សំរាប់លោកអ្នក ដែលបាន ធ្វើការ Jailbreak ឧបករណ៍ iPhone/iPad ដែលដើរលើ ប្រព័ន្ធ iOS 8.1.3 ដល់ 8.3 កាលពីម្សិលមិញ ជាមួយ កម្មវិធី TaiG v.2.0 ប្រាកដជា មានបញ្ហា កម្មវិធី Cydia Substract មិនដំណើរការមិនខាន។ Cydia Substract គឺជា កម្មវិធីជំនួយប្រព័ន្ធ ដែលត្រូវការ ជាចាំបាច់ ដើម្បី កម្មវិធីកែកុនប្រព័ន្ធ ទាំងឡាយ អាចដំណើរបាន។ ដំណឹងល្អ ថ្ងៃនេះ ក្រុមបំបែកកូដ TaiG បានដាក់បញ្ចេញ ឯកសារ taiguntether83x.deb ដើម្បីកែបញ្ហានេះហើយ។
វិធីដំឡើង ឯកសារ taiguntether83x.deb:
1. ជាដំបូង សូមបើក កម្មវិធី Cydia រួចចូលទៅ Search ហើយ វាយពាក្យ iFile ក្នុងប្រអប់រាវរក។ ចុចលើ ពាក្យ iFile-> Install-> Confirm ដើម្បីដំឡើងវា។ បន្ទាប់ មកចុច Return to Cydia ដើម្បីបិទផ្ទាំងដំឡើង ហើយ ចុចប៊ូតុង Home ដើម្បីត្រឡប់មក ផ្ទាំង Home Screen។
2. ចុចបើក កម្មវិធី Safari ហើយចុចលើលីងនេះ http://www.onelabz.com/download ឬវាយលីងនេះ នៅក្នុងប្រអប់ អាសយដ្ឋាន ក៏បាន។ បន្ទាប់មក រកមើលពាក្យថា TaiG Fix Substract iOS 8.3 ហើយ ចុចប៊ូតុង Download ដើម្បី ដោនឡូដ ឯកសារ taiguntether83x.deb រួចចុចលើ ពាក្យ Open in “iFile”។
3. ពេលនោះ វានឹងបើកកម្មវិធី iFile សូមរើសយកពាក្យ Installer។ ចុច Later បើកម្មវិធី iFile ទាមទារ អោយចុះឈ្មោះ រួចចុច Done។ ចុចប៊ូតុង Home ដើម្បីត្រឡប់មក ផ្ទាំង Home Screen វិញ ហើយធ្វើការ បិទបើក iPhone/iPad របស់ អ្នកដើម្បី អោយ ការដំឡើង មានប្រសិទ្ធភាព។
2-4. ក្រោយ Restart ហើយ សូមបើក Cydia ហើយ សាកដំឡើង កម្មវិធីកែកុនណាមួយ លមើល នោះវា នឹងដំណើរការ ធម្មតា មិនខាន៕
Post a Comment