Unknown Unknown Author
Title: [Cydia] Tweak Xmodgames កំណែ​ទម្រង់​ថ្មី ឡូយ​ជាង​មុន ហើយ​អាច​ដំណើរ​ការ​ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS 8.3 ទៀតផង
Author: Unknown
Rating 5 of 5 Des:
         យើងធ្លាប់បាន បង្ហាញគុណ សម្បត្តិរបស់ Tweak XmodGames រួចមកហើយ ដែលវា អាចអោយ យើងធ្វើការ លេងហ្គេម ដែលល្បីៗ និង ពេញនិយម អោយកាន់តែ ងាយ...
cover
         យើងធ្លាប់បាន បង្ហាញគុណ សម្បត្តិរបស់ Tweak XmodGames រួចមកហើយ ដែលវា អាចអោយ យើងធ្វើការ លេងហ្គេម ដែលល្បីៗ និង ពេញនិយម អោយកាន់តែ ងាយស្រួល ជាងមុន។ Xmodgames គឺជា Tweak ដែលល្បី ល្បាញនិង ពេញនិយម សម្រាប់ប្រិយមិត្ត ដែលចូលចិត្តហ្គេម Clash of Clan ឬ ហ្គេមដែល ពេញនិយម ផ្សេងជាដើម ដោយសា​រ តែ Tweak នេះទើបតែ ធ្វើការ Update កាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីអោយ ប្រិយមិត្ត ដែលប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិ ការ iOS 8.3 អាចធ្វើការ ប្រើប្រាស់ Tweak នេះបានហើយ ថែមទាំងមាន មុខងារពិសេសៗ ទៀតផង។
Tweak មួយនេះជំនួយនៅក្នុងការលេងហ្គេម ជាច្រើន ដូចជា ការបន្ថែម Mod អោយយើង កាន់តែងាយស្រួលក្នុង ការលេងហ្គេម ជាងមុន ដូចជាហ្គេម៖ Clash of Clan, Boom Beach, 8 Ball Pool, Candy Crush Saga, Summoners War, Heroes Charge, Fun Run 2 , Candy Crush soda Saga និង ហ្គេម Online និង Offline ដែលល្បីៗមួយ ចំនួនទៀត។ តោះសាកល្បង ធ្វើការតម្លើង Tweak នេះទាំងអស់គ្នា៖
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7 ឡើងទៅ
  • Device របស់លោកអ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច



វិធីតម្លើង និង របៀបប្រើប្រាស់
  • សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://apt.xmodgames.com
  • បន្ទាប់មកសូមចូលទៅកាន់ Source XmodGames ហើយធ្វើ ការតម្លើង Xmodgames និង Respring Device របស់លោកអ្នក
  • ដើម្បីអោយ Device របស់លោកអ្នក ដំណើរការ កាន់តែរលូន សូមធ្វើការ Reboot (បិទ/បើក) Device របស់លោក អ្នកឡើងវិញ
  • ដើម្បប្រើប្រាស់វាសូមបើកកម្មវិធី XmodGames ដែលមាន នៅលើ HomeScreen
  • មុននឹងធ្វើការតម្លើង ម៉ូតហ្គេមដែលប្រិយមិត្តចង់លេង សូមធ្វើការ ទាញយក ហ្គេមទាំង នោះចេញពី App Store ជាមុនសិន














1
ដើម្បីអោយកាន់តែ យល់ច្បាស់ Tweak សូមចុចមើល អត្ថបទ ចាស់របស់ យើង តាមរយៈ តំណរនេះ ។ ប្រសិនបើ Tweak នេះមានការ Update នៅពេល ក្រោយៗទៀត ខេមបូនឹង ធ្វើការ​ជម្រាប ជូនប្រិយមិត្ត នៅពេល ក្រោយៗទៀត។

About Author

Advertisement

Post a Comment

 
Top