សព្វថ្ងៃនេះបើយើងនិយាយពីផ្នែកព័តមានវិទ្យាឬបច្ចេកវិទ្យា យើងប្រាកដ៏ជាស្គាល់នូវប្រព័ន្ធប្រតិបត្តិការ Android ជាមិនខាន។ កម្មវិធីល្បីៗ Game ថ្មីៗល្បីៗជាច្រើនគឺមានស្ថិតក្នុង ប្រព័ន្ធប្រតិបត្តិការមួយនេះ។ បើនិយាយពីប្រព័ន្ធនេះគឺវាជាប្រព័ន្ធមួយដែលមានការពេញនិយមជាទីបំផុត ដែលភាគច្រើនប្រព័ន្ធនេះមាននៅក្នុង Smart Phone ដែលធ្វើឪ្យអតិថិជនយើងជាច្រើន ចង់ប្រើប្រាស់វាក្នុងប្រព័ន្ធកុំព្យូរទ័រយើងធម្មតា ។
តើអាចមានគន្លឹះក្នុងការលេង Game និងប្រើប្រាស់កម្មវិធីប្រព័ន្ធនេះក្នុងកុំព្យូរទ័របានទេ? ថ្ងៃនេះ!ខាងគេហទំព័រពពកយើងខ្ញុំនឹងបង្ហាញគន្លឹះក្នុងការប្រើប្រាស់ប្រព័ន្ធ Android ក្នុងកុំព្យូរទ័រដោយមានកម្មវិធីម្យ៉ាងដែលអាចជួយអស់លោកអ្នកបាន។ កម្មវិធីនោះគឺមានឈ្មោះថា Bluestacks ។ កម្មវិធីអាចឪ្យយើងលេង Game ព្រមទាំងប្រើប្រាស់កម្មវិធីទាំងឡាយក្នុង Android យ៉ាងងាយស្រួលបំផុត។
ដើម្បីបានកម្មវិធីនេះដំបូងសូម Click ទៅលើ Link
បន្ទាប់មកអ្នកប្រាកដ៏ជាឃើញនៅពាក្យ Download រួចយើងត្រូវ Click ដើម្បីទាញយកកម្មវិធីនេះ បន្ទាប់មកទៀតអ្នកអាចធ្វើតាមអ្វីដែលគេប្រាប់ដោយគ្រាន់ Click ទៅលើពាក្យ Continue ដូចក្នុងរូបខាងក្រោមនេះ :
បន្ទាប់ពីបាន Install រួចរាល់លោកអ្នកអាច Click លើ Logo ដែលវាមាននៅលើ Desktop របស់លោកអ្នកលើ Logo មានពាក្យ BlueStacks ដើម្បីឪ្យវាដំណើរការដោយតម្រូវឪ្យលោកអ្នករងចាំវា Download កម្មវិធីខ្លះៗ ដើម្បីបង្ករភាពងាយស្រួលក្នុងការប្រើប្រាស់ស្រាប់។ ពេលវា Download រួចរាល់នឹងលោតមកនូវកម្មវិធីទាំងនោះបង្ហាញយើងដូចក្នុងរូប(រូបឧទាហរណ៏) ខាងក្រោមនេះ :
ហើយបើសិនអ្នកចង់ទាញយកកម្មវិធីបន្ថែមទៀតសូម Click លើកម្មវិធី Play Store ដែលមានស្រាប់នៅលើនោះ។ ហើយអ្នកអាចសរសេរឈ្មោះកម្មវិធីដែលអ្នកចង់ទាញយក នៅក្នុងតារាងខាងលើដែលសរសេរថា Search Google Play ។ បន្ទាប់មកទៀតអ្នកអាចទាញយកបានដោយ Click ពាក្យ Install ។
បន្ទាប់ពី Install រួចរាល់គឺលោកអ្នកអាចចាប់ផ្ដើមលេងកំសាន្តជាមួយ Game ដែលលោកអ្នកត្រូវការនោះបាន។ ចំពោះកម្មវិធីក៏ដូចគ្នានឹង Game ដែលដោយគ្រាន់លោកអ្នកសរសេរឈ្មោះក្នុងតារាងដដែល ហើយទាញយកធម្មតាដូចគ្នានឹងការរៀបរាប់ខាងលើនេះផងដែរ។ ជាក់ស្ដែងដូចក្នុងរូបខាងក្រោមនេះផងដែរ។ សូមបញ្ជាក់ផងដែរថា បើសិនលោកអ្នកចង់ឪ្យកម្មវិធីមានទំហំពេញអេក្រង់សូមចុច Keyboard F11 និងបើសិនចង់បង្រួមអេក្រង់កម្មវិធីសូម ចុច Ctrl + គ្រាប់បង្វិលលើ Mouse ។ សូមលោកអ្នកសប្បាយរីករាយជាមួយកម្មវីធីមួយនេះ។
Post a Comment