសាស្រ្ត សម្រាប់តម្លើង Facebook ចំនួនពីរ នៅលើប្រព័ន្ធ Android ផងដែរ ហើយងាយស្រួល និងមិនស៊ាំញាំ នោះទេ។
សូមបញ្ជាក់ ផងដែរថា កម្មវិធី Facebook មួយគឺជា កម្មវិធីស្រាប់ របស់ក្រុមហ៊ុន Facebook តែម្តង ឯកម្មវិធី មួយទៀត គឺជា កម្មវិធីដែល កែរច្នៃ ដើម្បីអាច ប្រើប្រាស់ បានគណនី ផ្សេងមួយទៀត។ ដូចនេះ ដើម្បីកុំ អោយចំណាយ ពេលវេលា យូរសូម តាមដាន ជាមួយខេមបូ ទាំងអស់គ្នា !!
តម្រូវការ៖
- Android ដែលដំណើរការ ចាប់ពីជំនាន់ 0 ឡើងទៅ
- មិនទាន់ Root ក៏លោកអ្នក អាចតម្លើង ផងដែរ
របៀបទាញយក និងប្រើប្រាស់៖
- ដើម្បីទាញយក កម្មវិធី Facebook មួយផ្សេងទៀត សូមចុចទីនេះ
- បន្ទាប់ពី បានទាញយក និងតម្លើង រួចរាល់ហើយ លោកអ្នក អាចវាយ បញ្ចូលនូវ គណនី (Account) មួយផ្សេងទៀត ទៅក្នុង Facebook ថ្មីនេះ ហើយចំពោះ កម្មវិធី Facebook ចាស់នោះ លោកអ្នក ក៏នៅតែ អាចប្រើប្រាស់ គណនីចាស់ របស់លោក អ្នកផងដែរ។
- ចំពោះកម្មវិធី Messenger នោះគឺ វាមិនទាក់ទង និងកម្មវិធី ថ្មីនេះទេ ដូចនេះ ប្រិយមិត្តមិន ចាំបាច់ត្រូវ បារម្ភ លើបញ្ហា នេះឡើយ។
ដើម្បីអោយ កាន់តែច្បាស់ សូមទស្សនា វីដេអូខាងក្រោមនេះ ៖
អ្វីដែលគួរ អោយសោកស្តាយ នោះគឺ កម្មវិធី Facebook ថ្មីមួយនេះ មិនទាន់ Support ពុម្ពអក្សរ របស់ខ្មែរ ត្រឹមត្រូវ នោះទេ គឺវា នៅមាន លក្ខណៈ ដាច់ដៃ ដាច់ជើង នៅឡើយ។ ជាចុងក្រោយ យើងសង្ឃឹមថា កម្មវិធី Facebook ថ្មីនេះនឹង support ពុម្ពអក្សរ ខ្មែរយើង នៅកំណែរ ជំនាន់ក្រោយ។
Post a Comment