Unknown Unknown Author
Title: [Cydia] របៀប​ទាញ​យក ឯក​សារ​ផ្សេងៗ​នៅ​លើ Safari សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS 8.3 ដែល Jailbreak រួច​រាល់
Author: Unknown
Rating 5 of 5 Des:
      Tweak នេះយើងធ្លាប់បានធ្វើការ បង្ហាញម្តងរួចមកហើយ កាលពីជំនាន់ iOS 8 ឥឡូវនេះ វាក៏អាចដំណើរការលើ ប្រព័ន្ធប្រតិបត្តិការ iOS 8.3 ដែល Jailbre...
      Tweak នេះយើងធ្លាប់បានធ្វើការ បង្ហាញម្តងរួចមកហើយ កាលពីជំនាន់ iOS 8 ឥឡូវនេះ វាក៏អាចដំណើរការលើ ប្រព័ន្ធប្រតិបត្តិការ iOS 8.3 ដែល Jailbreak រួចរាល់ទើបខេមបូ លើកយកមកជម្រាបជូនប្រិយមិត្តម្តងទៀត។
cover
Tweak នេះមានឈ្មោះថា Safari Downloader+ ដែលមុខងាររបស់វា​ ជំនួយដល់ កម្មវិធី Safari ដែលអាចអោយលោកអ្នកធ្វើការ ទាញយក ឯកសារផ្សេងៗតាមរយៈ Safari តែម្តង ដូចជា វីដេអូ បទចម្រៀង ឬ ឯកសារការងារ និង មេរៀន ជាដើម តាមរយៈ តំណរដែលដាក់អោយទាញយក។ Tweak នេះវាក៏មាន icon នៅលើ Home Screen សម្រាប់អោយប្រិយធ្វើការ បើកប្រើប្រាស់បានងាយស្រួលផងដែរ។
សម្រាប់ប្រិយមិត្ត ដែលចូលចិត្ត ប្រើប្រាស់ Safari ដើម្បីធ្វើការ Research មេរៀន ឬ ការងារផ្សេងៗ គួរតែតម្លើង Tweak នេះងាយស្រួលនៅក្នុងការ ទាញយកឯកសារ ផ្សេងៗដើម្បីរក្សាទុកបានងាយស្រួល។តោះសាកល្បងតម្លើង ឥឡូវនេះ
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ដល់ iOS 8.3
  • Device របស់លោកអ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច






វិធីតម្លើង និង របៀបប្រើប្រាស់
  • សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.hackyouriphone.org
  • ប្រសិនបើប្រិយមិត្តមាន Source នេះរួចរាល់ សូមធ្វើការ Refresh Cydia របស់លោកអ្នក ជាមុនសិន
  • ក្រោយពីធ្វើការ Add Source ឬ Refresh Source របស់លោកអ្នករួចរាល់ សូមធ្វើការស្វែងរក Safari Downloader+ ហើយធ្វើការ តម្លើង និង Respring Device របស់លោកអ្នក
  • ដើម្បីអោយ Device របស់លោកអ្នក ដំណើរការកាន់តែរលូន សូមធ្វើការ Reboot(បិទ/បើក) Device របស់លោកអ្នកឡើងវិញ
  • ក្រោយពី បិទ/បើក Device របស់លោកអ្នករួចរាល់ សូមសាកល្បងបើក Safari ហើយចូលទៅកាន់ វេបសាយណាមួយ រួចធ្វើការ ស្វែងរក តំណរទាញយក ឯកសារអ្វីមួយដែលលោកអ្នកចង់ធ្វើការ ទាញយក ជាការស្រេច វានឹងធ្វើការ ទាញយកជាមួយនឹង Process ដែលលោតនៅក្នុង Tweak មួយនេះ នៅពេលដែលចប់លោកអ្នកអាចធ្វើការ រក្សារវាទុកនៅក្នុង iFile បានផងដែរ។























យើងសង្ឈឹមថា លោកអ្នកនឹងពេញចិត្តជាមួយនឹង Tweak មួយនេះ។ យើងនឹងខិតខំស្វែងរក Tweak ផ្សេងៗទៀតដែលអាច ដំណើរការលើ ប្រព័ន្ធប្រតិបត្តិការ iOS 8.3 ដើម្បីចែកជូនប្រិយមិត្ត នៅពេលក្រោយៗទៀត។

About Author

Advertisement

Post a Comment

 
Top