Unknown Unknown Author
Title: [Cydia] របៀប​តម្លើង និង​លេង​ស្តាយ​ពុម្ព​អក្សរ (Font) ជាមួយ​នឹង Tweak BytaFont 2 សម្រាប់ iOS 8.1.3, 8.2, 8.3 (ជាមួយ​នឹង Top 5 Font)
Author: Unknown
Rating 5 of 5 Des:
បន្ទាប់ពីមិត្តអ្នកអាន បានដឹង ពីដំណឹងល្អ នៃការ jailbreak បានដោយ ជោគជ័យ ព្រមទាំង អាចប្រើប្រាស់ Tweak/App/Theme បានតាម ដែលលោកអ្នក ចូលចិត្តនោះ ...
បន្ទាប់ពីមិត្តអ្នកអាន បានដឹង ពីដំណឹងល្អ នៃការ jailbreak បានដោយ ជោគជ័យ ព្រមទាំង អាចប្រើប្រាស់ Tweak/App/Theme បានតាម ដែលលោកអ្នក ចូលចិត្តនោះ នៅខណៈ នេះដែរ យើងសូមពាំនាំ នូវវិធីសាស្រ្ត មួយក្នុងការ តម្លើង Tweak BytaFont 2 ដើម្បីធ្វើការ លេងស្តាយ ទៅលើ ពុម្ពអក្សរ (Font) អោយកាន់ តែមាន សោភ័ណ្ឌភាព ស្អាតនិង គួរអោយ ទាក់ទាញ នៅលើ ប្រព័ន្ធប្រតិបត្តិការ iOS 8.1.3, 8.2 និង 8.3 ដែលទើប នឹងធ្វើការ jailbreak រួច។
Cover
តម្រូវការ៖
  • iDevice ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ iOS 8 ដល់ iOS 8.3
  • ត្រូវតែធ្វើការ jailbreak អោយបានត្រឹមត្រូវ តាមរយៈ តំណរខាងលើ


របៀបតម្លើង៖
  • សូមចូលទៅកាន់ cydia រួចធ្វើការ បន្ថែម source មួយឈ្មោះថា “repo.biteyourapple.net” ដោយជាដំបូង សូមចុចលើ ពាក្យ Sources > Edit (ចុងខាងលើស្តាំ) > Add (ចុងខាងលើឆ្វេង) > វាយបញ្ចូល “repo.biteyourapple.net” (ហាមលុបពាក្យ http://) > រួចចុចលើ Add Source ជាការស្រេច។
  • ចំពោះអ្នកដែល ធ្លាប់បាន Add Source មួយនេះ រួចហើយ គ្រាន់តែ ធ្វើការ Refresh ដោយចុចលើ Sources > Refresh (ចុងខាងលើឆ្វេង) ជាការស្រេច។
  • បន្ទាប់មកទៀត នៅក្នុង Cydia ដដែល សូមចូលទៅកាន់ កន្លែង Search ដើម្បីស្វែងរក ដោយវាយបញ្ចូល ពាក្យ “BytaFont 2” (យក BytaFont 2 ដែលអត់ពណ៌ ឬមានរូបផ្លែប៉ោម នៅកណ្តាល) > Install (ចុងខាងលើស្តាំ) > Confirm (ចុងខាងលើស្តាំ) រង់ចាំ ដល់វា ដំណើរការចប់។
  • ក្រោយពី វាដំណើរការរចប់ វានឹងទាមទារ អោយឧបករណ៍ អ្នកត្រូវ respring ដូចនេះ សូមចុច លើពាក្យ “Restart Springboard” រួចធ្វើការ រង់ចាំ រហូតដល់វា ដំណើរការចប់
  • ក្រោយពី ដណើរការចប់ ពេលនោះ អ្នកនឹងឃើញ មានកម្មវិធី BytaFont 2 នោះដែលបាន តម្លើងនៅលើ Homescreen របស់អ្នក ជាក់ជាមិនខាន។

About Author

Advertisement

Post a Comment

 
Top